ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពាណិជ្ជកម្ម​គ្រឿង​ញៀន​ពង្រីក​កាន់តែ​ធំ នៅ​ពេល​ជំងឺ​កូវីដ១៩​រាតត្បាត


ប៉ូលិសឥណ្ឌូនេស៊ីរៀបចំភ័ស្តុតាងថ្នាំញៀន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​ប៉ូលិសជាតិ បន្ទាប់ពី​មន្រ្តី​គ្រប់គ្រង​ចាប់បាន​ថ្នាំ​មេតំហ្វេតាមីនគ្រីស្តាល់​ជាង ២តោនពី​បណ្តាញ​ជួញដូរគ្រឿងញៀន​មជ្ឈិមបូព៌ា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នៅទីក្រុង​ហ្សាការតា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ប៉ូលិសឥណ្ឌូនេស៊ីរៀបចំភ័ស្តុតាងថ្នាំញៀន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​ប៉ូលិសជាតិ បន្ទាប់ពី​មន្រ្តី​គ្រប់គ្រង​ចាប់បាន​ថ្នាំ​មេតំហ្វេតាមីនគ្រីស្តាល់​ជាង ២តោនពី​បណ្តាញ​ជួញដូរគ្រឿងញៀន​មជ្ឈិមបូព៌ា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នៅទីក្រុង​ហ្សាការតា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ពួក​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​ និង​អាស៊ី​អាគ្នេយ៍​បាន​រក​មធ្យោបាយ​គេច​វេស​ពី​វិធាន​ការ​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​ ដើម្បី​បង្កើន​ជំនួញ​និង​ផលិត​កម្ម​ផ្សេងៗ ​ដោយ​ប្រទេស​កម្ពុជា​ ជា​ប្រភព​ដ៏​ធំ​នៃថ្នាំញៀន​មេតំហ្វេតាមីន​ (Methamphetamine)។ ​នេះ​បើ​តាម​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ ​ហើយ​ត្រូវ​បាន​រាយ​ការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។​

ការិយាល័យ​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​ថ្នាំ​ញៀន ​និង​ឧក្រិដ្ឋកម្ម ​(UNODC)​ បាន​បញ្ជាក់​នៅ​ក្នុង​របាយ​ការណ៍​ថា​ ការ​ជួញ​ដូរ​ថ្នាំ​ញៀន​មេតំហ្វេតាមីន​ ​ដែល​រហូត​មក​ទល់​ពេល​នេះ​ជា​ថ្នាំ​ញៀនពេញនិយម​បំផុត​នៅ​ក្នុង​តំបន់​នេះ​ ​បាន​ធ្លាក់​ចុះ​តែ​បន្តិច​ប៉ុណ្ណោះក្នុង​អំឡុង​មាន​ការ​រាតត្បាត​ពី​ជំងឺ​កូវីដ១៩ ​ ​ក៏​ប៉ុន្តែ​ជំនួញ​ថ្នាំ​ញៀន​នេះ​បានកើន​ឡើង​វិញ​លើសកាលពី​ឆ្នាំ​មុន។​

របាយ​ការណ៍​នោះ​បាន​បញ្ជាក់​ថា អាជ្ញាធរ​នៅ​តំបន់​អាស៊ី​ បាន​រឹបអូស​បាន​ថ្នាំញៀន​ មេតំហ្វេតាមីនជិត​១៧០​តោន​កាលពី​ឆ្នាំ​ទៅ ​គឺ​កើន​ឡើង​១៩​ភាគរយ​ បើ​ប្រៀប​ធៀបនឹង​ឆ្នាំ​២០១៩។​

នៅ​ក្នុង​កិច្ចខំប្រឹងប្រែងគេច​ពី​វិធាន​ការ​រឹតត្បិត​ទប់ទល់​ជំងឺ​កូវីដ១៩​ ​ក្រុម​ឧក្រិដ្ឋ​ជន​បាន​បង្កើន​ការ​នាំ​ចេញ​គ្រឿង​ញៀន​កាត់​តាម​ប្រទេស​ឡាវ ​ទៅ​កាន់​កន្លែង​ជួញ​ដូរ​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​ថៃ ​និង​វៀតណាម។​

របាយ​ការណ៍​នោះ​បាន​កត់​សម្គាល់​ថា ​ផលិតកម្ម​ថ្នាំញៀន​មេតំហ្វេតាមីន​ទ្រង់ទ្រាយ​ធំ​បាន​លេចឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ទោះជាយ៉ាង​ណា​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ថា ​ផលិត​ផល​ថ្នាំ​ញៀន​នៅ​ក្នុង​ប្រទេស​នេះ ​ចុះ​ថយ​ទៅ​តាម​ស្ថាន​ភាព​ប្រភព​ថ្នាំ​ញៀន​ខុស​ច្បាប់​នៅ​ក្នុង​រដ្ឋ​ Shan ​ប្រទេស​មីយ៉ាន់ម៉ា។ ​

តម្លៃ​លក់ដុំ​នៃ​គ្រឿងញៀនមេតំហ្វេតាមីន បាន​ធ្លាក់ចុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ម៉ាឡេស៊ី ​និង​ប្រទេស​ថៃ​ បណ្តាល​មក​កំណើន​ការ​ផ្គត់ផ្គង់៕

XS
SM
MD
LG