ភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត បានក្លាយជាមន្ទិលថ្មីចុងក្រោយ បន្ទាប់ពីមានការរាំងខ្ទប់វេបសាយសារព័ត៌មានមួយចំនួនមុននិងអំឡុងថ្ងៃបោះឆ្នោត។
ទីភ្នាក់ងារ Reuters មិនអាចបើកគេហទំព័រនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរ វិទ្យុ VOA ភាសាខ្មែរ និងគេហទំព័រវិទ្យុសំឡេងប្រជាធិបតេយ្យ VOD បានទេ កាលពីថ្ងៃសុក្រ។
ការលួចចូលនេះត្រូវបានគេរកឃើញ ក្រោយពីសារអេឡិចត្រូនិកឬអ៊ីមែលដ៏គួរឲ្យសង្ស័យមួយដែលត្រូវបានផ្ញើទៅកាន់កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារ។
កាលពីអតីតកាល ការច្នៃប្រឌិតថ្មីបែបបច្ចេកវិទ្យាបានតាមទាន់កំណើនប្រជាជន ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មីមួយនេះបានបង្ហាញថា យើងប្រហែលជាមិនចាំបាច់ត្រូវការបច្ចេកវិទ្យាទំនើបដើម្បីសម្រេចឲ្យបាននូវតម្រូវការអាហារដែលមានជីវជាតិនោះទេ។
ក្រុមហ៊ុន Google បានប្រកាសកាលពីដើមខែមិថុនានេះថា ខ្លួននឹងមិនបន្តកិច្ចសន្យាលើគម្រោង Maven ទេ បន្ទាប់ពីបុគ្គលិករបស់ខ្លួនចំនួន១៣នាក់ បានលាឈប់ និងបុគ្គលិកចំនួន ៤៦០០នាក់ទៀត បានចុះហត្ថលេខាលើញត្តិ ប្រឆាំងទៅនឹងការយកសមិទ្ធផលការងាររបស់ពួកគេទៅប្រើនៅក្នុងកិច្ចការសង្រ្គាម។
បច្ចេកវិទ្យាបង្កើតប៊ិកក្នុងក្រុងអូស្ទីន (Austin) រដ្ឋតិចសាស់ (Texas) គឺដើម្បីតាមដាន ជំងឺមហារីកបានលឿនហើយជំរុះចោលដុំសាច់បានច្បាស់លាស់ជាង។
ទិន្នន័យនៃអ្នកប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីនចំនួន ១.១៧៥.០០០ នាក់ត្រូវបានគេ «ចែកចាយមិនត្រឹមត្រូវ» ទៅឲ្យក្រុមហ៊ុនកំណត់លក្ខណៈអ្នកបោះឆ្នោតឈ្មោះ Cambridge Analytica។ តួលេខប៉ាន់ប្រមាណនេះ ជាចំនួនខ្ពស់ជាងគេទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក។
ក្រុមអ្នកតាក់តែងច្បាប់អាមេរិក កាលពីថ្ងៃអង្គារបានទាមទារឲ្យក្រុមហ៊ុនហ្វេសប៊ុក មានការការពារល្អជាងមុននូវទិន្នន័យបុគ្គល ដោយនាយកក្រុមហ៊ុនគឺលោក Mark Zuckerberg ត្រូវបានសួរសំណួរពិបាកៗមួយចំនួនពីគណៈកម្មាធិការព្រឹទ្ធសភាចំនួនពីរ អំពីបញ្ហាបំពានលើទិន្នន័យផ្ទាល់ខ្លួនដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ហ្វេសប៊ុកចំនួនរាប់សិបលាននាក់ ដែលប្រើប្រាស់បណ្តាញសង្គមដ៏មហិមានេះ។
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew រកឃើញថា ហេតុផលមួយដែលនាំឲ្យមានការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិតយ៉ាងខ្លាំងនេះ គឺដោយសារការរីកសាយនៃការប្រើប្រាស់ទូរស័ព្ទទំនើប។
នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានសូមទោសចំពោះអ្វីដែលលោកចាត់ទុកថាជាការ «រំលោភលើសេចក្តីទុកចិត្ត» ពាក់ព័ន្ធនឹងការកេងប្រយោជន៍ពីទិន្នន័យរបស់អ្នកប្រើប្រាស់មានចំនួនជិត៨៧លាននាក់ដោយក្រុមហ៊ុន Cambridge Analytica។ មានការចោទសួរជាច្រើនពាក់ព័ន្ធនឹងករណីនេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅស្របពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន Facebook ត្រៀមខ្លួនចូលធ្វើសក្ខីកម្មនៅមុខសភានៅក្នុងសប្តាហ៍នេះ។ ប៉ុន្តែថាតើសវនាការនេះនឹងជួយផ្លាស់ប្តូរបញ្ហាសិទ្ធិឯកជនភាពនេះដែរឬយ៉ាងណានោះ។
ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតាមដានស្ថានីយ៍អវកាសចិនមួយដែលត្រូវបានគេរំពឹងថា នឹងធ្លាក់មកលើភពផែនដីនាចុងសប្តាហ៍។ នេះជាវត្ថុធំបំផុតធ្វើដោយមនុស្សហើយធ្លាក់ចូលមកក្នុងបរិយាកាសផែនដីក្នុងមួយទសវត្សរ៍នេះ។
កុមារតូចៗអាចប្រើប្រាស់ទូរស័ព្ទ Smartphone បាន លុះត្រាតែមាន ការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ពីឪពុកម្តាយ។ នេះគឺជាការលើកឡើងនៅក្នុងកម្មវិធី Hello VOA វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របស់បណ្ឌិត អេង សុធីរ សាស្ត្រាចារ្យផ្នែកអប់រំអន្តរជាតិនៃសាកលវិទ្យាល័យ Lehigh University។
ព័ត៌មានផ្សេងទៀត
No media source currently available