អ្នកជំនាញវេជ្ជសាស្ត្រគឺលោកវេជ្ជបណ្ឌិត សៀង សេង ថ្លែងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩បានយ៉ាងមានប្រសិទ្ធភាព ហើយស្របពេលជាមួយគ្នានេះសង្ឃឹមថា នឹងមានថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ក្នុងពេលឆាប់ៗខាងមុខ។
អាជ្ញាធរក្នុងប្រទេសចិនបានលុបចោលជើងហោះហើររាប់រយនិងបានបិទសាលារៀនជាច្រើនកន្លែងនិងបានបង្កើនការធ្វើតេស្តក្នុងទ្រង់ទ្រាយធំនៅថ្ងៃព្រហស្បតិ៍នេះដើម្បីព្យាយាមរាំងខ្ទប់ការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ថ្មីដែលជាប់ទាក់ទិននឹងទេសចរណ៍មួយក្រុម។
នៅក្នុងការសម្រេចថ្មីមួយ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យអ្នកមានជំងឺប្រចាំកាយដែលមានស្ថានភាពសុខភាពនឹងនរ ស្រ្តីមានផ្ទៃពោះ និងក្រុមមនុស្សដែលមានហានិភ័យខ្ពស់មួយចំនួនទៀត អាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋ«រារែក»ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយលោកថា មិនមានផលប៉ះពាល់អ្វីនោះទេ។
ក្រុមគ្រួសាររបស់លោក Powell បានប្រកាសអំពីមរណភាពរបស់លោកនៅលើទំព័រ Facebook ដោយបាននិយាយថា៖ «យើងបានបាត់បង់ស្វាមី ឪពុក ជីតាម្នាក់ដ៏អស្ចារ្យនិងដែលផ្តល់ក្តីស្រឡាញ់ ក៏ដូចជាបាត់បង់ពលរដ្ឋអាមេរិកដ៏អស្ចារ្យម្នាក់ផងដែរ»។
ក្រសួងសុខាភិបាល បានសម្រេចកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក មកត្រឹមតែ៧ថ្ងៃ សម្រាប់អ្នកធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់។ អ្នកតាមដានយល់ថា នេះជារឿងល្អ ប៉ុន្តែចង់ឃើញរដ្ឋាភិបាលដាក់ជម្រើសបន្ថែមសម្រាប់ការកក់កន្លែងធ្វើចត្តាឡីស័ក ដើម្បីកុំឲ្យចំណាយខ្ពស់ពេក។
អំឡុងពេលប្រជាជនកម្ពុជារៀបចំពិធីបុណ្យភ្ជុំបិណ្ឌដែលមានការឈប់សម្រាកពីការងាររយៈពេលបីថ្ងៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថារដ្ឋាភិបាលនឹងបើកដំណើរការសេដ្ឋកិច្ចប្រទេសទាំងមូលឡើងវិញប្រសិនបើការឆ្លងនៃជំងឺកូវីដ១៩មិនហក់ឡើងខ្លាំងដូចក្នុងពេលមានការធ្វើតេស្តរហ័ស។
អំឡុងពេលនៃការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌលោក ហ៊ុន សែន បានប្រកាសថាប្រសិនបើស្ថានភាពឆ្លងជំងឺកូវីដ១៩មិនអាក្រក់ខ្លាំងក្រោយពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះរដ្ឋាភិបាលនឹងបើកប្រទេស ដើម្បីស្តារសកម្មភាពសង្គមនិងសេដ្ឋកិច្ចទាំងមូលឡើងវិញ។
រដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃចន្ទបានពណ៌នាចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដនៅក្នុងប្រទេសរុស្ស៊ីថា «មានចំនួនខ្ពស់» ហើយអត្រានៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសមានចំនួនទាបក្នុងកម្រិតដែល«មិនអាចទទួលយកបាន» ស្របពេលដែលខ្លួនបានច្រានចោលវិធានការថ្មីៗក៏ដោយ។
ក្រុមអ្នកនយោបាយនៃគណបក្ស Maori ក្នុងប្រទេសនូវែលសេឡង់និយាយថា ប្រទេសនេះអាចមានកំហុសចំពោះការប្រព្រឹត្តិអំពើ«ប្រល័យពូជសាសន៍ក្នុងសម័យទំនើប» ប្រសិនបើប្រទេសនេះ ធ្វើទៅតាមគម្រោងរបស់ខ្លួនបើកប្រទេសឡើងវិញនោះ។
ដ្ឋាភិបាលបានសម្រេចផ្អាកពិធីបុណ្យអុំទូកជាថ្មីម្តងទៀតសម្រាប់ឆ្នាំ២០២១នេះ ដោយបារម្ភអំពីការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលមិនទាន់មានការព្យាករណ៍ណាមួយថា អាចនឹងបញ្ចប់នៅពេលណានោះទេ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង។
ជិតមួយខែបន្ទាប់ពីប្រកាសផែនការដ៏ធំមួយដែលតម្រូវឲ្យពលរដ្ឋអាមេរិកាំងរាប់លាននាក់ចាក់វ៉ាក់សាំងកូវីដ១៩មក លោកប្រធានាធិបតី Joe Biden បានធ្វើដំណើរទៅទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីការជឿនលឿននៃតម្រូវការចាក់វ៉ាក់សាំង។
ព័ត៌មានផ្សេងទៀត