ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវិល​ត្រឡប់​ពី​ប្រទេស​បារាំង៖ ប្រវត្តិ​របស់​អ្នកស្រី នៅ សារីម រឿងរ៉ាវ​នៃ​ការផ្សះផ្សារ និង​ការបាត់បង់

អ្នកស្រី នៅ សារីម និយាយ​លា​ស្វាមី​របស់​អ្នកស្រី គឺ​លោក នួន សារី និង​កូនស្រី​របស់​អ្នកស្រី​អាយុ​បី​ឆ្នាំ​ឈ្មោះ នួន សារី សាកូរ៉ា នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង​ (សព្វថ្ងៃ​ជា​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ)។

ប្រវត្តិ​ផ្ទាល់​មាត់​របស់​អ្នកស្រី នៅ សារីម ចំនួន​ដប់​ភាគ ដែល​អ្នកស្រី​បាន​និយាយ​រៀបរាប់​អំពី​ជីវិត ការបាត់បង់ និង​ការផ្សះផ្សារ នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

កំណត់​និពន្ធ៖ អ្នកស្រី​នៅ​ សារីម​ អតីត​គ្រូបង្រៀន​ដែល​បាន​មក​សិក្សា​បន្ថែម​នៅ​ប្រទេស​បារាំង​បាន​សម្រេច​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ក្នុង​សម័យ​ដែល​ខ្មែរ​ក្រហម​គ្រប់​គ្រង។ អ្នកស្រី​បាន​សម្រេច​វិល​ទៅ​ប្រទេស​វិញ​នៅ​ឆ្នាំ​១៩៧៦​ដើម្បី​ទៅ​ស្វែង​រក​កូនស្រី​ពីរ​នាក់​និង​ស្វាមី​ប៉ុន្តែ​ដំណើរ​វិល​ត្រឡប់​វិញ​របស់​គាត់​បាន​នៅ​ទើ​ត្រឹម​តែ​កន្លែង​ឃុំ​ឃាំង​របស់​ខ្មែរ​ក្រហម​នៅ​បឹងត្របែក​ដែល​គេរៀបចំ​ឡើង​ដើម្បី​ដាក់​បញ្ញាវ័ន្ត​ដែល​វិលប្រឡប់​ពី​បរទេស។​

បន្ទាប់​ពី​អស់​សង្ឃឹម​ក្នុង​ការ​ស្វែង​រក​សមាជិក​ក្រុម​គ្រួសារ​ អ្នក​ស្រី​បាន​សម្រេច​វិលចាក​ចេញ​ពី​កម្ពុជា​វិញ​ហើយ​ត្រូវ​បាន​អង្គការ​មនុស្ស​ធម៌​មួយ​ធានា​មក​នៅ​សហរដ្ឋ​អាមេរិក​ ជាទី​ដែល​អ្នក​ស្រី​បាន​ចូលរួម​ការងារ​សហគមន៍​ជាច្រើន​ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន​ខ្មែរ​ដែល​បាន​មក​នៅ ទឹក​ដី​សហរដ្ឋ​អាមេរិក។ អ្នក​ស្រី ​ក៏ ​ធ្លាប់​បម្រើ​ការជា​បុគ្គលិក​ផ្នែកការផ្សាយ​នៃ​វីអូអេ​ផ្នែក​ខេមរភាសា​មុន​នឹង​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០១១។ ខាងក្រោម​នេះ​ជា​ប្រវត្តិ​និទាន​ផ្ទាល់​មាត់​ពី​ដំណើរ​ផ្សងព្រេង​របស់​អ្នក​ស្រី​នៅ​ សារឹម​ដែល​បាន​ពិភាក្សា​ជាមួយ​នឹង​លោក​ប៉ូច រាសី។

អ្នកស្រី នៅ សារីម បាន​កើត​នៅ​ថ្ងៃ​ទី១៨​ខែមិនា ឆ្នាំ​១៩៤០ នៅ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ក្នុង​គ្រួសារ​មួយ​ដែល​មាន​កូន​៧​នាក់។ ឪពុក​របស់​អ្នកស្រី​មាន​មុខ​របរ​ជា​ម្ចាស់​ទូក​ប៉ុកចាយ ដែល​ដឹក​ស្រូវ អង្ករ នៅ​ក្នុង​តំបន់​ឥណ្ឌូចិន។

