ក្រុមហ៊ុន Moderna បានឲ្យដឹងថា ខ្លួនបានធ្វើការស្រាវជ្រាវ ដើម្បីធានាថា វ៉ាក់សាំងរបស់ Moderna ចំនួនពីរដូស គឺអាចការពារបានជំងឺកូវីដ១៩ វិវត្តថ្មីនានាដែលគេទើបបានរកឃើញ។
កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ប្រទេសប៉ាគីស្ថានបានប្រកាសថា ខ្លួននឹងទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ចំនួន៥សែនដូស មិនហួសពីថ្ងៃទី៣១ ខែមករាទេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul កាលពីថ្ងៃច័ន្ទ បានថ្លែងថា ក្រុមហ៊ុន AstraZeneca នឹងផ្គត់ផ្គង់វ៉ាក់សាំងត្រឹមតែ ១ សែន ៥ ម៉ឺនដូសប៉ុណ្ណោះដល់ប្រទេសថៃ ក្នុងចំណោមវ៉ាក់សាំង ២ សែនដូស ដែលថៃបានបញ្ជាទិញ។
ក្រុមសមាជិកព្រឹទ្ធសភាទាំងខាងគណបក្សប្រជាធិបតេយ្យ និងខាងគណបក្សសាធារណរដ្ឋ បានថ្លែងថា ពួកគេបានព្រមព្រៀងគ្នាថា អាទិភាពចម្បងនៅពេលឥឡូវនេះ គឺការបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ១៩ និងការធ្វើតេស្តរកជំងឺកូវីដ១៩។
អ្នកស្រីវេជ្ជបណ្ឌិត Rochelle Walensky នាយកមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា ផែនការនោះគឺឃ្លាំមើល «ផលប៉ះពាល់នៃវីរុសវិវត្តថ្មីទាំងនោះលើវ៉ាក់សាំង និងការព្យាបាលរបស់យើងដែរ»។
លោកប្រធានាធិបតី Biden បានកំណត់គោលដៅនៃការចាក់វ៉ាក់សាំងចំនួន១០០លានដូសនៅក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការកាន់តំណែងរបស់លោក។
ពិភពលោកមានករណីឆ្លងជំងឺកូវីដ១៩ ជិត ១០០ លាននាក់ ហើយមនុស្សជាង ២ លាននាក់បានស្លាប់ដោយសារជំងឺនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានថ្លែងថា កម្ពុជាមិនអាចរង់ចាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ឬហៅកាត់ថា WHO បានទេ ដូច្នេះលោកថា វ៉ាក់សាំងរបស់ចិនឈ្មោះស៊ីណូហ្វាម (Sinopharm) នឹងត្រូវបញ្ជូនមកកម្ពុជាក្នុងខែកុម្ភៈខាងមុខនេះ។
ចិនដីគោកបានរាយការណ៍ថា មានការធ្លាក់ចុះបន្តិចបន្ដួចនៃការឆ្លងថ្មីកូវីដ១៩ ប្រចាំថ្ងៃកាលពីថ្ងៃសុក្រ ដោយធ្លាក់ចុះពី ១៤៤ ករណីកាលពីព្រហស្បតិ៍ មកត្រឹម ១០៣ ករណីថ្មីនៅថ្ងៃសុក្រ។
នាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានឆ្លើយតបទៅនឹងសេចក្ដីប្រកាសរបស់លោកវេជ្ជបណ្ឌិត Fauci ថា៖ «នេះជាថ្ងៃល្អសម្រាប់អង្គការសុខភាពពិភពលោក ហើយជាថ្ងៃល្អសម្រាប់សុខភាពសាកលលោក»។
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិកលោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយថា សហរដ្ឋអាមេរិកនឹងចូលរួមនៅក្នុងគម្រោងផ្ដួចផ្តើមជាសាកល ក្នុងការផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់បណ្តាប្រទេសក្រីក្រនានា។
ក្រសួងការទេសប្រទេសនេះបានថ្លែងថារដ្ឋាភិបាលរបស់ប្រធានាធិបតី Emmerson Mnangagwa មិនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់នេះទេ ហើយថាខ្លួនមានជំហរគាំទ្រចិន។
ព័ត៌មានផ្សេងទៀត