អាមេរិកជំរុញឱ្យមានការការពារជាសកលសម្រាប់ការគំរាមកំហែងបង្កឡើងដោយ AI
អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris និយាយថា មេដឹកនាំមាន «កាតព្វកិច្ចគុណធម៌ សីលធម៌ និងសង្គម» ក្នុងការការពារមនុស្សពីគ្រោះថ្នាក់ ដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត ឬ AI។ អ្នកស្រីកំពុងជំរុញឱ្យមានផែនការជាសកលនៅឯកិច្ចប្រជុំកំពូលមួយលើប្រធានបទ AI នៅទីក្រុងឡុងដ៍។ អ្នកវិភាគយល់ស្របហើយនិយាយថាធាតុមួយដែលត្រូវតែមានរហូត គឺការត្រួតពិនិត្យលើ AI ដោយមនុស្ស។ អ្នកស្រី Anita Powell នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៖