ករណីរឿងរើសអើងជាតិសាសន៍ដែលដៅលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងពលរដ្ឋដែលមកពីកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ចំនួន ៣.៧៩៥ ករណី គិតពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១។ ការរើសអើងជាតិសាសន៍ជាង៥០០ករណីត្រូវបានកត់ត្រាតាំងពីដើមឆ្នាំនេះមក។
ក្នុងចំណោមករណីថ្មីទាំងនោះ មាន ៥៤៤ ករណីរកឃើញនៅភ្នំពេញ ដែលមានចង្កោមឆ្លងចម្បងៗពីរគឺផ្សារអូរឫស្សី និងរោងចក្រកាត់ដេររបស់តៃវ៉ាន់ នៅខណ្ឌមានជ័យ ហើយក៏មានឆ្លងនៅទីតាំងផ្សេងទៀតផងដែរ។ នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។
រដ្ឋាភិបាលជប៉ុន នឹងអនុម័តវិធានកាន់តែតឹងរ៉ឹងទប់ទល់នឹងរីរុសកូរ៉ូណាក្នុងរាជធានីនៅថ្ងៃសុក្រ គឺច្រើនសប្តាហ៍បន្ទាប់ពីបញ្ចប់ស្ថានភាពអាសន្ន ហើយនៅសល់តែជាង១០០ថ្ងៃប៉ុណ្ណោះ មុនកម្មវិធីកីឡាអូឡាំពិកទីក្រុងតូក្យូ ត្រូវបានលើកពេល។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) រាយការណ៍ថា ប្រទេសអេស្ប៉ាញនិងហ្វីលីពីន នឹងកំណត់ប្រើវ៉ាក់សាំងនេះសម្រាប់តែមនុស្ស ដែលមានអាយុលើសពី ៦០ ឆ្នាំ ខណៈកាសែត The Washington Post រាយការណ៍ថា ប្រទេសអ៊ីតាលីបានចេញគោលការណ៍ណែនាំស្រដៀងគ្នានេះដែរ។
និយ័តករផ្នែកវេជ្ជសាស្ត្ររបស់សហភាពអឺរ៉ុប បានសន្និដ្ឋានកាលពីថ្ងៃពុធម្សិលមិញថា បញ្ហាកំណកឈាមខុសពីធម្មតាដែលអាចបណ្ដាលឲ្យស្លាប់បាន គួរតែចាត់ទុកថា ជាផលប៉ះពាល់ដ៏កម្របំផុតដែលបណ្ដាលមកពីការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZenaca។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា កម្មកររោងចក្រប្រមាណ ៥០ នាក់ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩។ លោកបន្តថា ក្រុមគ្រូពេទ្យបន្តយកសំណាករបស់កម្មករដែលធ្វើការនៅក្នុងរោងចក្រនោះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ៨ ខែមេសា ក្រសួងបានឲ្យដឹងថា មនុស្ស ២ នាក់ដែលម្នាក់ជាបុរសអាយុ ៦៨ ឆ្នាំ និងម្នាក់ទៀតជាបុរសអាយុ ៤៩ ឆ្នាំ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យដូចគ្នា បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី ៧ ខែមេសា។
រហូតមកដល់ពេលនេះ មានករណីកំណកឈាមក្នុងសរសៃទៅលើអ្នកចាក់ចំនួន ៣០ នាក់ប៉ុណ្ណោះ និងមានអ្នកស្លាប់ចំនួន ៧ នាក់ ក្នុងចំណោមវ៉ាក់សាំងដែលត្រូវបានចាក់ចំនួន ១៨ លានដូស នៅក្នុងទ្វីបអឺរ៉ុប។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថា វ៉ាក់សាំងស៊ីណូវ៉ាក់មានប្រសិទ្ធភាពចន្លោះពី ៧០ ទៅ ៨០ ភាគរយ ក្រោយការចាក់ដូសទីពីរ។
មនុស្សពេញវ័យទាំងអស់នៅក្នុងសហរដ្ឋអាមេរិក នឹងអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាន នៅត្រឹមថ្ងៃទី១៩ ខែមេសាខាងមុខនេះ។ នេះបើតាមការប្រកាសរបស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃអង្គារម្សិលមិញ។
តំណាងអង្គការសង្គមស៊ីវិលគាំទ្រយន្តការចាក់វ៉ាក់សាំងក្រោមរូបភាពស្ម័គ្រចិត្ត ហើយជំរុញឲ្យមានការផ្តល់ព័ត៌មាននិងទំនុកចិត្តពេញលេញមកលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
អ្នកស្រី ស្រី លឹម អាយុ៣៣ឆ្នាំ អាជីវករលក់ត្រីនៅទីក្រុងភ្នំពេញម្នាក់ ប្រាប់វីអូអេថាអ្នកស្រីមិនថ្នាំងថ្នាក់នឹងវិធានការរឹតបន្តឹងមួយចំនួនរបស់រដ្ឋាភិបាលទេ ប៉ុន្តែអ្នកស្រីចង់ឃើញអាជ្ញាធរផ្តល់ដំណឹងជាមុននូវរាល់វិធានការទាំងឡាយ។
ព័ត៌មានផ្សេងទៀត