កម្រងរូបភាពនៃព្រឹត្តិការណ៍ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១២ តុលា ២០១៨
![តារាសម្ដែងនិងបង្ហាញម៉ូដអង់គ្លេស នាង Cara Delevingne (កណ្ដាល) បានមកដល់ពិធីអាពាហ៍ពិពាហ៍ម្ចាស់ក្សត្រី Eugenie និងលោក Jack Brooksbank នៅវិមាន Windsor ជិតទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/034ffde4-4b3c-4f38-8086-4b9360ed77b0_w1024_q10_s.jpg)
១
តារាសម្ដែងនិងបង្ហាញម៉ូដអង់គ្លេស នាង Cara Delevingne (កណ្ដាល) បានមកដល់ពិធីអាពាហ៍ពិពាហ៍ម្ចាស់ក្សត្រី Eugenie និងលោក Jack Brooksbank នៅវិមាន Windsor ជិតទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![លោក Eoin Morgan ប្រធានក្រុមកីឡា Cricket របស់ប្រទេសអង់គ្លេសចាប់បាល់ក្នុងពេលហ្វឹកហាត់ត្រៀមនៅកីឡដ្ឋានសម្រាប់កីឡា Cricket ក្នុងទីក្រុង Dambulla ប្រទេសស្រីលង្កា។](https://gdb.voanews.com/22155b52-ef3a-4e85-b275-c904283d255b_w1024_q10_s.jpg)
២
លោក Eoin Morgan ប្រធានក្រុមកីឡា Cricket របស់ប្រទេសអង់គ្លេសចាប់បាល់ក្នុងពេលហ្វឹកហាត់ត្រៀមនៅកីឡដ្ឋានសម្រាប់កីឡា Cricket ក្នុងទីក្រុង Dambulla ប្រទេសស្រីលង្កា។
![ដំរីអាស៊ីឈ្មោះថា Kairavi ដែលបានកើតកាលថ្ងៃអង្គារនៅសួនសត្វ Oklahoma City កំពុងដើរនៅជិតមេរបស់វានៅក្នុងទីក្រុង Oklahoma សហរដ្ឋអាមេរិក។](https://gdb.voanews.com/acfd908c-0e56-4c0c-a419-22ce3b15ce22_w1024_q10_s.jpg)
៣
ដំរីអាស៊ីឈ្មោះថា Kairavi ដែលបានកើតកាលថ្ងៃអង្គារនៅសួនសត្វ Oklahoma City កំពុងដើរនៅជិតមេរបស់វានៅក្នុងទីក្រុង Oklahoma សហរដ្ឋអាមេរិក។
![លោក Peter Weiss ប្រធាននាយកដ្ឋានអវកាស COMEX កំពុងពាក់សាកល្បងនូវសម្លៀកបំពាក់ដែលស្រដៀងទៅនឹងសម្លៀកបំពាក់ប្រើសម្រាប់ស្រាវជ្រាវនៅក្នុងរូងភ្នំភ្លើង Caverne Gendarme ដែលស្ថិតនៅក្នុងឃុំ Saint-Philippe ដែលជាកោះមួយរបស់ប្រទេសបារាំងនៅក្រៅប្រទេសឈ្មោះថា Reunion។](https://gdb.voanews.com/90a6e47d-42ce-44b4-90fc-e2cc59a0561b_w1024_q10_s.jpg)
៤
លោក Peter Weiss ប្រធាននាយកដ្ឋានអវកាស COMEX កំពុងពាក់សាកល្បងនូវសម្លៀកបំពាក់ដែលស្រដៀងទៅនឹងសម្លៀកបំពាក់ប្រើសម្រាប់ស្រាវជ្រាវនៅក្នុងរូងភ្នំភ្លើង Caverne Gendarme ដែលស្ថិតនៅក្នុងឃុំ Saint-Philippe ដែលជាកោះមួយរបស់ប្រទេសបារាំងនៅក្រៅប្រទេសឈ្មោះថា Reunion។
![រូបថតដែលថតពីលើអាកាស បង្ហាញឲ្យឃើញកសិករម្នាក់ឈ្មោះ Bhagwan Singh កំពុងស្រោចទឹកដំណាំខាត់ណារបស់គាត់ នៅក្នុងវាលជិតមាត់ទន្លេ Yamuna នៃទីក្រុងញូវដែលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/6e9c1085-5e39-4237-831f-29eec2c69356_w1024_q10_s.jpg)
៥
