សមាជិកព្រឹទ្ធសភាលោក Dick Durbin ប្រធានគណៈកម្មាធិការប្រជាធិបតេយ្យ បានលើកឡើងពីស្ថិតិរបស់មជ្ឃមណ្ឌលជាតិសម្រាប់កុមារដែលបាត់ខ្លួននិងត្រូវបានកេងប្រវញ្ច ដោយបានបង្ហាញថា «ឧក្រិដ្ឋកម្មផ្លូវភេទ» ដែលក្នុងនោះមានអ្នកកេងប្រវ័ញ្ចម្នាក់បញ្ឆោតកុមារម្នាក់ឲ្យផ្ញើររូបនិងវីដេអូ បានកើនឡើងខ្លាំង កាលពីឆ្នាំ ២០២៣។
នៅខែមករានេះ យានលបបាញ់ព្រះច័ន្ទ ឬ Moon Sniper របស់ប្រទេសជប៉ុនបានចុះចតលើផ្ទៃព្រច័ន្ទ ប៉ុន្តែកំពុងជួបបញ្ហាសាកថាមពលអាគុយតាមពន្លឺព្រះអាទិត្យ។ ហើយប្រទេសតួកគឺបានបញ្ជូនអវកាសយានិកទី១ របស់ខ្លួនទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ។
នេះគឺជាការតាំងពិព័រណ៍បច្ចេកវិទ្យាសម្រាប់អ្នកប្រើប្រាស់ដែលទាក់ទាញក្រុមហ៊ុនទាំងធំនិងតូច។ ក្រុមហ៊ុនតាំងពិព័រណ៍ជាង ៤.០០០ បានតាំងបង្ហាញអំពីការវិវត្តថ្មីៗផ្នែកបច្ចេកវិទ្យា AI សុខភាពឌីជីថល និងបច្ចេកវិទ្យាផ្សេងៗទៀត។
អ្នកវិភាគនិយាយថា សមត្ថភាពរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងការពិនិត្យបណ្ដុំទិន្នន័យបានយ៉ាងលឿន និង មានតម្លៃទាប អាចជួយដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកក្នុងការបំពេញតួនាទីជាអ្នកឃ្លាំមើល។
លោក Ed Husic រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងវិទ្យាសាស្ត្រអូស្ត្រាលី បានប្រាប់វិទ្យុអូស្ត្រាលីកាលពីថ្ងៃទី១៧ ខែមករា ថា លោកចង់ឃើញខ្លឹមសារមាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិត AI ត្រូវមានសញ្ញាសម្គាល់ត្រឹមត្រូវ ដែលធ្វើមិនឱ្យមានការច្រឡំថាជាខ្លឹមសាររបស់ពិតប្រាកដនោះ។
យានសម្រាប់ចុះចតនៃក្រុមហ៊ុន Astrobotic Technoloy បានដាក់លើរ៉ុក្កែតថ្មីប្រភេទVulcan របស់ក្រុមហ៊ុន United Launch Alliance ។ រ៉ុក្កែត Vulcan បានហោះកាត់ផ្ទៃមេឃនៃរដ្ឋ Florida ដោយបញ្ជូនយានអវកាសនៅលើគន្លងវិថីទៅកាន់ឋានព្រះច័ន្ទ ដែលនឹងប៉ុនប៉ងចុះចតនៅថ្ងៃទី ២៣ ខែកុម្ភៈ។
ប្រធានតុលាការកំពូលលោក John Roberts បានលើកបញ្ជាក់ពីក្តីបារម្ភលើឯកជនភាពបុគ្គល និងអសមត្ថភាពនៃបច្ចេកវិទ្យាបច្ចុប្បន្ន ដែលអាចប្រើជំនួសឆន្ទានុសិទ្ធរបស់មនុស្សផងដែរ។
របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់សមាគមខេមបូចាបង្ហាញថាស្ថានភាពសេរីភាពអ៊ីនធឺណិត និងសិទ្ធិឌីជីថល កំពុងតែស្ថិតនៅក្នុងក្តីព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែមានការគំរាមកំហែងដែលអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន។
នៅខែវិច្ឆិកានេះ ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះសាកល្បងជាលើកទី២ នូវយានអវកាស Starship ខ្នាតធំបំផុតក្នុងពិភពលោក របស់ខ្លួន កាលពីថ្ងៃសៅរ៍។ ប៉ុន្តែក្រុមហ៊ុនអវកាសមួយនេះ បានបាត់បង់ទាំងរ៉ុក្កែតនិងយានអវកាស បន្ទាប់យានបានហោះទៅដល់ទីអវកាស។
ប្រភេទជាក់លាក់នៃការវាយប្រហារនេះមិនត្រូវបានប្រាប់ឱ្យដឹងជាសាធារណៈទេ តែពួកអ្នកជំនាញនិយាយថា ពួកចោរព័ត៌មានវិទ្យាប្រហែលទាមទារប្រាក់លោះ។ អាជ្ញាធរបានថ្លែងថា ការរកឱ្យឃើញអ្នកទទួលខុសត្រូវនឹងចំណាយពេលយូរ។
នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មត ប្រកបដោយសុវត្ថិភាព និងការជឿទុកចិត្ត។
អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris នៅឯកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍ បង្ហាញពីផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ការការពារចំពោះការគំរាមកំហែងដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត ឬ AI។
ព័ត៌មានផ្សេងទៀត
No media source currently available