ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ហ្គាណា​​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩​ ជា​លើក​ដំបូង​តាម​រយៈ​​​​​កម្មវិធី​ COVAX


ការដឹកជញ្ជូនជាលើកដំបូងនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក បានទៅដល់ប្រទេសហ្គាណា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
ការដឹកជញ្ជូនជាលើកដំបូងនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក បានទៅដល់ប្រទេសហ្គាណា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេស​ហ្គាណា​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ជា​លើក​ដំបូង​ តាម​រយៈ​កម្មវិធីចែក​ចាយ​វ៉ាក់សាំង​ជា​សកល​របស់អង្គការ​សុខភាព​ពិភព​លោក (WHO) ហៅថា COVAX។

វ៉ាក់សាំង​បង្ការ​ជំងឹ​កូវីដ​១៩​ ចំនួន ​៦ ​សែន​ដូសរបស់​ក្រុម​ហ៊ុន​ឱសថ AstraZeneca សហការ​ជា​មួយ​សាកល​វិទ្យាល័យ Oxford ត្រូវ​បាន​ដឹក​ជញ្ជូន​មកដល់​រដ្ឋធានី Accra ប្រទេស​ហ្គាណា​ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។ នេះ​បើតាម​ការលើក​ឡើងនៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​របស់​អង្គការ​សុខភាព​ពិភព​លោក​ និង​អង្គការ​យូនីសេហ្វ (UNICEF)។

វ៉ាក់សាំងនេះត្រូវបានផលិតឡើងដោយវិទ្យាស្ថាន Serum នៅក្នុងប្រទេសឥណ្ឌា ដែលជារោងចក្រផលិតឱសថដ៏ធំបំផុតនៅក្នុងពិភពលោកនោះ។

វ៉ាក់សំាង​ដែល​ត្រូវ​បានបញ្ជូន​ទៅឲ្យ​ប្រទេស​ហ្គាណា​នេះ ​ត្រូវ​បាន​ទិញតាម​រយៈ​កម្មវិធីវ៉ាក់សាំង​បង្ការជំងឺ​កូវីដ​១៩ ជា​សកល ​ឬ​ហៅ​ថា COVAX ដែល​ជា​កម្ម​វិធី​ដែល​ផ្តួច​ផ្តើម​ឡើងដោយអង្គការ​សុខ ភាព​ពិភព​លោក។

កម្មវិធី COVAX ​នេះ ​ទិញ​វ៉ា់ក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ដោយ​មានការ​ជួយ​ឧ​បត្ថម្ភ​ពី​ប្រទេស​អ្នក​មាន​ដើម្បីធ្វើ​ការចែក​ចាយ​វ៉ាក់សាំង​ដោយ​ស្មើ​ភាព ​ទៅ​ឲ្យ​បណ្តា​ប្រទេស​នានា ជា​ពិសេស​ប្រទេស​ក្រីក្រ។ កាល​ពី​សប្តាហ៍​មុន ប្រធានាធិបតី​អាមេរិកលោក Joe Biden បាន​សន្យា​ផ្តល់​ថវិកា​ចំនួន ​៤ ពាន់លាន​ដុល្លារ​ ដល់​កម្មវិធី COVAX។

អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ ២០១៩ ​ថា កម្មវិធី COVAX បាន​ចុះ​កិច្ច​ព្រម​ព្រៀងទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ចំនួន​ជិត​ ២ ពាន់​លាន​ដូស​ពីក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ជា​ច្រើន៕

XS
SM
MD
LG