នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុន្មាន ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងឈានដល់ទីបញ្ចប់។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជានៅតែបន្តចូលរួមតាមដាននិងលើកទឹកចិត្តកីឡាករនៅក្នុងវិញ្ញាសារប្រកួតកីឡាជាច្រើនប្រភេទ នៅរាជធានីភ្នំពេញ។
សម្រាប់ការបោះឆ្នោតដ៏ប្រកួតប្រជែងនាឆ្នាំនេះ មានការរំពឹងថា គណបក្ស Pheu Thai ដែលដឹកនាំដោយអ្នកស្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra នឹងនាំមុខគណបក្សថៃរួបរួមជាតិរបស់នាយករដ្ឋមន្ត្រីថៃលោក Prayut chan-ocha។
ព្រះមហាក្សត្រ Charles ទី ៣ របស់ប្រទេសអង់គ្លេសបានឡើងគ្រងរាជ្យជាផ្លូវការនៅព្រះវិហារ Westminster Abbey ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃសៅរ៍ ទី ៦ ខែឧសភា ឆ្នាំ២០២៣។
នេះជាប្រវត្តិសាស្ត្រដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាក្នុងតំបន់ជាលើកដំបូង។ គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបាននាំមុខគ្នាក្នុងនាមជាប្រទេសដែលបានឈ្នះមេដាយច្រើនជាងគេ ដោយទទួលបានមេដាយសរុបចំនួន ៩។
នៅថ្ងៃសុក្រ ទី ៥ ខែឧសភានេះ កម្ពុជានឹងបើកសម្ពោធកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ជាផ្លូវការ ដែលនេះជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ជាលើកដំបូង។
ជាមួយគ្នានោះដែរគេក៏ឃើញមានឡានទឹករបស់រដ្ឋចូលមកបាញ់ជាច្រើនឡានកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយបន្ថែមទៀត ដោយមានការលោត ស្រែកហ៊ោកញ្រ្ជៀវយ៉ាងសប្បាយក្រៃលែង នាឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មី ក្នុងឆ្នាំថោះ ២០២៣ នេះ៕
នៅព្រឹកថ្ងៃពុធនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងអ្នកចូលរួមប្រមាណជា៥០នាក់ ចាប់ផ្តើមការដង្ហែធម្មយាត្រាដោយថ្មើរជើងពីរូបសំណាកយាយពេញ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រូបសំណាកឧកញ៉ា ឃ្លាំង មឿង នៅខេត្តពោធិ៍សាត់ ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម។
ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង និងវេជ្ជបណ្ឌិតជនជាតិអាមេរិកាំងផ្ទាល់ បានមកខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដើម្បីព្យាបាលជំងឺនិងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានមកទទួលការព្យាបាលនេះនៅទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។
ទាំងនេះជារូបថតព័ត៌មានពីទូទាំងពិភពលោកក្នុងឆ្នាំ២០២២។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាព្រឹកថ្ងៃព្រហស្បត៌៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ គឺសាលាក្តីខ្មែរក្រហម ប្រកាសសាលដីកាទៅលើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
ព័ត៌មានផ្សេងទៀត
No media source currently available