នៅពេលមានគំនាបពីពិភពលោកកើនឡើង ប្រទេសឥណ្ឌានិយាយថា ខ្លួនកំពុងពិនិត្យមើលយ៉ាងដិតដល់អំពីការបន្តការនាំចេញវ៉ាក់សាំងកូវីដ១៩ទៅប្រទេសផ្សេងៗ ជាពិសេសទៅទ្វីបអាហ្វ្រិក ដែលត្រូវការវ៉ាក់សាំងយ៉ាងខ្លាំង។
សហភាពអឺរ៉ុប បានសន្យាថា ខ្លួននឹងផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន២០០លានដូសដល់ប្រទេសដែលមានប្រាក់ចំណូលទាបនៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ។
ខណៈវីរុសបំប្លែងថ្មីប្រភេទដែលតា(Delta)បានកើនឡើងពាសពេញប្រទេសវៀតណាមពីរខែមកនេះ ខេត្តមួយចំនួននៅភាគកណ្ដាលប្រទេសនេះត្រូវស៊ូទ្រាំនឹងវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុត រហូតមកទល់បច្ចុប្បន្ននេះ។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ក្មេងអាយុពី៦ឆ្នាំទៅ១២ឆ្នាំ នឹងចាប់ផ្តើមពីថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។
អ្នកជំនាញវ៉ាក់សាំងអន្តរជាតិមួយក្រុម បានចេញមុខប្រឆាំងនឹងការចាក់វ៉ាក់សាំងដូសជំរុញបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋទូទៅដោយថា ជាទស្សនៈមួយដែលប្រឆាំងទៅនឹងកិច្ចប្រឹងប្រែងដែលកំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងករណីផ្ទុះឡើងថ្មីៗនៃជំងឺកូវីដ១៩។
អ្នកស្រី ឱ វណ្ណឌីន បានថ្លែងថាមានការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីមួយទៀត ហៅថា «MU» ដែលកំពុងឆ្លងរាតត្បាតនៅបណ្តាប្រទេសជាង៣០នៅលើពិភពលោក ហើយករណីឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មានកំណើនឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោកសាស្ត្រាចារ្យ Chris Whitty ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ចក្រភពអង់គ្លេសបានផ្តល់អនុសាសន៍កាលពីថ្ងៃច័ន្ទថា ក្មេងអាយុចន្លោះពី១២ឆ្នាំទៅ១៥ឆ្នាំត្រូវចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដោយលោកនិយាយថា អត្ថប្រយោជន៍គឺបន្ថយការរំខានដល់ការសិក្សារបស់ពួកគេ។
ការបិទសកម្មភាពសង្គមក្នុងទីក្រុង Auckland នៅក្នុងប្រទេសនូវែលសេឡង់ ត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី២១ ខែកញ្ញាខាងមុខនេះ ដោយក្នុងនោះគេបានរកឃើញនូវការឆ្លងថ្មីៗចំនួន៣៣ករណី កាលពីថ្ងៃចន្ទ បន្ទាប់ពីមានរបាយការណ៍នៃការឆ្លង២៣ករណីកាលពីថ្ងៃសៅរ៍ និង២០ករណីកាលពីថ្ងៃអាទិត្យ។
អភិបាលរដ្ឋចំនួន១៩របស់គណបក្សសាធារណរដ្ឋ ដែលភាគច្រើនជាអ្នកតែងតែរិះគន់បទបញ្ជារបស់ប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនោះ បានប្រឆាំងសេចក្តីណែនាំរបស់លោកហើយថា ពួកគេកំពុងពិចារណាប្តឹងតាមផ្លូវច្បាប់។
ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃព្រហស្បតិ៍ បានប្រកាសផែនការ៦ចំណុចថ្មីប្រឆាំងកំណើនករណីឆ្លង និងស្លាប់ដោយសារវីរុសកូរ៉ូណាបំប្លែងថ្មីប្រភេទដែលតា (Delta) នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រួមមានតម្រូវការចាក់វ៉ាក់សាំងទូទៅ និងវិធានការផ្សេងទៀត។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងផ្សព្វផ្សាយយុទ្ធសាស្ត្រថ្មីមួយប្រយុទ្ធប្រឆាំងនឹងកំណើនយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ នៅទូទាំងប្រទេស ក្នុងសុន្ទរកថាដ៏សំខាន់មួយនៅសេតវិមាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
ចំនួនអ្នកស្លាប់ថ្មីដែលត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ មានចំនួន២០នាក់ ដែលនាំឲ្យករណីស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់២.០០៧នាក់។
ព័ត៌មានផ្សេងទៀត