នៅខែមីនានេះ ខណៈដែលពិភពលោករង់ចាំពីការប្រកាសរបស់ទីភ្នាក់ងារណាសាពីសមាជិកអវកាសយានិកក្នុងបេសកកម្មArtemis របស់ខ្លួនទៅឋានព្រះចន្ទ VOA បានសម្ភាសន៍អាកាសយានិកមួយចំនួនដែលសង្ឃឹមថា នឹងជាប់ឈ្មោះក្នុងបញ្ជី ក្នុងពេលដែលទីភ្នាក់ងារអវកាសមួយនេះកំពុងព្យាយាមលើកកម្ពស់ភាពចម្រុះ
ជាមួយនឹងការដាក់ឱ្យប្រើប្រាស់កម្មវិធីសរសេរដោយបញ្ញានិម្មិតឈ្មោះថា ChatGPT ការស្វែងរកដើម្បីកំណត់ថាអត្ថបទណាដែលលួចចម្លងគឺកាន់តែពិបាកជាងមុន។ លោក Matt Dibble រាយការណ៍លម្អិតអំពីរឿងនេះពីទីក្រុង Oakland រដ្ឋ California។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៕
លោក Mark Zuckerberg ប្រធានប្រតិបត្តិនៃក្រុមហ៊ុននេះបាននិយាយនៅក្នុងសារមួយទៅកាន់ក្រុមបុគ្គលិកថា៖«យើងរំពឹងថានឹងកាត់បន្ថយបុគ្គលិកប្រមាណ១០.០០០នាក់និងឈប់រើសបុគ្គលិកបន្ថែម៥.០០០នាក់ទៀតដែលយើងគ្រោងប៉ុន្តែមិនទាន់បានជួលនៅឡើយ»។
អ្នកអប់រំនៅសហរដ្ឋអាមេរិក កំពុងជជែកដេញដោលគ្នាអំពីគុណសម្បត្តិនិងហានិភ័យនៃឧបករណ៍ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលឥតគិតថ្លៃថ្មីមួយឈ្មោះ ChatGPT ដែលសិស្សកំពុងប្រើឲ្យសរសេរតែងសេចក្ដីថ្នាក់វិទ្យាល័យដោយស្រួល។
អ្នកជំនាញខាងសំឡេងបានដឹងជាយូរមកហើយថា សំឡេងរបស់មនុស្សអាចផ្តល់ព័ត៌មានសំខាន់ៗអំពីសុខភាពផ្លូវចិត្ត ផ្លូវកាយ និងផ្លូវសតិរបស់ពួកគេ។
នៅក្នុងខែកម្ភៈនេះ រ៉ូបត់ដែលមានរាងដូចសត្វពស់ រចនាឡើងដោយនិស្សិតមកពីសាកលវិទ្យាល័យ Northeastern ក្នុងទីក្រុង Boston រដ្ឋ Massachusetts អាចជួយដល់វិធីក្រុមអវកាសយានិករបស់ទីភ្នាក់ងារណាសាធ្វើការរុករកនៅលើផ្ទៃឋានព្រះច័ន្ទ។
ក្រុមហ៊ុនអង់គ្លេសនេះបានបង្កើតកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកកូអរដោនេ GPS របស់ពួកគេដោយនិយាយពាក្យសាមញ្ញចំនួនបី។
យានអគ្គិសនី scooterកំពុងត្រូវបានគេប្រើប្រាស់នៅតាមទីក្រុងនានាជុំវិញពិភពលោក។ ដោយមានគ្រោះថ្នាក់កើតឡើងកាន់តែច្រើន អ្នកប្រើប្រាស់ scooter មួយចំនួននិងអាជ្ញាធរក្នុងសហរដ្ឋអាមេរិកកំពុងប្រើបច្ចេកវិទ្យាដើម្បីបង្កើនសុវត្ថិភាពរបស់វា។
នៅខែធ្នូនេះ ព័ត៌មានអវកាសមានដូចជាការចូលរួមលើកដំបូងរបស់ចក្រភពអង់គ្លេសក្នុងការបាញ់បង្ហោះផ្កាយរណបទៅអវកាស។ អវកាសយានិកចិនប្រារព្ធពិធីបុណ្យចូលឆ្នាំចិនក្នុងអវកាស ហើយបាតុភូតអាចម៍ផ្កាយធ្លាក់ត្រូវបានថតជាប់នៅក្នុងទីក្រុង Tulsa រដ្ឋ Oklahoma សហរដ្ឋអាមេរិក។
ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងកាត់បន្ថយការងារ១០.០០០មិនហួសពីដំណាច់ត្រីមាសទីបីនៃឆ្នាំសារពើពន្ធ២០២៣ ដែលជាសញ្ញាថ្មីបំផុតថា ការបញ្ឈប់ការងារបុគ្គលិកកំពុងមានច្រើនក្នុងវិស័យបច្ចេកវិទ្យាសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Meta និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងៗទៀតបានស្ថិតនៅក្រោមសម្ពាធច្បាប់ឯកជនភាពរបស់សហភាពអឺរ៉ុប ដែលច្បាប់ខ្លះនៃច្បាប់ទាំងនោះមានការតឹងរ៉ឹងបំផុតនៅក្នុងពិភពលោក។
នៅខែធ្នូនេះ ព័ត៌មានអវកាសមានដូចជាការក្រឡេកមើល ៥០ឆ្នាំមុន ជាពេលចុងក្រោយដែលមនុស្សបានដើរលើឋានព្រះច័ន្ទ។ ក្រុមហ៊ុនផលិតរថយន្តប្រណិតមួយបានបង្កើតបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ ហើយដំណើរទៅឋានព្រះច័ន្ទជាប្រវត្តិសាស្ត្ររបស់ទីភ្នាក់ងារ NASA ជិតមកដល់។
ព័ត៌មានផ្សេងទៀត
No media source currently available