កម្រងរូបភាពនៃព្រឹត្តិការណ៍ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ៥ តុលា ២០១៨
![ឆ្មាំសមុទ្រដើរកាត់រូបទីមោងខ្នាតធំរបស់ Royal Deluxe ដែលដេកសន្ធឹងនៅលើឆ្នេរនៅឧទ្យាន New Brighton ចក្រភពអង់គ្លេស។](https://gdb.voanews.com/c25d275b-9185-47cf-b1f1-edca5134790f_w1024_q10_s.jpg)
១
ឆ្មាំសមុទ្រដើរកាត់រូបទីមោងខ្នាតធំរបស់ Royal Deluxe ដែលដេកសន្ធឹងនៅលើឆ្នេរនៅឧទ្យាន New Brighton ចក្រភពអង់គ្លេស។
![សំណល់វិហារឥស្លាមដែលរង់ការខូចខាតដោយសាររញ្ជួយដី និងរលកយក្សសូនាមិ នៅ Palu ខេត្ត Central Sulawesi ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/21dacb7e-7c95-4d36-93a9-9e86dbd116e9_w1024_q10_s.jpg)
២
សំណល់វិហារឥស្លាមដែលរង់ការខូចខាតដោយសាររញ្ជួយដី និងរលកយក្សសូនាមិ នៅ Palu ខេត្ត Central Sulawesi ប្រទេសឥណ្ឌូនេស៊ី។
![ស្ត្រីនាំគ្នាថតរូបក្នុងពេលសមរបាំ Garba ដែលជារបាំប្រជាប្រិយ៍ មុនពេលមកដល់នៃពិធីបុណ្យ Navratri ដែលអ្នកមានជំនឿនាំគ្នាគោរពដល់ព្រះនាង Durga ដែលជាព្រះក្នុងសាសនាហិណ្ឌូ នៅទីក្រុង Ahmedabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/d58977c9-cf64-4036-9de2-70f39c2ee6c2_w1024_q10_s.jpg)
៣
ស្ត្រីនាំគ្នាថតរូបក្នុងពេលសមរបាំ Garba ដែលជារបាំប្រជាប្រិយ៍ មុនពេលមកដល់នៃពិធីបុណ្យ Navratri ដែលអ្នកមានជំនឿនាំគ្នាគោរពដល់ព្រះនាង Durga ដែលជាព្រះក្នុងសាសនាហិណ្ឌូ នៅទីក្រុង Ahmedabad ប្រទេសឥណ្ឌា។
![ស្ត្រីនៃតំបន់កាស្មៀឱបសាកសពដែលជាសាច់ញាតិរបស់ខ្លួន នៅពេលគេយកមកដាក់នៅខាងក្រៅមន្ទីរពេទ្យក្នុងស្រុកមួយនៅទីក្រុង Srinagar តំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា។ ប៉ូលិសនិយាយថា ជនសង្ស័យជាពួកឧទ្ទាមបានបាញ់ និងសម្លាប់សកម្មជន២នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមជនកាស្មៀគាំទ្រឥណ្ឌា។](https://gdb.voanews.com/df1372e8-3216-4e21-bd28-2733ea2a6f23_w1024_q10_s.jpg)
៤
ស្ត្រីនៃតំបន់កាស្មៀឱបសាកសពដែលជាសាច់ញាតិរបស់ខ្លួន នៅពេលគេយកមកដាក់នៅខាងក្រៅមន្ទីរពេទ្យក្នុងស្រុកមួយនៅទីក្រុង Srinagar តំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា។ ប៉ូលិសនិយាយថា ជនសង្ស័យជាពួកឧទ្ទាមបានបាញ់ និងសម្លាប់សកម្មជន២នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមជនកាស្មៀគាំទ្រឥណ្ឌា។
![ស្ត្រីទី១ Melania Trump និងស្ត្រីទី១របស់ប្រទេសកេនយ៉ា Margaret Kenyatta (ស្ដាំ) អង្អេលកូនដំរីនៅតំបន់សត្វដំរី The David Sheldrick Elephant ក្នុងទីក្រុងណៃរូប៊ី ប្រទេសកេនយ៉ា។](https://gdb.voanews.com/fbb94786-a4fb-495e-a386-f891f491c7f7_w1024_q10_s.jpg)
