អាជ្ញាធររាជធានីភ្នំពេញបានសម្រេចដាក់ផ្នែកខ្លះនៃភូមិចំនួន៤ក្នុងខណ្ឌពោធិ៍សែនជ័យជា«តំបន់លឿងទុំ»រយៈពេល១៤ថ្ងៃ ខណៈករណីឆ្លងជំងឺកូវីដ១៩នៅបន្តកើនឡើងគួរឲ្យព្រួយបារម្ភ។
អង្គការសុខភាពពិភពលោក (WHO) កំពុងអំពាវនាវឱ្យមានការចេញចូលដោយមិនមានការរារាំងទៅក្នុងតំបន់ Gaza ដើម្បីផ្តល់ថ្នាំចាំបាច់ និងការព្យាបាលជំងឺដល់ប្រជាពលរដ្ឋប៉ាឡេស្ទីនដែលជាប់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុម Hamas ដែលមានរយៈពេល១១ថ្ងៃ។
វៀតណាមដែលធ្លាប់ជាប្រទេសគំរូក្នុងការដោះស្រាយប្រកបដោយជោគជ័យប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ក្នុងពេលកន្លងមកនេះ បានចាប់ផ្តើមសុំជំនួយឧបត្ថម្ភពីសាធារណជនរបស់ខ្លួន ដើម្បីទិញវ៉ាក់សាំងដើម្បីទប់ទល់នឹងរលកឆ្លងថ្មីនៃវីរុសកូរ៉ូណា។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានថ្លែងប្រាប់ VOAនៅថ្ងៃអង្គារនេះថាការចាក់វ៉ាក់សាំងត្រូវឈរលើមូលដ្ឋានស្មើភាព និងដោយមិនមានការរើសអើងនិន្នាការនយោបាយជាដើម។
ក្រសួងសុខាភិបាលកម្ពុជាឲ្យដឹងថាមនុស្សចំនួន១២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈករណីឆ្លងថ្មីនៅថ្ងៃអង្គារនេះ មានប្រមាណ ៧០០នាក់ដែលនៅតែជាការព្រួយបារម្ភដដែល។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានថ្លែងប្រាប់VOAថាការមកដល់នៃវីរុសជំងឺកូវីដ១៩បំប្លែងប្រភេទថ្មី ជាការព្រួយបារម្ភមួយចំពោះលទ្ធភាពនៃការឆ្លងរាលដាលទ្រង់ទ្រាយធំ និងអាចបង្កជាការប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
កាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Matt Hancock បានឲ្យដឹងថា វីរុសជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទដែលតា (Delta) អាចឆ្លង៤០%ច្រើនជាងវីរុសបំប្លែងថ្មីប្រភេទអាល់ហ្វា (Alpha)។
មន្ត្រីសិទ្ធិមនុស្សបានជំរុញឲ្យមានការស៊ើបអង្កេតនិងធានាថាមិនមានចរាចរណ៍សារជាតិមេតាណុលក្នុងទីផ្សារ ដែលអាចឲ្យពលរដ្ឋប្រើប្រាស់សម្រាប់លាយធ្វើជាស្រាស ឬស្រាថ្នាំបាន ដោយមានជាតិពុលខ្ពស់ហួសកម្រិតបង្កឲ្យប្រជាពលរដ្ឋស្លាប់។
ជាង៧៥ភាគរយនៃវ៉ាក់សាំងគ្រប់ប្រភេទទាំងអស់ដែលគេបែងចែកដល់ប្រទេសចំនួន១០ មានតែ២ភាគរយប៉ុណ្ណោះបានទៅដល់ប្រទេសក្រីក្រ។
លោក Eric Lander បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ដូច្នេះ នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់លោកចាប់តាំងពីលោកបានស្បថចូលកាន់តំណែងថា លោកនឹងជំរុញឱ្យមានការត្រៀមលក្ខណៈឱ្យបានល្អប្រសើរឡើងសម្រាប់ជំងឺរាតត្បាតលើកក្រោយ។
អាជ្ញាធរអូស្ត្រាលីក្នុងរដ្ឋ Victoria ភាគខាងត្បូងបានបន្តពេលមួយសប្តាហ៍ទៀតនៅក្នុងការបិទខ្ទប់ទីក្រុង Melbourne ដើម្បីបិទខ្ទប់ការផ្ទុះឆ្លងការរាលដាលជាថ្មីនៃជំងឺកូវីដ១៩។
ចុងក្រោយនេះ ជំងឺកូវីដ១៩បានបន្តឆ្លងទៅដល់សហគមន៍កម្មកររោងចក្រកាត់ដេរ និងអ្នកជាប់ឃុំក្នុងពន្ធនាគារផងដែរ។
ព័ត៌មានផ្សេងទៀត