សិល្បករពីររូបមកពីប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង ឈ្មោះ Syahrulfikri Salleh និង Lolli Park បានសហការគ្នាបើកវិចិត្រសាលស្ទីឌីយ៉ូ មួយឈ្មោះ «Nowhere»នៅក្នុងរាជធានីភ្នំពេញ។
កាលពីល្ងាចថ្ងៃអង្គារ ទី ០៧ ខែមិថុនានេះ អ្នកទស្សនាការប្រកួតបាល់ទាត់ ជាង៦០០០០នាក់ ហ៊ោកញ្រ្ជៀវគាំទ្រ ការប្រកូតបាត់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុម Chinese Taipei នៅក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។
ដីបាក់ស្រុតនៅក្បែរសំណង់មួយជិតពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងខណ្ឌប្រាំពីរមករានៅរសៀលថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។
ដោយកើតមកជាមួយនឹងឈ្មោះ Cassius Clay អតីតតារាប្រដាល់ទម្ងន់ធ្ងន់លោក Muhammad Ali បានស្លាប់ បន្ទាប់ពីបានប្រឈមជាមួយនឹងជំងឺ Parkinson អស់រយៈពេលជាង ៣០ឆ្នាំ។ លោកបានបន្សល់ទុកនូវស្នាដៃមិនសាបរលាបមួយសម្រាប់វិស័យកីឡា សង្គម និងវប្បធម៌។
ក្រុមយុវជន ព្រះសង្ឍនិងអ្នកនយោបាយបក្សប្រឆាំងប្រមាណជាង៧០០នាក់ នៅវត្តចាស់នារាជធានីភ្នំពេញនៅព្រឹកថ្ងៃសៅរ៍ទី០៤ខែមិថុនានេះដើម្បីរំលឹកខួប៦៧ឆ្នាំថ្ងៃដែលបារាំងកាត់ផ្ទេរទឹកដីខ្មែរទៅឲ្យវៀតណាម។
អ្នកគាំទ្រគណបក្សសង្រ្គោះជាតិរាប់រយនាក់ប្រមូលផ្ដុំគ្នាដើម្បីផ្តិតមេដៃ និងដើម្បីតាមដានការវិវត្តបញ្ហានយោបាយ នៅទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិនៅថ្ងៃព្រហសត្បិ៍ ទី២ ខែមិថុនា ឆ្នាំ២០១៦។គណបក្សសង្រ្គោះជាតិប្រមូលស្នាមមេដៃអ្នកគាំទ្ររបស់ខ្លួន ដើម្បីបន្តដាក់ញត្តិស្នើសុំឲ្យមានព្រះរាជអន្តរាគមន៏ពីព្រះមហាក្សត្រខ្មែរលើអភ័យឯកសិទ្ធិរបស់លោកប្រធានស្ដីទីគណបក្សប្រឆាំង គឺលោក កឹម សុខា ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អំពីករណីជុំវិញសំណុំរឿងអាស្រូវផ្លូវភេទរបស់លោក និងនាងខុម ចាន់តារាទី ហៅស្រីមុំ៕ (ឡេង ឡែន/VOA)
ក្រុមអាជ្ញាធរមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា បានបើកប្រតិបត្តិការស្វែងរកលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលខកខានមិនបានចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងបណ្តឹងបរិហារកេរ្តិ៍របស់នាង ធី សុវណ្ណថា និងការចោទប្រកាន់ពីតុលាការពីបទសញ្ចារកម្ម។
នៅអាទិត្យទី៣នៃយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» សហគមន៍រងគ្រោះដោយសារបញ្ហាដីធ្លីមកពីតំបន់បឹងកក់ និងថ្មគោល នៅតែបន្តតវ៉ាឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្ស៤រូប និងមន្រ្តីគ.ជ.បមួយរូប ដែលជាប់ពន្ធនាគារ កាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ។ ទោះជាយ៉ាងណាក្ដី ក្រុមអ្នកតវ៉ាទាំងនេះមិនទាន់បានសម្រេចគោលដៅរបស់ខ្លួននៅឡើយទេ ដោយសារតែមានការបង្រ្កាបពីក្រុមសមត្ថកិច្ច។
នៅព្រឹកថ្ងៃ២០ឧសភា អ្នករស់រានមានជិវិតពីសម័យប៉ុល ពត ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរជាង១០០០នាក់ប្រារព្ធទិវា«ការចងចាំ»នៅវាលពិឃាដប្រល័យពូជសាសន៏ជើងឯកដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៃរបបខ្មែរក្រហមឆ្នាំ១៩៧៥ដល់១៩៧៩។ចាប់ពីឆ្នាំ១៩៨៤មក ទិវា«ការចងចាំ»ជាថ្ងៃដែលគណបក្សកាន់អំណាចចាត់ទុកថាថ្ងៃរំលឹកអំពីរបបកាប់សម្លាប់គ្នានៅសម័យខ្មែរក្រហម តែអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងយល់ថាវាជាថ្ងៃដែលបក្សកាន់អំណាចធ្វើនយោបាយក្នុងគោលបំណងឲ្យប្រជាពលរដ្ឋកម្ពុជាមានការដឹងគុណដល់ខ្លួនក្នុងការដឹកនាំប្រទេសរយៈពេលជាង៣០ឆ្នាំបន្ទាប់របបប៉ុល ពតបានដួលរលំ។
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសទើបតែងតាំងថ្មីបានកោះប្រជុំសំណេះសំណាលជាមួយអង្គទូតចំនួន២៩រូបនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីរសៀលថ្ងៃទី០៥ឧសភានេះ បន្ទាប់ពីលោករដ្ឋមន្រ្តីឡើងកាន់តំណែងបានមួយខែកន្លងមក។(ឡេង ឡែន/VOA)
ពិព័រណ៌រូបភាព «ការពិតមិនដូចការរំពឹងទុក» រៀបរាប់អំពីស្ថានភាពស្រ្តីខ្មែររៀបការជាមួយបុរសជនជាតិចិន ដោយអ្នកថតរូបឯកសារជនជាតិចិនម្នាក់គឺនាង យ៉ាន កុង។ ពិព័រណ៌នេះដាក់បង្ហាញចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែឧសភា នៅសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។
ក្រុមកម្មករនិងក្រុមបណ្ដាញយុវជនប្រារព្ធទិវាពលកម្មអន្តរជាតិខួបលើកទី១៣០នៅពហុកីឡាដ្ឋានជាតិអូឡាំពិច ក្រោមប្រធានបទ«សិទ្ធិកម្មករនិងសេរីភាពសមាគម»នៅថ្ងៃទី១ឧសភានៅទីក្រុងភ្នំពេញ។
ព័ត៌មានផ្សេងទៀត