ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ពន្យារ​ពេល​ទស្សនកិច្ច​​ទៅ​ថៃ ក្រោយ​អ្នកយក​ព័ត៌មាន​ម្នាក់​ដែល​អម​ដំណើរ​ បាន​ធ្វើ​តេស្ត​​វិជ្ជមាន​មាន​កូវីដ១៩


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅ​ពេល​ដែល​លោក​ទៅ​ដល់​អាកាស​យានដ្ឋាន Subang ក្នុង​ទីក្រុង​គូឡា ឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅ​ពេល​ដែល​លោក​ទៅ​ដល់​អាកាស​យានដ្ឋាន Subang ក្នុង​ទីក្រុង​គូឡា ឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ពន្យារ​ពេលដំណើរ​ទស្សនកិច្ច​ដែល​បាន​គ្រោងទុក​របស់​លោក​ទៅ​កាន់​ប្រទេស​ថៃ​ ពីព្រោះ​តែសមាជិក​ម្នាក់​នៃ​ក្រុម​សារព័ត៌មាន​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​លោក បាន​ធ្វើ​តេស្ត​វិជ្ជមាន​មាន​ជំងឺ​កូវីដ១៩។

ដើម​ឡើយ​លោក Blinken មាន​គម្រោង​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ទៅកាន់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ខំប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​នៅ​ក្នុង​តំបន់មួយដែល​ឥទ្ធិពល​របស់​ចិន ​បន្ត​កើនឡើង។

ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ពុធ បាន​បង្ខំ​ឲ្យមន្ត្រី​ការទូតកំពូល​របស់​អាមេរិក ​កាត់​បន្ថយ​រយៈពេល​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅ​កាន់​តំបន់​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ​ចាប់តាំង​ពី​លោក​ប្រធានាធិបតី Joe Biden បាន​ចូល​កាន់​តំណែង​ក្នុង​ខែ​មករា​មក។ ដំណើរ​ទស្សនកិច្ចនេះ បាន​ចាប់ផ្តើមនៅ​រដ្ឋធានី​ហ្សាការតា​នៃប្រទេស​ឥណ្ឌូណេស៊ី។ ​

លោក Ned Price អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា លោក Blinken បាន​ជម្រាប​ឧបនាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក Don Pramudwinai អំពី​ការសម្រេចចិត្ត​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ ដែល​មិន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ដូច​តាម​ការ​គ្រោងទុក។

លោក Price បាន​មាន​ប្រសាសន៍​ទៀត​ថា លោក Blinken បាន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន «នៅពេល​ឆាប់ៗ​ ​ហើយ​បាន​និយាយ​ទៀត​ថា លោក​រំពឹង​ថា នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​នៅពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​បាន»៕

អ្នកស្រី Nike Ching អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វីអូអេ​ប្រចាំ​នៅ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក រួម​ចំណែក​ដល់​សេចក្តី​រាយការណ៍​នេះ​ពី​ទី​ក្រុង​គូឡា ឡាំពួ។

XS
SM
MD
LG