៥
ស្ត្រីទី១ Melania Trump និងស្ត្រីទី១របស់ប្រទេសកេនយ៉ា Margaret Kenyatta (ស្ដាំ) អង្អេលកូនដំរីនៅតំបន់សត្វដំរី The David Sheldrick Elephant ក្នុងទីក្រុងណៃរូប៊ី ប្រទេសកេនយ៉ា។
![ទាហានឥណ្ឌូនេស៊ីដើរក្បួនព្យុហយាត្រាដើម្បីរំលឹកខួបទី៧៣នៃការបង្កើតកងយោធាឥណ្ឌូនេស៊ី នៅកោះ Sabang ខេត្ត Aceh។](https://gdb.voanews.com/a6fa67b4-0c2d-4b3b-904f-0681065fe3a2_w1024_q10_s.jpg)
៦
ទាហានឥណ្ឌូនេស៊ីដើរក្បួនព្យុហយាត្រាដើម្បីរំលឹកខួបទី៧៣នៃការបង្កើតកងយោធាឥណ្ឌូនេស៊ី នៅកោះ Sabang ខេត្ត Aceh។
![បាតុករម្នាក់ដួលទៅលើរបងលួសបន្លា នៅពេលគាត់ព្យាយាមរត់គេចចេញពីគ្រាប់បែកបង្ហូរទឹកភ្នែក ដែលបាញ់ដោយកងកម្លាំងអ៊ីស្រាអែល នៅពេលបាតុករផ្សេងទៀតបានដុតកង់ឡាននៅជិតរបងនៃតំបន់ Gaza Strip ជាប់ព្រំប្រទល់ជាមួយប្រទេសអ៊ីស្រាអែល នៅក្នុងការធ្វើបាតុកម្មនៅ Khan Younis ស្ថិតនៅភាគខាងត្បូងនៃតំបន់ Gaza Strip។](https://gdb.voanews.com/82d20cb8-6b6b-421f-a8c3-0b76337da69f_w1024_q10_s.jpg)
៧
បាតុករម្នាក់ដួលទៅលើរបងលួសបន្លា នៅពេលគាត់ព្យាយាមរត់គេចចេញពីគ្រាប់បែកបង្ហូរទឹកភ្នែក ដែលបាញ់ដោយកងកម្លាំងអ៊ីស្រាអែល នៅពេលបាតុករផ្សេងទៀតបានដុតកង់ឡាននៅជិតរបងនៃតំបន់ Gaza Strip ជាប់ព្រំប្រទល់ជាមួយប្រទេសអ៊ីស្រាអែល នៅក្នុងការធ្វើបាតុកម្មនៅ Khan Younis ស្ថិតនៅភាគខាងត្បូងនៃតំបន់ Gaza Strip។
![កូនក្រមុំម្នាក់កំពុងចូលរួមក្នុងការប្រារព្ធពិធីអាពាហ៍ពិពាហ៍២០០គូ ដើម្បីរំលឹកដល់ខួបលើកទី២០០នៃទីក្រុង Grozny ប្រទេសរុស្ស៊ី។](https://gdb.voanews.com/3b19cad4-2f89-4c3f-8354-5fa0f6fe23ef_w1024_q10_s.jpg)
៨
កូនក្រមុំម្នាក់កំពុងចូលរួមក្នុងការប្រារព្ធពិធីអាពាហ៍ពិពាហ៍២០០គូ ដើម្បីរំលឹកដល់ខួបលើកទី២០០នៃទីក្រុង Grozny ប្រទេសរុស្ស៊ី។
![លោក Richard Browning ប្រធានក្រុមអ្នកបើកយន្តហោះសាកល្បង និងជាប្រធានប្រតិបត្តិនៃឧស្សាហម្ម Gravity ស្លៀកពាក់សម្លៀកបំពាក់បើកយន្តហោះ ហើយបានហោះហើរនៅ Bentwaters Park ក្រុង Woodbridge ចក្រភពអង់គ្លេស។](https://gdb.voanews.com/4aa2b8ba-635b-4237-9878-e800fe48ba2d_w1024_q10_s.jpg)
៩
លោក Richard Browning ប្រធានក្រុមអ្នកបើកយន្តហោះសាកល្បង និងជាប្រធានប្រតិបត្តិនៃឧស្សាហម្ម Gravity ស្លៀកពាក់សម្លៀកបំពាក់បើកយន្តហោះ ហើយបានហោះហើរនៅ Bentwaters Park ក្រុង Woodbridge ចក្រភពអង់គ្លេស។