ពិព័រណ៍រូបថត «ប្រទេសកម្ពុជានាទសវត្សរ៍ទី៦០» របស់ជនជាតិអាមេរិកាំងលោក Michael Vickery ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបុប្ឆាណា កាលពីសប្តាហ៍កន្លងទៅនេះ។ ពិព័រណ៍រូបថតនេះឆ្លុះបញ្ចាំងពីប្រជាជន ទេសភាព និងប្រពៃណីរបស់កម្ពុជានៅទសវត្សរ៍ទី៦០ ដោយលោក Vickery ផ្តោតសំខាន់ទៅលើជនជាតិភាគតិច និងទំនៀមទម្លាប់នៃការរស់នៅរបស់ពួកគេ។ ពិព័រណ៍រូបថតនេះ នឹងត្រូវដាក់បង្ហាញជាសាធារណៈរហូតដល់ដើមខែវិច្ឆិកាខាងមុខ។ ខាងក្រោមនេះជារូបថតមួយចំនួន ដែលត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍រូបថតរបស់លោក Michael Vickery។
កម្រងរូបភាពនៃព្រឹត្តិការណ៍ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
កម្រងរូបភាពនៃព្រឹត្តិការណ៍ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក ស៊ីរី ស្វីស អង់គ្លេស កាណាដា ស៊ីមបាវ៉េ ឥណ្ឌា និងឥណ្ឌូណេស៊ី។
ថ្ងៃអង្គារ ទី០៩ ខែតុលា កន្លងទៅនេះ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលពុទ្ធសាសនិកខ្មែរ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តដើម្បីឧទ្ទិសកុសលដល់ជីដូនជីតា និងញាតិមិត្តដែលបានចែកឋាន។ បុណ្យភ្ជុំបិណ្ឌ គឺពិធីបុណ្យផ្នែកព្រះពុទ្ធសាសនាដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិរបស់កម្ពុជា៕
រូបភាពជុំវិញពិភពលោកថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ឥណ្ឌា អង់គ្លេស ឥណ្ឌូណេស៊ី ហូឡង់ អាហ្សង់ទីន និងបេឡារុស។
មហោស្រពរូបថតភ្នំពេញត្រូវបានធ្វើឡើងជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨ជាលើកទី០៩ ដើម្បីលើកស្ទួយ ផ្តល់ឱកាស និងបង្ហាញពីការអភិវឌ្ឍន៍ថ្មីនៃវិស័យរូបថត។ វិទ្យាល័យនិងអនុវិទ្យាល័យពីរកន្លែងក្នុងរាជធានីភ្នំពេញបានផ្តល់ទីតាំងសម្រាប់តាំងបង្ហាញក្នុងមហោស្រពរូបថតភ្នំពេញលើកទី០៩នេះ។ ខាងក្រោមជាទិដ្ឋភាពការបើកសម្ពោធពិព័រណ៌ដោយជិះរ៉ឺម៉កកង់បីទៅទស្សនាពិព័រណ៌ប្រាំពីរកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ទី០៦ ខែតុលា ឆ្នាំ ២០១៨ ហើយរូបថតនឹងត្រូវដាក់តាំងពិព័រណ៌រហូតដល់ខែវិច្ឆិកា។
កម្រងរូបភាពនៃព្រឹត្តិការណ៍ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
កម្រងរូបភាពនៃព្រឹត្តិការណ៍ និង ទិដ្ឋភាពនានាមកពីប្រទេសផ្សេងនៅជុំវិញពិភពលោក។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែងក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ពិធីបុណ្យបង្សុកូលនេះធ្វើឡើង ដើម្បីឧទ្ទិសកុសលនិងរំឮកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅអំឡុងពេលរបបខ្មែរក្រហម។
រូបភាពជុំវិញពិភពលោកថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨ មានមកពី ប្រទេសដូចជា បារាំង ស៊ីរី ម៉ិកស៊ិក វ៉ាទីកង់ ហ្គាណា និងហ្វីលីពីន។
ព័ត៌មានផ្សេងទៀត