នៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន រយៈពេល ២ ថ្ងៃនៅរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបពិភាក្សាជាមួយមេដឹកនាំអាស៊ាន អំពីបញ្ហាប្រឈមនានានៅក្នុងតំបន់ និងដើម្បីសាទរខួប ៤៥ ឆ្នាំ នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។
នៅក្នុងជំនួបដ៏កម្រមួយនេះ ដែលគ្មានវត្តមានតំណាងរដ្ឋាភិបាលមីយ៉ាន់ម៉ាចូលរួម អ្នកស្រី Harris បានថ្លែងទៅកាន់មេដឹកនាំអាស៊ានថា សហរដ្ឋអាមេរិកនឹងនៅតែមានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនជំនាន់រហូតទៅ ហើយថា តំបន់អាស៊ីអាគ្នេយ៍គឺជាអាទិភាពមួយរបស់សហរដ្ឋអាមេរិក។
នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្វាគមន៍មេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយបានថតរូបជុំគ្នា មុននឹងជួបពិភាក្សាគ្នាក្នុងអំឡុងអាហារពេលល្ងាច។
សហគមន៍ខ្មែរអាមេរិកាំងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។
ប្រជាពលរដ្ឋកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃព្រហស្បតិ៍ ទី ១៤ រហូតដល់ថ្ងៃសៅរ៍ ទី ១៦ ខែមេសានេះ ក្រោយពិធីបុណ្យជាតិដ៏ធំមួយនេះត្រូវបានផ្អាករយៈពេលពីរឆ្នាំមុន។
កិច្ចប្រជុំចង្អៀតនៃប្រមុខការទូតអាស៊ានបានចាប់ផ្ដើមហើយនៅ រាជធានីភ្នំពេញ ជាមួយនឹងការប្រជុំនៃឧត្ដមមន្ត្រី ឬមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃបណ្ដារដ្ឋជាសមាជិក។
កាលពីថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ លោក ម៉ន ជា ដែលជាវិចិត្រករ (block printed pictures)បានសម្ពោធការដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួននៅ Shop House Studioក្នុងរាជធានីភ្នំពេញ។
ព្រះសង្ឃ Thich Nhat Hanh គឺជាអ្នកផ្ដល់ឱវាទទូន្មានអំពីទស្សនៈវិជ្ជាព្រះពុទ្ធសាសនាដែលបានបង្រៀនពិភពលោកអំពីសារៈសំខាន់នៃភាពស្ងប់ក្នុងចិត្ត។ ព្រះអង្គជនជាតិរៀតណាមរូបនេះបានសុគតកាលពីថ្ងៃទី ២២ ខែមករាកន្លងទៅនៅប្រទេសវៀតណាម។
ព័ត៌មានផ្សេងទៀត
No media source currently available