នៅក្នុងបេសកកម្ម Pacific Angel លើកទី៤ ទាហានអាមេរិក សហការជាមួយនឹងទាហានកម្ពុជាប្រមាណ៨០នាក់ រួមមួយមានទាហានមកពីប្រទេសអូស្ត្រាលី វៀតណាម និងថៃ និងមានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន រួមគ្នាផ្តល់សេវាព្យាបាលជំងឺកុមារ ពិនិត្យធ្មេញ និងភ្នែកដល់ប្រជាពលរដ្ឋចំនួនប្រមាណ២០០០នាក់ នៅស្រុកកំពង់ត្រាច និងស្រុកទឹកឈូរ នៅខេត្តកំពត ចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី១៨ ខែមិថុនាកន្លងទៅនេះ។ បេសកកម្មនេះមិនត្រឹមតែផ្ដល់ជំនួយមនុស្សធម៌ខាងសុខភាពដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាបានជួយពង្រឹងមិត្តភាពរវាងទាហានសហរដ្ឋអាមេរិក និងទាហានកម្ពុជាផងដែរ៕
កម្រងរូបភាព៖ «ប្រជាពលរដ្ឋ២០០០នាក់នៅខេត្តកំពតទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃពីទាហានអាមេរិក»

១
យោធាកម្ពុជាមួយរូបពិនិត្យភ្នែកឲ្យបុរសម្នាក់ ក្នុងអំឡុងប្រតិបត្តិការបេសកកម្ម Pacific Angel របស់ទាហានទ័ពអាកាសអាមេរិកសហការជាមួយទ័ពកម្ពុជា នៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

២
មន្ត្រីកងទ័ពអាកាសសហរដ្ឋអាមេរិកម្នាក់ពិនិត្យសម្ពាធឈាមស្រ្តីមួយរូប នៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

៣
មន្ត្រីកងទ័ពអាកាសសហរដ្ឋអាមេរិកពិនិត្យធ្មេញរបស់កុមារីមួយរូប នៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

៤
មន្ត្រីកងទ័ពអាកាសសហរដ្ឋអាមេរិកព្យាបាលជើងដំបៅរបស់កុមារាមួយរូបនៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

៥
ប្រជាពលរដ្ឋជាង២០០០នាក់ មកព្យាបាលជំងឺព្យាបាលដោយពេទ្យស្ម័គ្រចិត្តនៃបេសកកម្ម Pacific Angel របស់ទាហានទ័ពអាកាសអាមេរិកសហការជាមួយទ័ពកម្ពុជានៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

៦
ប្រជាពលរដ្ឋឈរចាំព្យាបាលជំងឺព្យាបាលដោយពេទ្យស្ម័គ្រចិត្តនៃបេសកកម្ មPacific Angel របស់ទាហានទ័ពអាកាសអាមេរិកសហការជាមួយទ័ពកម្ពុជា នៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

៧
កងវិស្វកម្មទ័ពអាកាសសហរដ្ឋអាមេរិកជាមួយទាហានកម្ពុជាប្រមាណជាង៨០នាក់ចូលរួមជុសជុលអាគារសិក្សានៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

៨
កងវិស្វកម្មកម្ពុជា និងកងទ័ពអាកាសសហរដ្ឋអាមេរិកប្រមាណជាង៨០នាក់ ជុសជុលអាគារសិក្សានៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។