នៅថ្ងៃសុក្រទី១០ខែមិថុនាឆ្នាំ២០១៦នេះ ជនជាតិខ្មែរឥស្លាមទូទាំងប្រទេសកម្ពុជា និងសាសនិកឥស្លាមនៅជុំវិញពិភពលោកបានចូលរួមប្រារព្ធពិធីបុណ្យសាសនារបស់គេដែលហៅថាបុណ្យរ៉ាម៉ាឌន (Ramadan) ដែលសាសនិកឥស្លាមត្រូវរៀនប្រតិបតិ្តអំពីរបៀបគ្រប់គ្រងខ្លួនឯងដូចជាអត់បរិភោគអាហារនិងភេសជ្ជៈផ្សេងៗ ការរួមភេទ និងការជក់បារីចាប់ពីថ្ងៃរះដល់ពេលល្ងាច ក្នុងរយៈពេលមួយខែ។ គេក៏ធ្វើវិភាគទានជូនដល់អ្នកដែលក្រីក្រផងដែរ៕