អ្នកសសេរជីវប្រវត្តិរបស់អតីតព្រះមហាក្សត្រព្រះនរោត្តមសីហនុបានបរិច្ចាគឯកសារផ្ទាល់ខ្លួនរបស់លោកទៅឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) ដើម្បីរក្សាទុកជាឯកសារជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងអ្នកស្រាវជ្រាវបរទេសដើម្បីអាន និងស្រាវជ្រាវ។
បដិមានេះគឺជាអំណោយពីសិល្បករឥណ្ឌូនេស៊ីម្នាក់ ដែលធ្លាប់បានជួបស្រ្តីកម្ពុជាដែលរងគ្រោះក្នុងសម័យខ្មែរក្រហម។
តារាភាពយន្តហូលីវូដដ៏ល្បីគឺលោកស្រី Angelina Jolie បានចូលជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ជាក់ពីការថតខ្សែភាពយន្តស្តីពីរបបវាលពិឃាតខ្មែរក្រហម។
អ្នកតាមដានសាលាក្តីខ្មែរក្រហមយល់ថា តុលាការកូនកាត់នេះគួរតែបញ្ចប់នៅក្រោយពីសម្រេចបានការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមពីរនាក់ចុងក្រោយក្នុងសំណុំរឿង០០២។
អ្នកតាមដានសាលាក្តីខ្មែរក្រហមយល់ថាតុលាការកូនកាត់នេះគួរតែបញ្ចប់នៅក្រោយពីសម្រេចបានការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមពីរនាក់ចុងក្រោយក្នុងសំណុំរឿង០០២។ សារៈសំខាន់នៃសាលាក្តីនេះកាត់តែថយចុះក្រោយពីមិនមានដំណើរការទៅមុខក្នុងសំណុំរឿង០០៣ និង០០៤ ជាពិសេសនៅពេលដែលចៅក្រហមស៊ើបអង្កេតម្នាក់បានលាលែង។ លោក ម៉ែន គឹមសេង នៃវីអូអេបានជួបសម្ភាសលោក Peter Maguire ជាអ្នកនិពន្ធ និងអ្នកជំនាញពីរបបខ្មែរក្រហម អំពីការយល់ឃើញរបស់លោកលើដំណើរការតុលាការនេះ។
អ្នកតាមដានសាលាក្តីខ្មែរក្រហមយល់ថាតុលាការកូនកាត់នេះគួរតែបញ្ចប់នៅក្រោយពីសម្រេចបានការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមពីរនាក់ចុងក្រោយក្នុងសំណុំរឿង០០២។ សារៈសំខាន់នៃសាលាក្តីនេះកាត់តែថយចុះក្រោយពីមិនមានដំណើរការទៅមុខក្នុងសំណុំរឿង០០៣ និង០០៤ ជាពិសេសនៅពេលដែលច
ក្រុមជនសង្ស័យក្នុងសំណុំរឿងបន្ថែម០០៣ និង០០៤នៅតែតាំងចិត្តថា ខ្លួននឹងមិនធ្វើ តាមដីការកោះហៅរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិក្នុងដំណើរការនីតិវិធីទេ។
បើទោះជាអ្នកស្រីអៀង ធីរិទ្ធ អតីតមន្ត្រីជាន់ខ្ពស់ខ្មែរក្រហមបានលាចាកលោកក៏ដោយ តែនៅតែមានសំណួរចោទសួរពីការទទួលខុសត្រូវរបស់មេដឹកនាំរូបនេះចំពោះទង្វើរបស់គាត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកនៅ វណ្ណារិននៃវីអូអេសូមជូនសេចក្តីរាយការណ៍ពីរាជធានីភ្នំពេញ។
អ្នកជំនាញ និងជនរងគ្រោះចោទសួរអំពីយុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងរបបវាលពិឃាត «កម្ពុជាប្រជាធិបតេយ្យ» ខណៈពេលដែលពិធីបុណ្យសពរបស់អ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ចក្នុងរបបខ្មែរក្រហមត្រូវបញ្ចប់នៅរាត្រីថ្ងៃច័ន្ទនេះ។
សេចក្តីថ្លែងការណ៍មួយដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាហៅកាត់ថា ECCC បានចែងថា អ្នកស្រីអៀង ធីរិទ្ធបានស្លាប់នៅថ្ងៃសៅរ៍នេះក្នុងអាយុ៨៣ឆ្នាំ។
ពាក្យស្លោកជាង២០ត្រូវបានដាក់នៅក្នុងវិទ្យាល័យទូទាំងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១០ ក្នុងគោលបំណងដើម្បីអប់រំក្មេងៗជំនាន់ក្រោយឱ្យយល់ដឹងអំពីសម័យខ្មែរក្រហម អំពីអំពើប្រល័យពូជសាសន៍ និងទប់ស្កាត់កុំឱ្យមានអំពើបែបនេះកើតឡើងម្តងទៀត។
ព័ត៌មានផ្សេងទៀត