ជនជាប់ចោទអាយុ៨៦ឆ្នាំរូបនេះត្រូវដឹកទៅកាន់មន្ទីរពេទ្យកាលពីម៉ោង៣រសៀលថ្ងៃអាទិត្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។
ក្រុមមេធាវីប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា កូនក្តីរបស់ពួកខ្លួនដែលជាអតីតមេដឹកនាំកំពូលខ្មែរក្រហមមានសុខភាពកាន់តែទ្រុឌទ្រោមនិងបាត់បង់ការចងចាំសម្រាប់ចូលរួមសវនាការ។
សំណុំរឿងទាំងពីរនេះបានស្ថិតក្នុងការប្រទាញប្រទង់យ៉ាងខ្លាំងរវាងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិក្នុងសាលាក្តីខ្មែរក្រហម។
ប្រវត្តិផ្ទាល់មាត់របស់អ្នកស្រី នៅ សារីម ចំនួនដប់ភាគ ដែលអ្នកស្រីបាននិយាយរៀបរាប់អំពីជីវិត ការបាត់បង់ និងការផ្សះផ្សារ នៅក្នុងរបបខ្មែរក្រហម។
តុលាការខ្មែរក្រហមច្រឡំផ្សព្វផ្សាយឯកសារសម្ងាត់ទាក់ទងនឹងសំណុំរឿង ០០៣ដ៏ប្រទាញប្រទង់មួយ តែមន្ត្រីតុលាការអះអាងថា សាលាក្តីបានដកចេញ វិញ មួយថ្ងៃបន្ទាប់មក។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា អង្គជំនុំជម្រះតុលាការកំពូលមានឯកសារ និងសំណុំរឿងជាច្រើនដែលត្រូវបំពេញ។
អនាគតនៃសំណុំរឿងទាំងពីរនឹងជាប់គាំងហើយ នឹងខ្វែងគំនិតគ្នាដូចពេលមុនទៀត រវាងសហចៅក្រមស៊ើបអង្កេតកម្ពុជានិង សហចៅក្រមស៊ើបអង្កេតបរទេស។
ភាគីកម្ពុជាត្រូវការទឹកប្រាក់ចំនួនប្រាំពីរលានដុល្លារអាមេរិកទៀតពីប្រទេសម្ចាស់ជំនួយសម្រាប់ប្រតិបត្តិការនៅឆ្នាំក្រោយ។
សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីកាត់ទោសខ្មែរក្រហមនៅថ្ងៃពុធនេះបានបង្ហាញទីតាំងឧក្រិដ្ឋកម្មសំណុំរឿង០០៤ មួយចំនួនដល់សាធារណជន និងជនរងគ្រោះបន្ទាប់ពីគាំងដំណើរតាំងពីឆ្នាំ២០០៨ ។
សហមេធាវីការពារក្តីឲ្យអតីតបងធំទី២នួន ជា ម្នាក់និងមេធាវីប្រឹក្សាពីរនាក់ទៀតបានលាឈប់ពីការងារដោយអះអាងថាសាលាក្តីខ្មែរក្រហមមិនអាចផ្តល់យុត្តិធម៌ដល់កូនក្តីរបស់ខ្លួននោះទេ។
ស្របពេលនេះដែរជនរងគ្រោះបានបន្តដាក់ពាក្យបណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣និង០០៤។
ព័ត៌មានផ្សេងទៀត