លោកស្រី Kate Webb គឺជានាយកទីភ្នាក់ងារព័ត៌មាន(UPI)ប្រចាំទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៧០ បន្ទាប់ពីលោកស្រីបានរាយការណ៍ពីសង្គ្រាមនៅវៀតណាមក្នុងចន្លោះឆ្នាំ១៩៦៧ និងឆ្នាំ១៩៦៩។ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៧១ លោកស្រី Kate Webb ត្រូវបានទាហានវៀតណាមខាងជើងនៅកម្ពុជាចាប់ខ្លួន។ លោកស្រីបានបំពេញការងារជាអ្នកយកព័ត៌មានឲ្យទីភ្នាក់ងារសារព័ត៌មានបារាំង (Agence France-Presse) រហូតដល់លោកស្រីចូលនិវត្តន៍កាលពីឆ្នាំ២០០១។ លោកស្រីត្រូវបានចាត់ទុកជាអ្នកឆ្លងឆ្លើយព័ត៌មានស្ត្រីដ៏ឆ្នើមម្នាក់អំពីសង្គ្រាមនៅវៀតណាម។ លោកស្រីបានទទួលមរណភាពកាលពីឆ្នាំ២០០៧ក្នុងវ័យ៦៤ឆ្នាំនៅប្រទេសអូស្ត្រាលី៕