វេជ្ជបណ្ឌិតAnthony Jordan នាយកកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩របស់ក្រុង Auckland នៃប្រទេសនូវែលសេឡង់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការចាក់វ៉ាក់សាំងនៅពេលឥឡូវនេះ ជាមធ្យោបាយដ៏ប្រសើរមួយដើម្បីជួយការពារដល់កុមារ មុនពេលពួកគេត្រឡប់កាន់ទៅសាលារៀនវិញ។
តុលាការកំពូលសហរដ្ឋអាមេរិក បានធ្វើឲ្យលោកប្រធានាធិបតី Joe Biden ខកចិត្តកាលពីថ្ងៃព្រហស្បតិ៍ ដោយបានរារាំងបទបញ្ជារបស់លោកដែលតម្រូវឲ្យបុគ្គលិកក្រុមហ៊ុនធំៗ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បើពុំដូច្នេះទេ ត្រូវធ្វើតេស្តជារៀងរាល់សប្តាហ៍។
ក្រៅពីការបាញ់តាមច្រមុះ មានភាពងាយស្រួលជាងការចាក់នោះ វ៉ាក់សាំងទាំងនេះ ក៏អាចមានប្រសិទ្ធភាពប្រសើរជាងវ៉ាក់សាំងចាក់ក្នុងការបញ្ឈប់វីរុសកូរ៉ូណាកូវីដ១៩ ពីព្រោះថ្នាំនេះ បាញ់តាមច្រមុះ ដែលជាច្រកចម្លងដំបូងរបស់វីរុសចូលក្នុងខ្លួនអ្នកជំងឺ។
នៅពេលនេះ សាលារៀនប្រហែល ៤% នៅស.រ.អ. បានបិទទ្វារជាថ្មីម្ដងទៀត ដោយសារតែវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) កំពុងឆ្លងរាលដាលនៅទូទាំងប្រទេស ដែលបានឆ្លងដល់សិស្ស គ្រូបង្រៀន និងបុគ្គលិកអប់រំ និងបានបង្ខំឲ្យសហជីពគ្រូបង្រៀនចាត់វិធានការប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីបង្ការការឆ្លង។
Quebec ដែលជាខេត្តមានប្រជាពលរដ្ឋច្រើនជាងគេទី២នៃប្រទេសកាណាដា កំពុងរៀបចំផែនការបង្ខំមនុស្សពេញវ័យដែលមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបង់ប្រាក់«វិភាគទានផ្នែកសុខភាព»នៅក្នុងចំណាត់ការមួយដែលទំនងធ្វើឲ្យមានការជជែកដេញដោលអំពីសិទ្ធិបុគ្គល និងការទទួលខុសត្រូវក្នុងសង្គម។
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា មនុស្សជាងពាក់កណ្តាលនៅក្នុងទ្វីបអឺរ៉ុប ត្រូវគេរំពឹងថា នឹងអាចឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) នៅក្នុងរយៈពេល ២ ខែខាងមុខនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យមានការបង្កើតវ៉ាកសាំងប្រភេទថ្មីដែលអាចការពារបានប្រសើរជាងមុនមិនឲ្យមានការឆ្លងវីរុសបំប្លែងថ្មីទាំងនេះ។
ក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលរាប់រយនាក់ បានឆ្លងវីរុសនេះ ដែលបង្កឲ្យមានការភ័យខ្លាចថា ខ្វះបុគ្គលិកមន្ទីរពេទ្យ។
លោក ហ៊ុន សែន បានបញ្ជាក់ថា ការផ្តល់ដូសទីបី គឺត្រូវធ្វើឡើងចំពោះតែបុគ្គលណាដែលបានចាក់វ៉ាក់សាំងដូសទីពីរ លើសពីបួនខែតែប៉ុណ្ណោះ។
ក្រុមវេជ្ជបណ្ឌិតប្រចាំសាលាពេទ្យនៃសាកលវិទ្យាល័យរដ្ឋ Maryland សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា អ្នកជំងឺនោះ កំពុងមានសុខភាពល្អ ៣ ថ្ងៃបន្ទាប់ពីការវះកាត់។ អ្នកជំងឺឈ្មោះ David Bennett អាយុ ៥៧ ឆ្នាំ ជាសិប្បករនៅរដ្ឋ Maryland ដែលឈឺធ្ងន់មិនអាចទទួលបានបេះដូងមនុស្ស។
គេមិនទាន់ដឹងច្បាស់ថា តើការបិទសកម្មភាពសង្គមនេះមានរយៈពេលប៉ុន្មានថ្ងៃទេនៅក្នុងទីក្រុង Anyang ជាទីក្រុង មានមនុស្សរស់នៅ ៥ លាន ៥ សែននាក់នោះ។ ការធ្វើតេស្តដ៏ធំមួយត្រូវបានធ្វើឡើង នៅពេលណាដែលមានការផ្ទុះឡើងនៅក្នុងប្រទេសចិន។
ប្រទេសថៃ បានបង្កើនកម្រិតប្រុងប្រយ័ត្នអំពីជំងឺកូវីដ១៩របស់ខ្លួននៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីការឆ្លងកើនឡើងបណ្តាលមកពីការរាលដាលនៃវីរុសបំប្លែងខ្លួនអូមីក្រុង។
ព័ត៌មានផ្សេងទៀត