ក្រុមអ្នកជំនាញបានអំពាវនាវឲ្យមានយុទ្ធសាស្ត្រជាសាកលមួយ ក្នុងការ«ទប់ទល់និងបង្ក្រាបជាអតិបរមា»ប្រឆាំងជំងឺកូវីដ១៩ ដែលក្នុងនោះមានការបន្តកិច្ចប្រឹងប្រែងប្រើប្រាស់ម៉ាស់ និងការរក្សាគម្លាតពីគ្នា។
សេចក្តីសម្រេចដែលបានផ្សព្វផ្សាយជាសាធារណៈកំណត់ហាមឃាត់ការធ្វើដំណើរនិងការជួបជុំដែលមិនចាំបាច់នានាចាប់ពីថ្ងៃពុធទី៧ ដល់ថ្ងៃអង្គារទី២០ ខែមេសាក្នុងគោលបំណង«ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយទៅខេត្តមួយទៀត»។
រដ្ឋបាលខេត្តមួយចំនួនបានចេញសេចក្តីប្រកាសអំពីវិធានការរបស់ខ្លួន ក្នុងការរឹតបន្តឹងសកម្មភាពអាជីវកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ការស្ទង់មតិបង្ហាញឱ្យឃើញនូវគំនិតអវិជ្ជមានចំពោះវ៉ាក់សាំងផលិតនៅចិន ដែលរដ្ឋាភិបាលក្រុងប៉េកាំងសន្យាផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ក្នុងបំណងបង្កើនឥទ្ធិពលអំណាចទន់របស់ខ្លួន។
បណ្តាញសហគមន៍ សមាគមនិងអង្គការក្រៅរដ្ឋាភិបាលជាង១០០ស្ថាប័ន នៅថ្ងៃអង្គារនេះ បានអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍ដល់ការផ្អាកបង់ប្រាក់សងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ យ៉ាងតិចរយៈពេល៣ខែ។
លោក ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាលរៀបចំ«ក្រមប្រតិបត្តិ»មួយសម្រាប់ការព្យាបាលនៅតាមផ្ទះ ហើយដល់ពេលណាមួយ នឹងមានការអនុវត្ត ដោយសារស្ថានភាពឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍២០កុម្ភៈ មិនទាន់ថមថយនៅឡើយ។
ក្រសួងបញ្ជាក់ថាបុរសជនជាតិចិននោះ បានស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរនិងរលាកសួតសងខាង ក្រោយវាយប្រហារដោយជំងឺកូវីដ១៩។
ករណីឆ្លងថ្មីនេះមានច្រើនជាងគេនៅរដ្ឋ Maharashtra នៅភាគខាងលិច គឺមាន ៤៣.១៨៣ នាក់។ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១២,៣ លានករណី។ មានតែសហរដ្ឋអាមេរិកនិងប្រេស៊ីលទេ ដែលមានករណីឆ្លងច្រើនជាងឥណ្ឌា។
ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ។ ការផ្ទុះឆ្លងធ្ងន់ធ្ងរនេះបណ្តាលឲ្យមនុស្ស ១៨ នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសចុងក្រោយរបស់ក្រសួងសុខាភិបាល។
សេចក្តីសម្រេចឲ្យដឹងទៀតថា អ្នកធ្វើដំណើរនិងអ្នកបើកបរយានយន្ត ក៏ត្រូវបានស្នើឲ្យផ្អាកជាបណ្តោះនូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅចន្លោះម៉ោង ៨ យប់ ដល់ម៉ោង ៥ ភ្លឺ។
ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលខ្លួនផលិតរួមគ្នាជាមួយក្រុមហ៊ុនអាល្លឺម៉ង់BioNTechនោះមានសុវត្ថិភាពនិងប្រសិទ្ធភាពទៅលើកុមារអាយុចន្លោះពី១២ទៅដល់១៥ឆ្នាំ។
ក្រុមអ្នកជំនាញនិយាយថាការបង្អាក់ជីវភាពប្រចាំថ្ងៃដោយសារមានការរាតត្បាតដោយជំងឺកូវីដ១៩បានបង្កើនការយល់ដឹងរបស់ពលរដ្ឋអាមេរិកាំងអំពីសេរីភាពជាមូលដ្ឋានដែលពួកគេមិនបានយកចិត្តទុកដាក់មុនមានការរាតត្បាតនេះ។
ព័ត៌មានផ្សេងទៀត