សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសមេដឹកនាំខ្មែរក្រហមខ្ពស់បំផុតក្នុងសំណុំរឿង០០២ចំនួនបីនាក់សម្រាប់ការទទួលខុសត្រូវលើការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាចំនួនជាង១,៧លាននាក់
សំណើថវិកាសម្រាប់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមសម្រាប់ឆ្នាំ២០១៣នឹងត្រូវកាត់បន្ថយជាងប្រាំលានដុល្លារអាមេរិកបើធៀបនឹងគម្រោងដើម។
លោកស្រី ជា ម៉ារី បានបង្ហាញទឹកមុខស្រស់ស្រាយច្រើនក្នុងការជួបជុំគ្នាកាលពីសប្តាហ៍មុនដើម្បីមកស្តាប់ព័ត៌មានថ្មីៗពីសាលាក្តីខ្មែរក្រហម។
អៀង ធីរិទ្ធ ជនជាប់ចោទម្នាក់ក្នុងសំណុំរឿង០០២ដែលទើបនឹងត្រូវបានដោះលែងបាននិយាយដោយស្មារតីមិនជាក់លាក់ក្នុងសវនាការរបស់អង្គជំនុំជម្រះតុលាការកំពូលនៅថ្ងៃអង្គារនេះ។
លោកសាស្ដ្រាចារ្យខាំបល បានប្រាប់អង្គជំនុំជម្រះនៅថ្ងៃព្រហស្បតិ៍នេះក្នុងសវនាការស្តីពីសុខភាពនិងកាយសម្បទារបស់អៀង សារី របស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម។
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមនឹងបើកសវនាការស្តីពីកាយសម្បទារបស់លោកអៀង សារី នៅថ្ងៃទី៧វិច្ឆិកាខាងមុខដើម្បីកំណត់ឲ្យបានច្បាស់ពីលទ្ធភាពរបស់ជនជាប់ចោទរូបនេះក្នុងការចូលរួមការដំណើរការក្តី។
ពួកគេព្រមានថាកង្វះថវិកានឹងនាំឲ្យគាំងដំណើរការរកយុត្តិធម៌ហើយបំផ្លាញសមិទ្ធផលរបស់តុលាការ។
ពិព័រណ៍នេះនឹងត្រូវធ្វើឡើងនៅក្នុងសារមន្ទីរហូឡខស្តក្នុងរដ្ឋធានីវ៉ស៊ីនតោនសម្រាប់រយៈពេល១៨ខែ។
ការសោយទិវង្គតនៃអតីតព្រះមហាក្សត្រដ៏មានប្រជាប្រិយភាពបំផុតមួយរបស់កម្ពុជាបានបន្សល់ទុកនូវចម្ងល់ខ្លះអំពីសម្ព័ន្ធភាពរបស់ព្រះអង្គជាមួយក្រុមខ្មែរក្រហមនៅក្នុងគ្រាមួយនៃប្រវត្តិសាស្ត្រកម្ពុជា។លោក សាយ មុន្នីនៃវីអូអេខ្មែររាយការណ៍ពីរាជធានីភ្នំពេញ៕
ព្រះបាទនរោត្តម សីហនុ ត្រូវបានចាត់ទុកជាតួអង្គដ៏សំខាន់បំផុតមួយរូបនៅក្នុងប្រវត្តិនយោបាយដ៏ច្របូកច្របល់របស់កម្ពុជា។
នៅថ្ងៃពុធនេះ នួន ជា នៃរបបខ្មែរក្រហមបានបដិសេធការទទួលខុសត្រូវរបស់ខ្លួនចំពោះមន្ទីរស២១ ឬគុកទួលស្លែងព្រមទាំងច្រានចោលរាល់ការជាប់ពាក់ព័ន្ធទាំងឡាយក្នុងរចនាសម្ព័ន្ធយោធាខ្មែរក្រហម។
សំណុំរឿង០០៣និង០០៤ដែលមានអតីតកម្មាភិបាលខ្មែរក្រហម៥នាក់បានជាប់ គាំងដំណើរដោយសារចៅក្រមស៊ើបអង្កេតបរទេសបានលាឈប់ដោយសារអ្វី មួយដែលពួកគេចាត់ទុកថាមានការរំខានផ្នែកនយោបាយ។
ព័ត៌មានផ្សេងទៀត