នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែងក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ពិធីបុណ្យបង្សុកូលនេះធ្វើឡើង ដើម្បីឧទ្ទិសកុសលនិងរំឮកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅអំឡុងពេលរបបខ្មែរក្រហម។
កម្រងរូបភាព VOA៖ ពិធីបុណ្យបង្សុកូលនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង

១
ស្លាកបង្ហាញពីការរំឮកដល់ជនដែលបានស្លាប់ចុងក្រោយបង្អស់នៅមន្ទីរស-២១ និងជាកន្លែងដែលពិធីបង្សុកូលប្រារព្ធឡើង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។ ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

២
លោកស្រីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចចូលរួមក្នុងពិធីបង្សុកូលនៅមន្ទីរស-២១ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

៣
លោកស្រីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចចូលរួមក្នុងពិធីបង្សុកូលនៅមន្ទីរស-២១ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

៤
ពិធីបង្សុកូលនៅនៅមន្ទីរស-២១ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

៥
ព្រះសង្ឃរង់ចាំសូត្រមន្ត បន្ទាប់ពីពិធីបង្សុកូលនៅនៅមន្ទីរស-២១ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

៦
លោកស្រីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រាប់បាត្រដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់នៅមន្ទីរស-២១ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

៧
លោកស្រីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅមន្ទីរស-២១ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

៨
អ្នកស្រីភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅមន្ទីរស-២១ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)