រូបថតដែលថតពីលើអាកាស បង្ហាញឲ្យឃើញកសិករម្នាក់ឈ្មោះ Bhagwan Singh កំពុងស្រោចទឹកដំណាំខាត់ណារបស់គាត់ នៅក្នុងវាលជិតមាត់ទន្លេ Yamuna នៃទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
![អ្នកបូជាខ្លួនសម្រាប់ទីសក្ការៈ Loem Hu Thai Su បានយកដែកដែលមានភ្ជាប់ជាមួយផ្កា ចាក់ទម្លុះថ្ពាល់របស់ខ្លួនក្នុងពេលប្រារព្ធពិធីមួយឈ្មោះថា ពិធីអាហារបួស នៅកោះ Phuket ប្រទេសថៃ។](https://gdb.voanews.com/83b2082b-d0d8-4ab4-a1a9-dc930e03c4cf_w1024_q10_s.jpg)
៦
អ្នកបូជាខ្លួនសម្រាប់ទីសក្ការៈ Loem Hu Thai Su បានយកដែកដែលមានភ្ជាប់ជាមួយផ្កា ចាក់ទម្លុះថ្ពាល់របស់ខ្លួនក្នុងពេលប្រារព្ធពិធីមួយឈ្មោះថា ពិធីអាហារបួស នៅកោះ Phuket ប្រទេសថៃ។
![ទូកជាច្រើនស្ថិតនៅក្នុងអាគារបាក់បែកដោយសារព្យុះ Michael នៅជិតទីក្រុង Panama រដ្ឋ Florida សហរដ្ឋអាមេរិក។](https://gdb.voanews.com/9c0c7dd8-80e1-4c07-ad6d-5cac787bf7fe_w1024_q10_s.jpg)
៧
ទូកជាច្រើនស្ថិតនៅក្នុងអាគារបាក់បែកដោយសារព្យុះ Michael នៅជិតទីក្រុង Panama រដ្ឋ Florida សហរដ្ឋអាមេរិក។
![ក្មេងប្រុសម្នាក់គ្រវីទង់ជាតិអេស្ប៉ាញក្នុងពេលប្រារព្ធទិវាជាតិអេស្ប៉ាញ នៅទីក្រុង Barcelona នៃតំបន់ Catalan។](https://gdb.voanews.com/19e21c18-a262-4182-b624-7a8c18ea4e86_w1024_q10_s.jpg)
៨
ក្មេងប្រុសម្នាក់គ្រវីទង់ជាតិអេស្ប៉ាញក្នុងពេលប្រារព្ធទិវាជាតិអេស្ប៉ាញ នៅទីក្រុង Barcelona នៃតំបន់ Catalan។
![សិស្សនិស្សិតលើកបដាក្នុងពេលប្រមូលផ្ដុំគ្នានៅជិតនិវេសដ្ឋានប្រធានាធិបតីហ្វីលីពីន ដើម្បីប្រឆាំងនឹងការដាក់សញ្ញាក្រហមដោយពួកយោធានៅតាមសាលានិងសាកលវិទ្យាល័យនៃទីក្រុង Metro Manila ដោយពួកយោធាត្រូវបានគេចោទថា បានយកសិស្សនិស្សិតទាំងនោះទៅភ្ជាប់ជាមួយនឹងគម្រោងទម្លាក់ប្រធានាធិបតី Rodrigo Duterte។](https://gdb.voanews.com/69342e3b-549e-4c31-8c76-3780611ae0a7_w1024_q10_s.jpg)
៩
សិស្សនិស្សិតលើកបដាក្នុងពេលប្រមូលផ្ដុំគ្នានៅជិតនិវេសដ្ឋានប្រធានាធិបតីហ្វីលីពីន ដើម្បីប្រឆាំងនឹងការដាក់សញ្ញាក្រហមដោយពួកយោធានៅតាមសាលានិងសាកលវិទ្យាល័យនៃទីក្រុង Metro Manila ដោយពួកយោធាត្រូវបានគេចោទថា បានយកសិស្សនិស្សិតទាំងនោះទៅភ្ជាប់ជាមួយនឹងគម្រោងទម្លាក់ប្រធានាធិបតី Rodrigo Duterte។
![ម្ចាស់ក្សត្រីអង់គ្លេស Eugenie អមដោយឪពុករបស់នាងគឺព្រះអង្គម្ចាស់ Andrew បានមកដល់ពិធីអាពាហ៍ពិពាហ៍របស់នាង ជាមួយនឹងលោក Jack Brooksbank នៅវិមាន Windsor ជិតទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/d664b2d7-064e-46d5-8425-26e0a91354c5_w1024_q10_s.jpg)
១០
ម្ចាស់ក្សត្រីអង់គ្លេស Eugenie អមដោយឪពុករបស់នាងគឺព្រះអង្គម្ចាស់ Andrew បានមកដល់ពិធីអាពាហ៍ពិពាហ៍របស់នាង ជាមួយនឹងលោក Jack Brooksbank នៅវិមាន Windsor ជិតទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។