លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃពុធថា៖ «ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋានមកធ្វើការ ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃជាកំហិត»។
ប្រទេសថៃបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបញ្ជូលជនបរទេសចំនួន៣លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេសនេះ ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន ដើម្បីការពារដល់ពលរដ្ឋទាំងអស់ បើទោះបីជាមានការបារម្ភពីចំនួនវ៉ាក់សាំងដែលថៃមានក្តី។
ក្រសួងសុខាភិបាលឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងចំនួនខ្ពស់ប្រចាំថ្ងៃមិនធ្លាប់មាន ហើយព្រមជាមួយគ្នានេះ មន្ត្រីឥណ្ឌាមួយចំនួនព្រមានថា រលកទី៣នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩នេះ នឹងកើតមាននៅទូទាំងប្រទេសទៀត។
អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ បានទទូចឲ្យពលរដ្ឋបន្តអនុវត្តឲ្យបានជាប់លាប់វិធានការសុខាភិបាល និងរដ្ឋបាលដែលកំណត់ដោយអាជ្ញាធរ ដើម្បីឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០ កុម្ភៈ ឲ្យបានឆាប់ ហើយបានស្នើឲ្យពលរដ្ឋរស់ក្នុងតំបន់ក្រហមនិងតំបន់លឿងទុំ អត់ធ្មត់។
នេះជាលើកទី ១ ហើយដែលបណ្ដាប្រទេស G-7 ទាំងអស់ គាំទ្រការបញ្ចូលតៃវ៉ាន់ទៅក្នុងសន្និបាតសុខភាពពិភពលោកនេះ។
អ្នកស្រី Tai និយាយថា៖ «រដ្ឋបាលលោកប្រធានាធិបតី Biden មានជំនឿយ៉ាងមុតមាំទៅលើការការពារកម្មសិទ្ធិបញ្ញា ប៉ុន្តែដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃការរាតត្បាត យើងគាំទ្រការមិនដាក់វ៉ាក់សំាងជំងឺកូវីដ១៩ ចូលក្នុងការរឹតត្បិតលើកម្មសិទ្ធិបញ្ញា»។
កាលពីជិត ១១ ឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវបានរកឃើញជាលើកដំបូងនូវវីរុសកូរ៉ូណាចំនួនពីរប្រភេទ ដែលមាននៅលើសត្វប្រជៀវក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមនេះ គឺមានវីរុសកូរ៉ូណាមួយប្រភេទ គឺបេតាកូរ៉ូណាវីរុស ដែលអាចមានសក្តានុពលចម្លងទៅមនុស្សបាន។
រដ្ឋបាលរបស់លោក Biden មានបំណងចាក់វ៉ាក់សាំងឲ្យបាន ១០០ លានដូស ដល់ពលរដ្ឋអាមេរិកក្នុងរយៈពេល ៦០ ថ្ងៃខាងមុខនេះ ដែលនឹងធ្វើឲ្យពលរដ្ឋអាមេរិកពេញវ័យយ៉ាងហោចណាស់ចំនួន ១៦០ លាននាក់ ទទួលបានការចាក់វ៉ាក់សាំងគ្រប់ចំនួនដូសនៅត្រឹមថ្ងៃបុណ្យឯករាជ្យអាមេរិក។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក យល់ថាការដាក់ឲ្យមានសេវាព្យាបាលអ្នកជំងឺកូវីដ១៩នៅមន្ទីរពេទ្យឯកជន ជាការសម្រួលបន្ទុករបស់រដ្ឋាភិបាលក្នុងការរ៉ាប់រងទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិក បានរឹបអូសយកស្រោមដៃកៅស៊ូចំនួនជិត៤លាន ដែលមានតម្លៃជាង៥សែនដុល្លារពីក្រុមហ៊ុនផលិតស្រោមដៃ Top Glove របស់ម៉ាឡេស៊ី លើហេតុផលថា ស្រោមដៃទាំងនេះ បានត្រូវធ្វើឡើងដោយពលកម្មបង្ខិតបង្ខំ។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទទួលស្គាល់កិច្ចប្រឹងប្រែងផ្តល់វ៉ាក់សាំងនិងការស្វែងរកវ៉ាក់សាំងផ្តល់ជូនពលរដ្ឋពីសំណាក់រដ្ឋាភិបាល ប៉ុន្តែលោកស្រីថាការរៀបចំក្នុងការចាក់វ៉ាក់សាំងមិនបានរៀបរយអាចបង្កជាហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ផងដែរ។
ប្រទេសឥណ្ឌាពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ជាង២០លាននាក់ហើយ ខណៈដែលការឆ្លងនៃជំងឺដ៏មហន្តរាយក្នុងរលកទី២នេះ កំពុងបន្តហក់ឡើងគ្មានស្រាកស្រាន្ត និងបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះយ៉ាងធ្ងន់ធ្ងរនោះ។
ព័ត៌មានផ្សេងទៀត