ជំនួយដោយផ្ទាល់ដែលនឹងជួយឲ្យប្រទេសជប៉ុនបង្កើនឥទ្ធិពលការទូតនៅក្នុងតំបន់អាស៊ី នេះកើតមានឡើងនៅពេលដែលប្រទេសអ្នកមានបានខិតខំផ្តល់វ៉ាក់សាំងកាន់តែច្រើនឡើងដល់កម្មវិធីCOVAX របស់អង្គការសុខភាពពិភពលោកដើម្បីបំពេញការខ្វះខាតចំនួន២០០លានដូស។
វ៉ាក់សាំងនេះជាផ្នែកមួយនៃចំនួន៥០០លានដូសដែលសហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តនឹងបរិច្ចាគទៅឲ្យកន្លែងប្រមាណជិត១០០នៅក្នុងរយៈពេល២ឆ្នាំខាងមុខនេះ។
ការសិក្សាថ្មីមួយនៅក្នុងសហរដ្ឋអាមេរិកបង្ហាញឲ្យដឹងថា អ្នកជំងឺកូវីដ១៩ជិត២៥%នៅក្នុងប្រទេសនេះ មានបញ្ហាសុខភាពថ្មីផ្សេងៗទៀត បន្ទាប់ពីការពិនិត្យសុខភាពជាលើកដំបូងមក។
អាជ្ញាធរនៅតាមបណ្តាខេត្តមួយចំនួនបានអះអាងថារដ្ឋបាលខេត្តបន្តរឹតបន្តឹង ដើម្បីធានាថាកុំឲ្យឆ្លងទ្រង់ទ្រាយធំ។
ចាប់តាំងពីផ្ទុះឆ្លងព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជារាយការណ៍ករណីឆ្លងសរុបប្រមាណ៤ម៉ឺននាក់ហើយរហូតមកដល់ថ្ងៃទី១៦ ខែមិថុនានេះ។ ករណីឆ្លងក្នុងរយៈពេល១៥ថ្ងៃក្នុងខែមិថុនានេះ មានប្រមាណ៩.៣៧០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះឲ្យដឹងថា ការសាកល្បងនេះមានអ្នកចូលរួមចំនួន ២៩.៩៦០ នាក់ នៅទីតាំងចំនួន ១១៩ កន្លែងនៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក ដោយមានការផ្ដោតលើការជ្រើសរើសអ្នកចូលរួមពីសហគមន៍និងក្រុមប្រជាសាស្ត្រនានាដែលរងផលប៉ះពាល់ខ្លាំងដោយសារជំងឺនេះ។
អតីតមេដឹកនាំចលនាកងទ័ពសេរីជាតិកម្ពុជា គឺលោក រីឆាដ គិរី គីម បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅប្រទេសកម្ពុជាដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅកម្ពុជា។
លោកវេជ្ជបណ្ឌិត Peter Ekwum ដែលវះកាត់ភ្នែកមានជំងឺនេះនៅស្រុក Kajiado មានប្រសាសន៍ថា ការងងឹតភ្នែកដោយសារជំងឺត្រាក់កូម អាចទប់ស្កាត់បាន បើព្យាបាលឱ្យបានទាន់ពេលវេលា។
ពួកអ្នកជួញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍បានរកមធ្យោបាយគេចវេសពីវិធានការការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីបង្កើនជំនួញនិងផលិតកម្មផ្សេងៗ ដោយប្រទេសកម្ពុជា ជាប្រភពដ៏ធំនៃថ្នាំញៀនមេតំហ្វេតាមីន (Methamphetamine)។
អ្នកស្លាប់ដោយសារកូវីដដំបូងនៅកម្ពុជា ត្រូវបានរដ្ឋាភិបាលកត់ត្រាកាលពីថ្ងៃទី១១ ខែមីនាដែលមរណជនជាមន្ត្រីនគរបាលមួយរូបនៅនាយកដ្ឋាននគរបាលអង្គរក្សក្រសួងមហាផ្ទៃ។
អ្នកវិភាគនិយាយថា ការណ៍នេះនឹងជួយឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បង្កើនឥទ្ធិពលយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងតំបន់មហាសមុទ្រឥណ្ឌា ដែលខ្លួនបានកសាងឥទ្ធិពលជាយូរមកហើយ។
ប្រទេសសីស្ហែល (Seychelles) ដែលជាប្រជុំកោះចំនួន ១១៥ នៅមហាសមុទ្រឥណ្ឌាមានកំណើនករណីឆ្លងវីរុសកូរ៉ូណាខ្លាំង ទោះបីជាប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេសនេះ បានចាក់វ៉ាក់សាំង Sinopharm របស់ចិន និងវ៉ាក់សាំង Oxford/AstraZeneca រួចហើយក្តី។
ព័ត៌មានផ្សេងទៀត