ក្រោយពី​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​ព្រះបាទ​នរោត្តម និង​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ អ្នកស្រី បាន​ទទួល​ការបណ្តុះ​បណ្តាល​ជា​គ្រូបង្រៀន​ភាសា​បារាំង។ អ្នកស្រី​បាន​បង្រៀន​ភាសា​បារាំង​នៅ​ស៊ីសុផុន​ (បច្ចុប្បន្ន ជា​ក្រុង​សិរីសោភ័ណ) ពី​ឆ្នាំ​១៩៦៤ ដល់ ១៩៦៦។ អ្នកស្រី​បាន​ត្រឡប់​ទៅ​ទីក្រុង​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​១៩៦៦។

អ្នកស្រី​បាន​រៀបអាពាហ៍ពិពាហ៍​នៅ​ខែកក្កដា​ឆ្នាំ​១៩៧០ ជាមួយ​លោក​ នួន សារី ដែល​ធ្វើការ​នៅ​ធនាគារ​អភិវឌ្ឍន៍​ភ្នំពេញ។ ស្វាមី​របស់​អ្នកស្រី​បាន​សិក្សា​ផ្នែក​សេដ្ឋកិច្ច និង​ច្បាប់​នៅ​មហាវិទ្យាល័យ​ច្បាប់។ កូនស្រី​ទី១​របស់​អ្នកស្រី​មាន​ឈ្មោះ​ថា នួន សារី សាកូរ៉ា ឈ្មោះ​ហៅ​ក្រៅ​ថា អាតាត បាន​កើត​នៅ​ថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ​១៩៧១។ កូនស្រី​ទី២ ឈ្មោះ​ នួន សារី រុមមុន្នី​ ឬ​ហៅ​ក្រៅ​ថា ស្រីតូច​បាន​កើត​នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​១៩៧៤។

នៅ​ខែ​កញ្ញា ឆ្នាំ​១៩៧៤ អ្នកស្រី​បាន​ទទួល​អាហារូបករណ៍ ពី​រដ្ឋាភិបាល​បារាំង​ទៅ​សិក្សា​នៅ​ទីក្រុង​ Besancon រយៈ​ពេល​៩​ខែ។ ក្រោយពី​ទៅ​ដល់​ទីក្រុង​នោះ​បាន​៨ខែ ខ្មែរ​ក្រហម​បាន​ចូល​កាន់កាប់​ប្រទេស​កម្ពុជា ហើយ​បាន​ចាប់ផ្តើម​របប​ឆ្នាំ​ទី​សូន្យ។ ដល់​ខែ​មករា​ឆ្នាំ​១៩៧៦ អ្នកស្រី​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។ ក្នុង​របប​ខ្មែរ​ក្រហម​នេះ អ្នកស្រី​បាន​បាត់បង់​ឪពុក​ម្តាយ ប្អូន​ស្រី​ម្នាក់ ស្វាមី​កូនស្រី​ទាំង​ពីរ និង​ប្អូន​ប្រុស​ម្នាក់។ (ចំណែក​ឯ​បង​ប្អូន​របស់​អ្នកស្រី​ដែល​រស់រាន​មាន​ជីវិត សព្វថ្ងៃ​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា)។

អ្នកស្រី នៅ សារីម និយាយ​លា​មិត្តភ័ក្តិ​នៅ​អាកាស​យានដ្ឋាន​ពោធិ៍ចិនតុង​ (សព្វថ្ងៃ​ជា​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ)។

នៅ​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​១៩៧៩ អ្នកស្រី​នៅ សារីម បាន​មក​ដល់​ទីក្រុង សាន់ ហ្វ្រាន់ស៊ីសស្កូ (San Francisco) សហរដ្ឋ​អាមេរិក ដោយ​អ្នកស្រី​បាន​ផ្លាស់ប្តូរ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) ជាមួយ​ប្អូន​ប្រុស​របស់​អ្នកស្រី​ ដែល​បាន​មក​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៧៤ ដោយសារ​បាន​ទទួល​អាហារូបករណ៍​ក្នុង​នាម​ជា​កងនាវី​ខ្មែរ។ អ្នកស្រី​បាន​បំរើ​ការងារ​ជា​អ្នក​ផ្តល់​សេវា​សង្គម ជា​ម្ចាស់​ភោជនីយដ្ឋាន​ និង​ជា​អ្នកស្ម័គ្រ​ចិត្ត​ធ្វើការ​ផ្សាយ​ព័ត៌មាន និង​បង្កើត​កម្មវិធី​វិទ្យុ នៅ​ក្នុង​កម្មវិធី​វិទ្យុ​ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ នៅ​ក្នុង​រដ្ឋ​មីនីសូតា ដែល​វិទ្យុ​នេះ​នៅតែ​ដំណើរការ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

សព្វ​ថ្ងៃ​នេះ អ្នកស្រី នៅ សារីម រស់​នៅ​ក្នុង​សង្កាត់ Silver Spring រដ្ឋ Maryland ជាមួយ​ស្វាមី​ទី​ពីរ​របស់​អ្នកស្រី គឺ​លោក​ឃូ គីមទុយ ដែល​ជា​អតីត​វិស្វករ​អគ្គិសនី​ចូល​និវត្តន៍។ លោក គីមទុយ​ផ្ទាល់ ក៏​បាន​បាត់បង់​ភរិយា​ទីមួយ​ និងកូនៗ​ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផងដែរ។ អ្នកស្រី​សារីម និង​លោក​គីមទុយ មាន​កូនស្រី​ម្នាក់​ដែល​រស់​នៅ​ក្នុង​រដ្ឋ Maryland ដែរ។

ការវិល​ត្រឡប់​ពី​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៧៦៖ ជា​ការសម្រេច​ចិត្ត​មួយ
នៅ​ពេល​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ថា ខ្មែរក្រហម​បាន​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ភ្នំពេញ ខ្ញុំ​បាន​កើតទុក្ខ​យ៉ាង​ខ្លាំង ហើយ​ស្រក់​ទឹកភ្នែក​លើ​ចាន​បាយ។ ខ្ញុំ​ឮ​សំឡេង​កូន​ស្រី​ខ្ញុំ ហៅ​ខ្ញុំ។ ខ្ញុំ​បន់​ឲ្យ​រថយន្ត​បុក​ខ្ញុំ​ទៅ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បំភ្លេច ជីវិត​របស់​ខ្ញុំ​បាន។ ខ្ញុំ​បាន​ស្រម៉ៃ​ថា ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​ពេល​ដែល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ។ ថ្ងៃ​មួយ ពេលខ្ញុំ​មើល​រូបថត​ក្រុម​គ្រួសារ​ខ្ញុំ ខ្ញុំ​ឃើញ​កូនស្រី​ខ្ញុំ​អាយុ​បី​ឆ្នាំ ដែល​ជា​កូន​ពៅ​គេ​ចេញ​ពី​រូបថត មក​ឱប​ខ្ញុំ។

ខ្ញុំ​បាន​ណាត់​ជួប​គ្រូពេទ្យ​ផ្នែក​ចិត្តសាស្រ្ត​ជា​ច្រើន​លើក ហើយ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ កាន់តែ​ឆាប់​កាន់តែ​ល្អ។ ​ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ទៅ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ដែល​ហៅ​កាត់​ថា FUNK នៅ​ទីក្រុង​ប៉ារីស ដើម្បី​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ។

ខ្ញុំ​បាន​ដឹង​អំពី​ការជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ភ្នំពេញ ហើយ​ខ្មែរ​ក្រហម​បាន​វាយ​ប្រហារ​ទៅ​លើ​នាវា​ជំនួញ​អាមេរិក Mayaguez និង​ពាក្យ​ចចាម​អារ៉ាម​អំពី​ការសម្លាប់។ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​អំពី​ការភូត​កុហក​របស់​ខ្មែរ​ក្រហម​ដែល​ថា អាមេរិក​មាន​គម្រោង​ទម្លាក់​គ្រាប់បែក​ទៅ​លើ​កម្ពុជា។

អ្នកស្រី នៅ សារីម (រូប​ទី​ពីរ​រាប់​ពី​ឆ្វេង) បាន​កើត​នៅ​ថ្ងៃ​ទី១៨​ខែមិនា ឆ្នាំ​១៩៤០ នៅ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ក្នុង​គ្រួសារ​មួយ​ដែល​មាន​កូន​៧​នាក់។

ក៏ប៉ុន្តែ ខ្ញុំ​មើល​ឃើញ​ថា​ជីវិត​របស់​ខ្ញុំ​រស់​នៅ​ប្រទេស​បារាំង គឺ​មិន​សម​ទេ ដែល​ខ្ញុំ​មិន​អាច​ជួយ​អ្វី​បាន​ដល់​កូនៗ​របស់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​បាន​ចំណាយ​លុយ​ដែល​ខ្ញុំ​បាន​សន្សំ​ជិត​ទាំង​អស់ ទិញ​របស់​របរ​ដែល​ចាំបាច់​យក​តាម​ខ្លួន​ទៅ​កម្ពុជា។ ខ្ញុំ​បាន​ទិញ​ថ្នាំពេទ្យ​ វិតាមីន កាំបិតកៃ ថ្ម​ដែកកេះ​រាប់​ពាន់​គ្រាប់ ផ្លែ​សន្ទូច និង​ក្រណាត់​ខ្មៅ​សម្រាប់​កាត់​ជា​ឯកសណ្ឋាន​ខ្មែរ​ក្រហម។

ការវិល​ត្រឡប់​ពី​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៧៦៖ ជា​សុបិន្ត​ដ៏​អាក្រក់​មួយ

ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៧៦ ពីព្រោះ​ខ្ញុំ​មិន​ចង់​នៅ​បែក​ចេញ​ពី​គ្រួសារ​របស់​ខ្ញុំ​ទេ។ មុន​ពេល​កូន​ខ្ញុំ​កើត​នៅ​ខែកក្កដា ឆ្នាំ​១៩៧៤​នៅ​ក្នុង​សុបិន្ត​ដ៏​អាក្រក់​ពេល​ទៀប​ភ្លឺ ខ្ញុំ​យល់​សប្តិ​ឃើញ​ថា ខ្ញុំ​បាន​រត់​តែ​ម្នាក់​ឯង​ជិត​សាលារៀន​របស់​ខ្ញុំ​ក្បែរ​វិមាន​ឯករាជ្យ ហើយ​ឃើញ​ ពួក​វៀតកុង បាន​ជម្លៀស​ពលរដ្ឋ​ពី​ទីក្រុង​ភ្នំពេញ។ ផ្ទះ​របស់​ខ្ញុំ ឃើញ​បើក​ទ្វារ​ចំហរ​ទទេរ។ ផ្ទះ​ម្តាយ​ក្មេក​របស់​ខ្ញុំ​នៅ​ជិត​ផ្សារ​ថ្មី ក៏​បើក​ទ្វារ​ចំហរ​ទទេរ​ដែរ។

នៅ​ក្នុង​សុបិន្ត​របស់​ខ្ញុំ ខ្ញុំ​បាន​នៅ​ក្នុង​នាវា​ស​ដ៏​ធំ​មួយ ដែល​ចេញ​ពី​ផ្ទៃ​ទឹក​នៃ​ប្រទេស​កម្ពុជា ហើយ​ដឹក​ខ្ញុំ​តែ​ម្នាក់​ឯង​ទៅ ជាមួយ​នឹង​គ្រួសារ​របស់​ជីដូន​មួយ​ខ្ញុំ។ ជីដូន​មួយ​ខ្ញុំ​នៅ​លើ​នាវា​នោះ​ជាមួយ​ប្តី​របស់​គាត់ និង​កូន​គាត់​បួន​នាក់។ ខ្ញុំ​បាន​យំ​យ៉ាង​ខ្លាំង រហូត​ទាល់​តែ​ប្តី​របស់​ខ្ញុំ​បាន​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ពី​ការយល់សប្តិ​នោះ។

នៅ​ពេល​នោះ ប្តី​របស់​ជីដូន​មួយ​ខ្ញុំ ធ្វើការ​នៅ​ការិយាល័យ​ធ្វើ​ដំណើរ​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺណេវ។ ការ​យល់​សប្តិ​នោះ គឺ​នៅ​មុន​ខែកក្កដា ឆ្នាំ​១៩៧៤ ដែល​ជា​ខែ​ឆ្នាំ​កំណើត​របស់​កូន​ស្រី​ទី២​របស់​ខ្ញុំ។ ខ្ញុំ​មិន​បាន​ប្រាប់​ប្តី​ខ្ញុំ​អំពី​ការយល់​សប្តិ​នោះ​ទេ ពីព្រោះ​វា​អាក្រក់​ពេក។ ហើយ​មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​នោះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង។

Return From France: A Story of Reconciliation and Loss

1/14
If you were a Cambodian living abroad as the Khmer Rouge took over the country, would you dare go back? One woman did: VOA Khmer's Neou Sarem. A teacher in France at the onset of Year Zero, Neou Sarem understood the Khmer Rouge were dangerous, but she couldn't bear the separation of her family. VOA Khmer presents "A Return From France, 1975," the story of Neou Sarem's journey back and search of her family.
2/14

3/14

4/14

5/14

6/14

7/14

8/14

9/14

Neou Sarem 8
10/14 Neou Sarem 8

11/14

12/14

13/14

14/14

Previous slide
Next slide

​នៅ​ប្រទេស​បារាំង ខ្ញុំ​បាន​ជួប​ជីដូន​មួយ​របស់​ខ្ញុំ និង​ប្តី​របស់​គាត់ ដែល​បាន​មក​លេង​ខ្ញុំ​នៅ​ទីក្រុង Besancon ដែល​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​បារាំង ហើយ​ពេល​នោះ ខ្ញុំ​ចាប់ផ្តើម​សសេរ​សំបុត្រ​ទៅ​ប្តី​របស់​ខ្ញុំ សុំ​ឲ្យ​គាត់​ត្រៀម​រៀបចំ​ខ្លួន​មក​ប្រទេស​បារាំង។ ខ្ញុំ​សុំ​ឲ្យ​គាត់​មក ពីព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​ការយល់​សប្តិ​របស់​ខ្ញុំ​ក្លាយ​ជា​ការ​ពិត។ ខ្ញុំ​ក៏​សសេរ​សំបុត្រ​ទៅ​ប្អូន​ថ្លៃ​ស្រី​របស់​ខ្ញុំ​ដែរ ប្រាប់​គាត់​ថា​ ឲ្យ​ប្តី​របស់​ខ្ញុំ​ខ្ចី​លុយ​ល្មម​អាច​នាំ​កូន​ទាំង​ពីរ​មក​នៅ​ជាមួយ​ខ្ញុំ។ ខ្ញុំ​ក៏​បាន​សសេរ​សំបុត្រ​ទៅ​ឪពុក​ក្មេក​របស់​ខ្ញុំដែរ រៀបរាប់​ប្រាប់​គាត់​អំពី​សុបិន្ត​អាក្រក់​របស់​ខ្ញុំ ហើយ​សន្យា​ថា​នឹង​សង​លុយ​គាត់​វិញ​គ្រប់​ចំនួន ដោយការ​ធ្វើការ ក្រោយ​ពេល​បញ្ចប់​អាហារូបករណ៍។

នោះ​ជា​ពេល​អាក្រក់​មួយ អ្នក​ធ្វើការ​នៅ​ការិយាល័យ​ប្រៃសណីយ៍​ជា​ច្រើន​នៅ​បារាំង បាន​ធ្វើការ​កូដកម្មជា​ច្រើន។ ខ្ញុំ​កម្រ​បាន​ទទួល​សំបុត្រ​ពី​កម្ពុជា​ណាស់។ យើង​ត្រូវ​ទៅ​បើក​យក​សំបុត្រ​នៅ​ការិយាល័យ​ប្រៃសណីយ៍​នៅ​ចាប់​នឹង​ព្រំដែន​ប្រទេស​ស្វីស ដែល​យើង​បាន​ទៅ​រក​សំបុត្រ រាល់​ពីរ​សប្តាហ៍​ម្តង។

រូបថត​អ្នកស្រី នៅ សារីម នៅ​ពេល​ដែល​អ្នកស្រី​រស់​នៅ​ក្នុង​ទីក្រុង Besançon ភាគ​ឦសាន​នៃ​ប្រទេស​បារាំង បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​មិត្តភ័ក្តិ។

​ទី​បញ្ចប់​ ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​ប្អូន​ថ្លៃ​ស្រី​របស់​ខ្ញុំ ដែល​ប្តី​គាត់​រក​លុយ​បាន​ច្រើន​ ដោយសារ​គាត់​ជា​អ្នក​រកស៊ី​ដឹក​ទំនិញ​តាម​កប៉ាល់​ទៅ​ភ្នំពេញ​ក្រោយពី​ផ្លូវ​គោក​ត្រូវ​កាត់​ផ្តាច់។ ជីដូន​មួយ​ខ្ញុំ ប្រាប់​ខ្ញុំ​ថា គាត់​បាន​យល់ព្រម​ឲ្យ​ប្តី​ខ្ញុំ​ខ្ចី​ប្រាក់ តែ​ប្តី​ខ្ញុំ​មិន​ទទួល​ទេ។

នៅ​ពេល​ដែល​ខ្មែរ​ក្រហម​ផ្តួល​រំលំ​ភ្នំពេញ គ្រួសារ​ខ្ញុំ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឡើយ។ ដើម្បី​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​បាន ខ្ញុំ​ត្រូវ​ផ្លាស់ប្តូរ​លិខិត​ឆ្លង​ដែន​ពី​សាធារណរដ្ឋ​ខ្មែរ ទៅ​ជា​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា។ ខ្ញុំ​ត្រូវ​សរសេរ​សំបុត្រ​គាំទ្រ FUNK ដែល​នៅ​ពេល​នោះ មាន​ព្រះបាទ នរោត្តម សីហនុ ជា​អ្នកដឹកនាំ។ ខ្ញុំ​គ្មាន​ឆន្ទៈ​ក្នុង​ការសរសេរ​សំបុត្រ​ទាំង​នោះ​ទេ ដូច្នេះ ខ្ញុំ​បាន​សុំ​ឲ្យ​មនុស្ស​ម្នាក់​សរសេរ​សំបុត្រ​នោះ​ជំនួស​ខ្ញុំ ហើយ​ខ្ញុំ​គ្រាន់តែ​ចុះ​ហត្ថលេខា​ប៉ុណ្ណោះ។

អ្នក​ទាំងឡាយ​ដែល​មាន​បំណង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ត្រូវ​នាំ​យក​សំបុត្រ​យន្តហោះ​ទៅ​ស្ថាន​បេសកកម្ម FUNK។ ការធ្វើ​ដំណើរ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ក្រុម ដោយ​ធ្វើ​ដំណើរ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ចិន Air China ដោយ​ស្នាក់​នៅ​មួយ​យប់​នៅ​អាកាសយាន​ដ្ឋាន​ក្នុង​ទីក្រុង​ប៉េកាំង។ អ្នក​ដែល​បាន​ផ្លាស់ប្តូរ​ចិត្ត អាច​ចេញ​ពី​ទីក្រុង​ប៉េកាំង ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ ឬ ពួកគេ​អាច​ដើរ​លេង​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ដោយ​ចំណាយ​លុយ​៦០ហ្វ្រង់ស៍​ក្នុង​មួយ​ថ្ងៃ៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់

ប្រវត្តិ​ផ្ទាល់​មាត់​របស់​អ្នកស្រី នៅ សារីម៖ បទសម្ភាសន៍​ទាំង​ស្រុង​ជា​ភាសាខ្មែរ

Part 1, ស្តាប់​សំឡេង, click here.

Part 2, ស្តាប់​សំឡេង, click here.

Part 3, ស្តាប់​សំឡេង, click here.

Part 4, ស្តាប់​សំឡេង, click here.

Part 5, ស្តាប់​សំឡេង, click here.

Part 6, ស្តាប់​សំឡេង, click here.

Part 7, ស្តាប់​សំឡេង, click here.

Part 8, ស្តាប់​សំឡេង, click here.

Part 9, ស្តាប់​សំឡេង, click here.

Part 10,​ ស្តាប់​សំឡេង, click here.

XS
SM
MD
LG