រដ្ឋបាលរបស់លោក Joe Biden កំពុងអះអាងថា ខ្លួនមានអំណាចផ្លូវច្បាប់កំណត់ថា ក្រុមហ៊ុនអាមេរិកធំៗ អាចបង្ខំឱ្យកម្មករចំនួន៨៤ លាននាក់ចាក់ថ្នាំបង្ការវីរុសកូរ៉ូណា ត្រឹមថ្ងៃទី ៤ ខែមករា បើមិនដូច្នេះទេ ពួកគេត្រូវពាក់ម៉ាស់នៅកន្លែងធ្វើការ និងត្រូវធ្វើតេស្តរាល់សប្តាហ៍។
សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានលុបចោលការរឹតបន្តឹងលើអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ១៩ គ្រប់ដូស។ នេះ ជាការលុបចោលការរឹតបន្តឹងលើកទី១ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ១៩ ចាប់ផ្តើម។
ទីភ្នាក់ងារស្បៀងអាហារអង្គការសហប្រជាជាតិបានឲ្យដឹងនៅថ្ងៃចន្ទថា ចំនួនមនុស្សដែលកំពុងប្រឈមនឹងភាពស្រេកឃ្លានកំពុងកើនឡើងខ្លាំងរហូតដល់៤៥លាននាក់នៅក្នុងប្រទេសចំនួន៤៣ ស្របពេលដែលស្ថានភាពគ្រោះទុរ្ភិក្សដ៏ធ្ងន់ធ្ងរកំពុងកើតមានច្រើននៅជុំវិញពិភពលោក។
ការស្ទង់មតិមួយបានលើកឡើងថា តួលេខអ្នកស្លាប់សរុបដោយសារជំងឺកូវីដ១៩នៅលើពិភពលោក ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា មានចំនួន៥លាននាក់រហូតមកដល់ពេលនេះ ទំនងជាវាយតម្លៃទាមជាងចំនួនពិតប្រាកដ។
ដោយឡែកអ្នកដំណើរដែលចូលមកកម្ពុជាជាទូទៅតែមិនប្រាថ្នាចូលមកតំបន់ទាំងបីខាងលើគឺត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កដូចដែលក្រសួងសុខាភិបាលបានកំណត់កាលពីពាក់កណ្តាលខែតុលាកន្លងទៅដដែល។
ក្រុមវេជ្ជបណ្ឌិតនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិកបានទទូចឲ្យពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនិងនៅបណ្តាប្រទេសនានាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យបានគ្រប់គ្នាក្នុងខណៈវីរុសនេះបានបំប្លែងថ្មីៗជាបន្តបន្ទាប់និងមានព័ត៌មានបំផ្លើសពីការចាក់វ៉ាក់សាំង។
ចំនួនសរុប៥លាននៃអ្នកស្លាប់ដោយសារជំងឺរាតត្បាតកូវីដ១៩នេះ កើតមានឡើងតែក្នុងរយៈពេល៤ខែប៉ុណ្ណោះ ក្រោយការប្រកាសនៃអ្នកស្លាប់ដោយសារជំងឺនេះចំនួន៤លាននាក់ កាលពីខែមិថុនាកន្លងទៅ។
នៅពេលការរាតត្បាតរបស់វីរុសកូរ៉ូណា បន្តធ្វើឱ្យពិភពលោកមានអ្នកចាក់វ៉ាក់សាំងនិងអ្នកមិនចាក់វ៉ាក់សាំងនោះ មេដឹកនាំប្រទេសអ្នកមានបំផុតចំនួន២០ក្នុងពិភពលោក នឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិធីដោះស្រាយអំពីការបែងចែងដ៏ខ្លាំងនេះ។
គណៈកម្មាធិការប្រឹក្សាឯករាជ្យរបស់ទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) សហរដ្ឋអាមេរិក បានអនុញ្ញាតការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ដល់កុមារអាយុពី ៥ឆ្នាំ ដល់ ១១ឆ្នាំ។
សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះ នឹងបើកព្រំដែនអាកាសឡើងវិញសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ដែលមានការទទួលស្គាល់ ឬអ្នកដំណើរដែលអាចបញ្ជាក់ថា គ្មានជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មុនធ្វើដំណើរ។ នេះ បើតាមការប្រកាសរបស់សេតវិមានកាលពីថ្ងៃចន្ទ។
កាសែត The Financial Times បានរាយការណ៍ថា «ប្រទេសមានៗ ទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន១៦ដងលើសប្រទេសក្រីក្រដែលពឹងផ្អែកលើកម្មវិធី Covax គាំទ្រដោយអង្គការសុខភាពពិភពលោក»។
អ្នកជំនាញក្នុងវិស័យអប់រំជំរុញការពង្រឹងវិធានការការពារ និងការវាយតម្លៃប្រាកដប្រជាពីលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីសាលារៀន និងគ្រឹះស្ថានអប់រំទូទាំងប្រទេស ត្រូវបានប្រកាសដាក់ឲ្យដំណើរការពេញលេញឡើងវិញ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១។
ព័ត៌មានផ្សេងទៀត