ប្រទេសថៃបានកត់ត្រាចំនួននៃការឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុតកាលពីព្រហស្បតិ៍ បន្ទាប់ពីគេរកឃើញថា មានការឆ្លងរាតត្បាតពាសពេញពន្ធនាគារនានា នៅក្នុងទីក្រុងបាងកក ដែលអាចនាំឲ្យការបិទខ្ទប់ទីតាំងខ្លះជាបន្ត នៅក្នុងប្រទេសដែលកំពុងមានវិបត្តិសេដ្ឋកិច្ចស្រាប់ហើយនោះ។
មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ម្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តីបានឆ្លងជំងឺកូវីដ១៩ បើទោះលោកស្រីដែលមានអាយុ៧១ឆ្នាំ បានចាក់វ៉ាក់សាំងប្រភេទអាស្រ្តាហ្សេនីកា ឬ Covishield ពីរដងរួចហើយក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍ មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣២ នាក់ និងករណីឆ្លងថ្មី ៤.៨៨៧ នាក់ ដែលនេះជាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្រោយអ្នកទោសចំនួន ២.៨៣៥ នាក់ទៀត ត្រូវបានបន្ថែមក្នុងតួលេខក្រោយការធ្វើតេស្តអ្នកទោសរាប់ពាន់នាក់ នៅក្នុងពន្ធនាគារ ២។
ក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្ស ៦ នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈករណីឆ្លងថ្មីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ មានជាង ៤៣០ នាក់។
ខណៈមនុស្សរាប់ពាន់នាក់សម្រុកទៅចាក់វ៉ាក់សាំងនៅតាមគ្លីនិកសុខភាព និងនៅតាមកន្លែងចាក់វ៉ាក់សាំងនានាដែលត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសអេស៉្បាញ បុគ្គលិកសុខាភិបាល ក៏បានចេញទៅចាក់វ៉ាក់សាំងដល់មនុស្សមួយចំនួន ដែលជាក្រុមជនងាយរងគ្រោះបំផុតដោយសារវីរុសកូរ៉ូណាផងដែរ។
ក្រសួងសុខាភិបាល នៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី ប្រមាណ៤៧០នាក់ ដែលនាំឲ្យករណីឆ្លងសរុបចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ បានកើនឡើងដល់ប្រមាណ២ម៉ឺននាក់។ ករណីស្លាប់បានកើនឡើងដល់១៣៦នាក់ ដោយមានករណីស្លាប់ថ្មីចំនួន៥នាក់។
លោក Biden នឹងរៀបចំផែនការឲ្យក្រុមហ៊ុន Lyft និង Uber ដែលជាក្រុមហ៊ុនផ្តល់សេវាធ្វើដំណើរ ដឹកអ្នកដំណើរទៅកន្លែងចាក់វ៉ាក់សាំងនឹងត្រឡប់មកផ្ទះវិញដោយឥតគិតថ្លៃនៅត្រឹមថ្ងៃទី ៤ ខែកក្កដាខាងមុខ។
ការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយក្រសួងសុខាភិបាលប្រទេសឥណ្ឌូណេស៊ី បានរកឃើញថា វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន មានប្រសិទ្ធភាព ៩៨% ក្នុងការការពារមិនឲ្យស្លាប់។
ទីភ្នាក់ងារ TSA បានឲ្យដឹងថា ពលរដ្ឋអាមេរិកាំងជាង ១,៧ លាននាក់ បានឆ្លងកាត់កន្លែងត្រួតពិនិត្យសុវត្ថិភាពនៅអាកាសយានដ្ឋាននានា កាលពីថ្ងៃអាទិត្យ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែមីនាឆ្នាំមុនម
អ្នកស្រី Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសផ្ដោតលើជំងឺកូវីដ១៩ របស់អង្គការ WHO បានថ្លែងនៅក្នុងសន្និសីទកាសែតមួយស្ដីពីជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទ B.1.617 យ៉ាងដូច្នេះថា៖ «យើងចាត់ទុកជំងឺកូវីដ១៩ បំប្លែងថ្មីនេះថា ជាវីរុសបំប្លែងថ្មីដែលគួរឱ្យបារម្ភកម្រិតពិភពល
អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា រដ្ឋាភិបាលនៅពេលនេះ គួរត្រៀមទុកជាមុននូវវិធានការសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីដែលអាចមានការផ្ទុះឡើងនៃការឆ្លងសហគមន៍ជាបន្តបន្ទាប់ទៀតនៅតាមបណ្តាខេត្ត។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា ការបន្ធូរបន្ថយការបិទខ្ទប់ នឹងអាចជាការសម្រួលមួយដល់ប្រជាពលរដ្ឋ។ ប៉ុន្តែលោកថា បើសិនជាមិនមានការកំណត់ឲ្យបានត្រឹមត្រូវទេនោះ វាអាចបង្កជាហានិភ័យនៃការផ្ទុះការឆ្លងជំងឺកូវីដ១៩ ជាថ្មីទៀត។
ព័ត៌មានផ្សេងទៀត