នៅខែមេសានេះ រ៉ុក្កែតដែលបង្កើតដោយបច្ចេកវិទ្យា 3D Printing ត្រូវបានបង្ហោះទៅក្នុងលំហអវកាសមុនពេលបែកធ្លាក់មកវិញ។ លើសពីនេះ ឯកសណ្ឋានអវកាសថ្មីត្រូវបានរចនាឡើងដោយគិតគូរដល់អវកាសយានិកស្ត្រី។ ហើយ មានវត្ថុចម្លែកមួយហោះកាត់ផ្ទៃមេឃក្នុងរដ្ឋ California ក្នុងពេលរាត្រី។
និស្សិតកម្ពុជាចំនួន៣ក្រុមទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឃ្លាំមើលទឹកទន្លេ (River Monitoring Technology Competition) ដែលបានរៀបចំដោយគណៈកម្មការទន្លេមេគង្គ ឬហៅកាត់ថា MRC កាលពីខែតុលាឆ្នាំ២០២២។
ទូរសព្ទស្មាតហ្វូនដែលទើបចេញថ្មីនេះក៏មិនមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ផងដែរ ហើយកម្មវិធីនានាដែលពេញនិយមនៅបស្ចិមប្រទេសក៏មិនមានដែរ ដូចជាកម្មវិធីបង្ហាញផ្លូវ Google Maps ជាដើម។
ប្រធានបទសម្រាប់សហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំកំពូលនោះ គឺការប្តេជ្ញាចិត្តលើកកម្ពស់បច្ចេកវិទ្យា ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងទប់ស្កាត់ការប្រើប្រាស់ខុសឆ្គង។
ចូរអ្នកស្រមៃមើល ប្រសិនបើសត្វឆ្កែឬឆ្មារបស់លោកអ្នក អាចប្រើពាក្យដើម្បីឱ្យអ្នកដឹងពេលវាខឹង នៅកណ្ដោចកណ្ដែង ឬពេលវាឈឺនោះ។
តាំងពីបើកដំណើរការកាលពីចុងឆ្នាំមុនមក កម្មវិធី ChatGPT បានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗពីក្រុមអ្នកចូលចិត្តនិងមិនចូលចិត្តបច្ចេកវិទ្យាថ្មី។ កម្មវិធីជជែកកម្សាន្តនេះអាចផ្តល់ចម្លើយចំពោះសំណួរណាក៏បាន រួមទាំងការគណនាបរិមាណ និងបង្កើតកំណាព្យភ្លាមៗ។
នៅខែមីនានេះ ខណៈដែលពិភពលោករង់ចាំពីការប្រកាសរបស់ទីភ្នាក់ងារណាសាពីសមាជិកអវកាសយានិកក្នុងបេសកកម្មArtemis របស់ខ្លួនទៅឋានព្រះចន្ទ VOA បានសម្ភាសន៍អាកាសយានិកមួយចំនួនដែលសង្ឃឹមថា នឹងជាប់ឈ្មោះក្នុងបញ្ជី ក្នុងពេលដែលទីភ្នាក់ងារអវកាសមួយនេះកំពុងព្យាយាមលើកកម្ពស់ភាពចម្រុះ
ជាមួយនឹងការដាក់ឱ្យប្រើប្រាស់កម្មវិធីសរសេរដោយបញ្ញានិម្មិតឈ្មោះថា ChatGPT ការស្វែងរកដើម្បីកំណត់ថាអត្ថបទណាដែលលួចចម្លងគឺកាន់តែពិបាកជាងមុន។ លោក Matt Dibble រាយការណ៍លម្អិតអំពីរឿងនេះពីទីក្រុង Oakland រដ្ឋ California។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៕
លោក Mark Zuckerberg ប្រធានប្រតិបត្តិនៃក្រុមហ៊ុននេះបាននិយាយនៅក្នុងសារមួយទៅកាន់ក្រុមបុគ្គលិកថា៖«យើងរំពឹងថានឹងកាត់បន្ថយបុគ្គលិកប្រមាណ១០.០០០នាក់និងឈប់រើសបុគ្គលិកបន្ថែម៥.០០០នាក់ទៀតដែលយើងគ្រោងប៉ុន្តែមិនទាន់បានជួលនៅឡើយ»។
អ្នកអប់រំនៅសហរដ្ឋអាមេរិក កំពុងជជែកដេញដោលគ្នាអំពីគុណសម្បត្តិនិងហានិភ័យនៃឧបករណ៍ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលឥតគិតថ្លៃថ្មីមួយឈ្មោះ ChatGPT ដែលសិស្សកំពុងប្រើឲ្យសរសេរតែងសេចក្ដីថ្នាក់វិទ្យាល័យដោយស្រួល។
អ្នកជំនាញខាងសំឡេងបានដឹងជាយូរមកហើយថា សំឡេងរបស់មនុស្សអាចផ្តល់ព័ត៌មានសំខាន់ៗអំពីសុខភាពផ្លូវចិត្ត ផ្លូវកាយ និងផ្លូវសតិរបស់ពួកគេ។
នៅក្នុងខែកម្ភៈនេះ រ៉ូបត់ដែលមានរាងដូចសត្វពស់ រចនាឡើងដោយនិស្សិតមកពីសាកលវិទ្យាល័យ Northeastern ក្នុងទីក្រុង Boston រដ្ឋ Massachusetts អាចជួយដល់វិធីក្រុមអវកាសយានិករបស់ទីភ្នាក់ងារណាសាធ្វើការរុករកនៅលើផ្ទៃឋានព្រះច័ន្ទ។
ព័ត៌មានផ្សេងទៀត
No media source currently available