លោកវេជ្ជបណ្ឌិត ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បាននិយាយថា «ភាពស៊ាំសហគមន៍» អាចសម្រេចបាន ដោយការពន្លាតវិសាលភាពចាក់វ៉ាក់សាំងគ្របដណ្ដប់លើមនុស្សចំនួនច្រើន ហើយមិនមានភាពចាំបាច់ធ្វើតេស្ដរកអង្គបដិប្រាណលើអ្នកចាក់រួចនោះទេ។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក បានលើកឡើងថា ការកំហិតឲ្យចាក់វ៉ាក់សាំង អាចរាប់ចូលជាសម្ពាធលើជម្រើសសុខភាពបុគ្គលដែលរដ្ឋាភិបាលគួរចៀសវាង។
ទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា ការចាក់វ៉ាក់សាំងនេះមានសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់កុមារដែលមានអាយុចាប់ពី ១២ ទៅ ១៥ ឆ្នាំ។
វ៉ាក់សាំងដែលមួយដូសមានតម្លៃ១៥ដុល្លារនេះ ត្រូវបានបញ្ជូនមកតាមយន្តហោះចិនឈ្មោះChina Southern ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោងប្រមាណ១០ព្រឹក កាលពីថ្ងៃអង្គារ ទី១១ ខែឧសភា។
អត្រាឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា មានការចុះថយបន្តិច ប៉ុន្តែក្នុងកម្រិតខ្ពស់នៅឡើយ ដោយក្រសួងសុខាភិបាលរបស់ឥណ្ឌាបានប្រកាសឲ្យដឹងនៅថ្ងៃច័ន្ទពីការរកឃើញអ្នកឆ្លងថ្មីប្រចាំថ្ងៃមានចំនួនជាង ៣៦៦.០០០ នាក់ និងមានអ្នកស្លាប់ចំនួន៣.៧៥៤នាក់។
ទីភ្នាក់ងារអង្គការសហប្រជាជាតិលើកឡើងថា ជំងឺរាតត្បាតបង្កឡើងដោយមេរោគកូរ៉ូណាបានបង្ហាញពីសារៈសំខាន់នៃការអនុវត្តការថែរក្សាអនាម័យដៃល្អក្នុងការបង្កាហានិភ័យនៃការចម្លងមេរោគ។
លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្ហាញភាពងឿងឆ្ងល់អំពីភាពយឺតយ៉ាវរបស់កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋដែលប្រឈមនឹងការខ្វះខាតម្ហូបអាហារ ក្នុងពេលមានវិធានការបិទខ្ទប់។
អ្នកស្រី ហាយ សុភី អាយុ៣៨ឆ្នាំ ជាកម្មកររោងចក្រម្នាក់ បានឲ្យដឹងថា ក្រោយពីអ្នកស្រីបង្ហោះវីដេអូអំពាវនាវសុំជំនួយ អាជ្ញាធរខណ្ឌបានចុះទៅចែកអំណោយដល់ក្រុមគ្រួសារអ្នកស្រីនិងអ្នកភូមិផ្សេងទៀតដែលមានអង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខ និងទឹកត្រី១យួរក្នុងមួយគ្រួសារ។
លោក Zients បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុង «ស្ថិតនៅលើផ្លូវ» ដែល «កាន់តែមានសុវត្ថិភាពនិងខិតកាន់តែជិតទៅរកប្រក្រតីភាពឡើងវិញ»។ ក៏ប៉ុន្តែ លោកបានទទួលស្គាល់ថា «មនុស្សគ្រប់គ្នានឿយហត់» នឹងការរឹតត្បិតបង្ការការឆ្លងជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលឲ្យដឹងថាមនុស្ស៦នាក់ទៀតបានស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យករណីស្លាប់សរុបបានកើនឡើងដល់១២៦នាក់។
ករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងក្នុងពេល៩សប្ដាហ៍ជាប់គ្នា ហើយការស្លាប់កើនឡើង៦សប្ដាហ៍ជាប់គ្នា នេះបើតាមការថ្លែងរបស់លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក (WHO) ទៅកាន់រដ្ឋជាសមាជិកក្នុងសន្និសីទព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានសង្គមមួយរូប មានប្រសាសន៍ថា ដើម្បីសម្រេចផែនការចាក់វ៉ាក់សាំងនេះបាន ទាល់តែកម្ពុជាសម្រុកចាក់ ហើយធានាថា មានវ៉ាក់សាំងបង្ការជំងឺនេះមកដល់កម្ពុជាជាបន្តបន្ទាប់ ដោយមិនមានបញ្ហាអ្វី។
ព័ត៌មានផ្សេងទៀត