ប្រជាពលរដ្ឋកម្ពុជាបន្តគាំទ្រលើកទឹកចិត្តកីឡាករ ខណៈការប្រកួតកីឡាស៊ីហ្គេមជិតដល់ទីបញ្ចប់
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុន្មាន ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងឈានដល់ទីបញ្ចប់។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជានៅតែបន្តចូលរួមតាមដាននិងលើកទឹកចិត្តកីឡាករនៅក្នុងវិញ្ញាសារប្រកួតកីឡាជាច្រើនប្រភេទ នៅរាជធានីភ្នំពេញ។ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី ១៣ ខែឧសភានេះ ប្រទេសវៀតណាមកំពុងនាំមុខប្រទេសថៃដែលស្ថិតក្នុងលំដាប់លេខរៀងទី ២ និងកម្ពុជាដែលស្ថិតក្នុងលំដាប់លេខរៀងទី ៣ ក្នុងនាមជាប្រទេសបីដែលទទួលបានមេដាយច្រើនជាងគេ ក្នុងនោះវៀតណាមបានដណ្តើមមេដាយសរុបចំនួន ២៥០ ថៃ ២០៦ និងកម្ពុជា ១៩១។ ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នឹងបញ្ចប់ទៅនៅថ្ងៃពុធ ទី ១៧ ខែឧសភា ឆ្នាំ២០២៣៕

១
ស្រ្តីម្នាក់ឈរមើលទៅពហុកីឡដ្ឋានមរតកតេជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

២
អ្នកគាំទ្ររបស់កម្ពុជាលើកទង់ជាតិកម្ពុជា ក្នុងពេលប្រកួតកីឡាបាល់បះ នារី នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដា្ឋនមរតកតេជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

៣
ការប្រកួតកីឡាបាល់បះនារីរវាងកម្ពុជា-ឥណ្ឌូនេស៊ី នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដា្ឋនមរតកតេជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

៤
ការប្រកួតប្រដាល់រវាងកម្ពុជា-ថៃ ដោយកម្ពុជាពណ៌ក្រហម និងថៃពណ៌ខៀវ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដា្ឋនមរតកតេជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

៥
អ្នកគាំទ្រនាំគ្នាចូលរួមទស្សនាការប្រកួតគុនខ្មែរ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដា្ឋនមរតកតេជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

៦
អ្នកគាំទ្រកំពុងស្វែងរកកន្លែងអង្គុយទស្សនាកីឡាបាល់បះនៃការប្រកួតកីឡាប្រកួតស៊ីហ្គេមលើកទី៣២ នៅពហុកីឡដា្ឋនមរតកតេជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)