កម្ពុជាជាម្ចាស់ផ្ទះត្រៀមបើកសម្ពោធជាផ្លូវការនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២
នៅថ្ងៃសុក្រ ទី ៥ ខែឧសភានេះ កម្ពុជានឹងបើកសម្ពោធកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ជាផ្លូវការ ដែលនេះជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ជាលើកដំបូង។ នៅតាមដងផ្លូវនានា ជាពិសេសក្នុងរាជធានីភ្នំពេញ គេឃើញមានការដាក់តាំង និងតុបតែងលម្អជាច្រើនដើម្បីស្វាគមន៍កីឡាករជាតិ និងអន្តរជាតិមកកាន់ប្រទេសកម្ពុជា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាក្នុងតំបន់មួយនេះ ខណៈកីឡាករជាតិកម្ពុជាកំពុងមមាញឹកហ្វឹកហាត់ ហើយសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងក្រុងត្រូវបានពង្រឹង។ ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ចាប់ផ្តើមឡើងពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នេះ៕

១
អ្នកទស្សនាថតរូបនៅមុខបដានៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣។

២
កីឡាករហែលទឹកកម្ពុជាកំពុងវឹកហាត់ មុនការប្រកួតកីឡាស៊ីហ្គមេលើកទី ៣២ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣។

៣
មន្ត្រីយោធាដើរហាត់សមនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ មុនការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលនឹងប្រារព្ធពីថ្ងៃទី ៥ ដល់ទី ១៧ ខែឧសភា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣។

៤
ប៉ូលិសចរាចរណ៍ប្រតិបត្តិការសម្រួលចរាចរណ៍ នៅក្រោមខ្លោងទ្វាលម្អសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលនឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣។

៥
សន្តិសុខម្នាក់រៀបចំការដាក់លម្អ មុនពិធីបើកសម្ពោធជាផ្លូវការនៃការប្រកួតស៊ីហ្គេមលើកទី ៣២ នៅរាធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣។

៦
ពលរដ្ឋជិះម៉ូតូកាត់ទង់ជាតិនៅមុខពហុកីឡដ្ឋានជាតិមរតកតេជោ មុនការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។

៧
អ្នកទស្សនាពីរនាក់ដើរកាត់បដានៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣។

៨
ទិដ្ឋភាពពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានការតុបតែងលម្អសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣។