បើទោះជាប្រទេសកម្ពុជាទទួលបានសន្តិភាពបរិបូរណ៍ពីឆ្នាំ១៩៩៨ ប៉ុន្តែប្រទេសដ៏ក្រីក្រនេះនៅតែប្រឈមនឹងការធ្លាក់ចូលទៅក្នុងការប្រព្រឹត្តអំពើហិង្សា ដែលអាចឈានដល់ការកាប់សម្លាប់ ដោយហេតុតែប្រទេសនេះពុំទាន់ធានាបាននីតិរដ្ឋពេញលេញ។
កាលពីដើមខែតុលាកន្លងទៅនេះ រដ្ឋាភិបាលអូស្ត្រាលីបានសន្យាផ្តល់ថវិកាបន្ថែមចំនួន៣.២៥០.០០០ដុល្លារអូស្ត្រាលីថដល់សាលាក្តីខ្មែរក្រហមសម្រាប់ដំណើរការនៅផ្នែកភាគីអន្តរជាតិនៃសាលាក្តីនេះ។
មូលហេតុនៃសោកនាដកម្មនៃការសម្លាប់រង្គាលក្នុងប្រទេសកម្ពុជានាសម័យខ្មែរក្រហមនោះបណ្ដាលមកពីសង្គ្រាមត្រជាក់រវាងប្រទេសមហាអំណាចសំខាន់ៗមួយចំនួនរួមមានចិន និងសហរដ្ឋអាមេរិកជាដើម។
វប្បធម៌បរទេសបានហូរចូលប្រទេសកម្ពុជាច្រើន តែវាមិនអាចអូសទាញអារម្មណ៍ពលរដ្ឋខ្មែរ ឲ្យឃ្លាតឆ្ងាយប្រពៃណីរបស់ខ្លួនបានឡើយ ជាពិសេសរបាំក្បាច់ខ្មែរបុរាណ ក្នុងនោះមានរបាំអប្សរា និងរបាំព្រះរាជទ្រព្យជាដើម។
សង្គ្រាមនៅប្រទេសកម្ពុជា អំពើប្រល័យពូជសាសន៍ និងសន្តិភាពដែលផុយស្រួយ
ទោះបីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានត្រូវចុះហត្ថលេខាតាំងពី២៤ឆ្នាំមុនម៉្លេះ ក៏ អ្នកជំនាញខាងការសិក្សាអំពីសន្តិភាពអះអាងថា សន្តិភាពពិតប្រាកដនិងជាវិជ្ជមានឬជាភាសាអង់គ្លេសថា positive peace ដែលជាគោលដៅរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនទាន់កើតមាននៅកម្ពុជានៅឡើយ។ អ្នកនាង ស៊ីរិ សាវីណា និស្សិតបណ្ឌិតផ្នែកភូមិសាស្ត្រនៃសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក និងជានាយិកាសារមន្ទីរនៃការចងចាំរបស់វិទ្យាស្ថានស្លឹករឹត ទើបបានសរសេរអត្ថបទទស្សនៈផ្ទាល់ខ្លួនមួយអំពីកេរដំណែលសង្គ្រាមនៅកម្ពុជា ដោយអ្នកនាងថា ការកសាងសន្តិភាពពិតប្រាកដនៅកម្ពុជាទាមទាររយៈពេលច្រើនជំនាន់និងការដោះស្រាយបញ្ហាអយុត្តិធម៌សង្គម។ សូមប្រិយមិត្តស្តាប់បទសម្ភាសន៍រវាងលោក សឹង សុផាត នៃ VOA ជាមួយអ្នកនាង ស៊ីរិ សាវីណា អំពីខ្លឹមសារសំខាន់ៗនៃអត្ថបទនេះ។
លោកស្រី Kate Webb គឺជានាយកទីភ្នាក់ងារព័ត៌មាន(UPI)ប្រចាំទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៧០ បន្ទាប់ពីលោកស្រីបានរាយការណ៍ពីសង្គ្រាមនៅវៀតណាមក្នុងចន្លោះឆ្នាំ១៩៦៧ និងឆ្នាំ១៩៦៩។ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៧១ លោកស្រី Kate Webb ត្រូវបានទាហានវៀតណាមខាងជើងនៅកម្ពុជាចាប់ខ្លួន។ លោកស្រីបានបំពេញការងារជាអ្នកយកព័ត៌មានឲ្យទីភ្នាក់ងារសារព័ត៌មានបារាំង (Agence France-Presse) រហូតដល់លោកស្រីចូលនិវត្តន៍កាលពីឆ្នាំ២០០១។ លោកស្រីត្រូវបានចាត់ទុកជាអ្នកឆ្លងឆ្លើយព័ត៌មានស្ត្រីដ៏ឆ្នើមម្នាក់អំពីសង្គ្រាមនៅវៀតណាម។ លោកស្រីបានទទួលមរណភាពកាលពីឆ្នាំ២០០៧ក្នុងវ័យ៦៤ឆ្នាំនៅប្រទេសអូស្ត្រាលី៕
ការសិក្សាស្រាវជ្រាវមួយ ដែលមានឈ្មោះថា ENTERING TIGERZONE នេះ មានគោលបំណងស្វែងរកមូលហេតុដែលធ្វើឲ្យប្រជាជនកម្ពុជាចូលរួមជាមួយចលនាខ្មែរក្រហម និងទស្សនៈរបស់ពួកគេទៅលើទង្វើរបស់ខ្លួននៅក្នុងរបបនោះ។
រដ្ឋាភិបាលអូស្ត្រាលីបានសន្យាផ្តល់ថវិកាបន្ថែមចំនួន៣.២៥០.០០០លានដុល្លារអូស្រ្តាលី(ប្រហែល២លាន៣សែនដុល្លារសហរដ្ឋអាមេរិក) ដល់សាលាក្តីខ្មែរក្រហម។
នាថ្មីៗនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានទទួលឯកសារសម្ងាត់ជាច្រើនម៉ឺនច្បាប់ទាក់ទងនឹងទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងប្រទេសមហាអំណាចនានាចាប់តាំងពីឆ្នាំ១៩៥៤ ដល់ទសវត្សរ៍១៩៨០។
កម្មវិធីវិទ្យុប្រចាំសប្តាហ៍របស់សាលាក្តីកាត់ទោសខ្មែរក្រហមបានធ្វើការផ្សាយសាជាថ្មីឡើងវិញហើយកាលពីថ្ងៃទី១០ ខែកញ្ញាថ្មីៗនេះ នៅលើរលកវិទ្យុ FM 102 របស់មណ្ឌលស្រី្តកម្ពុជា។
លោក ឆាំង យុ បានប្រាប់ VOA ឲ្យដឹងថា ឯកសារសម្ងាត់ទាំងនេះគឺមាន កាលបរិច្ឆេទចាប់តាំងពីឆ្នាំ១៩៥៤ដល់១៩៨០ ហើយភាគច្រើនគឺជាឯកសារឆ្លើយឆ្លងរវាងប្រទេសមហាអំណាច ឯកសារការទូត និងការឆ្លើយឆ្លងរវាងថ្នាក់ដឹកនាំកម្ពុជានាសម័យខ្មែរក្រហមជាមួយប្រទេសមួយចំនួន។
ព័ត៌មានផ្សេងទៀត