លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថាសង្គមស៊ីវិលមានការព្រួយបារម្ភតាំងពីដើមមកចំពោះការផ្សព្វផ្សាយវិធានការនេះមិនបានទូលំទូលាយនិងការអនុវត្តលឿនពេក ដែលនាំឲ្យប្រជាពលរដ្ឋមិនបានដឹង ហើយមិនបានចូលរួមអនុវត្ត។
ក្រសួងសុខាភិបាលឲ្យដឹងថាមនុស្ស៥នាក់ដែលជាជនជាតិខ្មែរ ក្នុងនោះមានស្រ្តី៣នាក់និងបុរស២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យករណីស្លាប់សរុបក្នុងប្រទេសកម្ពុជាមាន៥៤នាក់។
ការប្រកាសចុងក្រោយបំផុតនេះធ្វើឡើង ខណៈរដ្ឋាភិបាលក្រុងភ្នំពេញកំពុងព្យាយាមដោះស្រាយបញ្ហាកើនឡើងកាន់តែខ្លាំងនូវករណីឆ្លងជំងឺកូវីដ១៩ចាប់តាំងពីការផ្ទុះការឆ្លងជំងឺនេះក្នុងសហគមន៍កាលពីថ្ងៃទី២០ ខែកុម្ភៈមក។
លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធIDEAប្រាប់វីអូអេថាកិច្ចអន្តរាគមន៍កាលពីថ្ងៃសៅរិ៍របស់អាជ្ញាធររាជធានីភ្នំពេញ អាចជួយបានក្នុងគ្រាបិទទីក្រុង១៤ថ្ងៃ។
នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបានប្រកាសថាមនុស្សប្រមាណ៤៣០នាក់ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបចាប់ពីថ្ងៃទី២០ ខែកុម្ភៈ មានចំនួនប្រមាណ៦.៩០០នាក់។ ចំណែកករណីស្លាប់មានចំនួន៤៩នាក់ គិតត្រឹមថ្ងៃអង្គារ។
រដ្ឋធានីញូវដែលីបិទរយៈពេលមួយសប្តាហ៍ គិតចាប់ពីយប់ថ្ងៃច័ន្ទតទៅ ដើម្បីបង្ការការដួលរលំនៃប្រព័ន្ធសុខាភិបាលរបស់រដ្ឋធានីនៃប្រទេសឥណ្ឌាមួយនេះ។
ការចាប់ខ្លួន ចោទប្រកាន់និងកាត់ទោសភ្លាមៗ ធ្វើឡើងតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកថាការកាត់ទោសនេះ ដើម្បីធានាប្រសិទ្ធភាពនៃការបិទខ្ទប់ទីក្រុងភ្នំពេញ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
នាយករដ្ឋមន្ត្រីនូវែលសេឡង់អ្នកស្រី Jacinda Ardern បានហៅការធ្វើដំណើរថ្ងៃដំបូងដែលមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័ករវាងប្រទេសទាំងពីរថាជា «ដំណាក់កាលដ៏សំខាន់មួយ» ដែលអាចបង្កើនសេដ្ឋកិច្ចនូវែលសេឡង់រហូតដល់ ១ ពាន់លានដុល្លារ។
ក្រសួងសុខាភិបាលបានឲ្យដឹងថាមនុស្ស៦២៤នាក់ បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ មានចំនួន៦.៤៧០នាក់។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមមនុស្សទាំង២នាក់ដែលបានស្លាប់កាលពីថ្ងៃព្រហស្សតិ៍នោះ មានរដ្ឋលេខាធិការក្រសួងព័ត៌មានមួយរូប ដែលជាផលិតករភាពយន្តល្បីឈ្មោះម្នាក់ដែរ។
រាជធានីភ្នំពេញដែលធ្លាប់មានមនុស្សអ៊ូអរកកកុញ ប្រែជាស្ងប់ស្ងាត់ បន្ទាប់ពីរដ្ឋាភិបាលបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល មិនឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងបន្តជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ករណីឆ្លងសរុបមានជាង៤.៦០០នាក់នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ ក្រសួងបញ្ជាក់ថា មនុស្សជាង២.៨០០នាក់ កំពុងសម្រាកព្យាបាលនិងរង់ចាំការបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។
ព័ត៌មានផ្សេងទៀត