ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក រកឃើញ​ករណី​ដំបូង​នៃ​ការឆ្លង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី Omicron


រូបឯកសារ៖ សមាជិក​អាកាស​យានិក​ក្នុង​ឈុត​ការពារ​ និង​អ្នកដំណើរ​ដើរ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Los Angeles ក្នុង​ទីក្រុង Los Angeles រដ្ឋ California នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ សមាជិក​អាកាស​យានិក​ក្នុង​ឈុត​ការពារ​ និង​អ្នកដំណើរ​ដើរ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Los Angeles ក្នុង​ទីក្រុង Los Angeles រដ្ឋ California នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

សហរដ្ឋអាមេរិក​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) ជា​លើក​ដំបូង​នៅ​ក្នុង​រដ្ឋ California។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។

អ្នក​ឆ្លង​វីរុស​នេះ​ បាន​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​ពី​ប្រទេស​អាហ្វ្រិកខាងត្បូង​កាលពី​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា និង​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា​ ឆ្លង​វីរុស​នេះ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត Anthony Fauci ដែល​ជា​អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក​ និង​ជា​ទីប្រឹក្សា​ចម្បង​ផ្នែក​វេជ្ជសាស្ត្រ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden។

លោក Fauci បាន​និយាយ​ថា អ្នក​ឆ្លង​វីរុស​នេះ​ មាន​រោគសញ្ញា​តិចតួច ហើយ​បាន​ធ្វើ​ចត្តាឡីស័ក​ខ្លួន​ឯង​ និង​បាន​ប្រសើរ​ជាង​មុន​ហើយ។ អ្នក​ជំងឺ​រូប​នេះ​ បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ពេញលេញ​រួច​ហើយ តែ​មិន​ទាន់​បាន​ចាក់​ដូស​ជំរុញ​នៅ​ឡើយ​ទេ។

លោក Fauci ក៏បាន​បន្ថែម​ផងដែរ​ថា អ្នក​ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​នឹង​អ្នក​ជំងឺ​រូប​នេះ ​បាន​ធ្វើ​តេស្ត​ឃើញ​ថា ​មិន​មាន​ឆ្លង​វីរុស​នេះ​ទេ។

គិត​ទាំង​សហរដ្ឋអាមេរិក ឥឡូវ​នេះ​មាន​ប្រទេស​យ៉ាង​តិច​ចំនួន ២៤ នៅ​លើ​ពិភពលោក ដែល​មាន​ករណី​ឆ្លង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG