ប្រទេសវៀតណាម នឹងដកចេញនូវការរឹតបន្តឹងជំងឺកូវីដ១៩លើអ្នកធ្វើដំណើរតាមជើងយន្តហោះអន្តរជាតិដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចហើយ ចាប់ពីថ្ងៃអង្គារស្អែកនេះតទៅ។ នេះ បើតាមការឲ្យដឹងរបស់អាជ្ញាធរអាកាសចរណ៍វៀតណាមដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
លោក ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទីបី។
ជប៉ុនដូចជាប្រទេសភាគច្រើនទៀត មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ក៏ប៉ុន្តែជប៉ុននិងតៃវ៉ាន់ បានងាកចូលគ្នាកាន់តែខ្លាំងឡើងនៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបង្កើនសកម្មភាពយោធារបស់ខ្លួននៅជិតកោះតៃវ៉ាន់និងប្រទេសជប៉ុន។
មន្ត្រីសង្គមស៊ីវិលមួយចំនួនបង្ហាញការបារម្ភចំពោះវិធានការថ្មីនេះ ក្រោមហេតុផលថា អ្នកដែលត្រូវបានរកឃើញថា មានជំងឺកូវីដ១៩ អាចប្រឈមនឹងផលវិបាកទាក់ទងនឹងសន្តិសុខផ្ទាល់ខ្លួន នៅពេលអ្នកជំងឺត្រូវបានគេចោទថា មានចេតនាលាក់បាំងការឆ្លងជំងឺកូវីដ១៩នោះ។
ទម្រង់ថ្មីមួយនៃវីរុសបំប្លែងថ្មីអូមីក្រុង (omicron) ដែលទើបលេចឡើង ហាក់ដូចជាមិនមានភាពធ្ងន់ធ្ងរជាងប្រភេទវីរុសអូមីក្រុងទម្រង់ដើមនោះទេ។ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារម្សិលមិញ។
ប្រទេសហ្វីលីពីននឹងបើកឲ្យភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួចរាល់ហើយមកពីប្រទេសភាគច្រើន ចូលវិញនៅថ្ងៃទី១០ខែកុម្ភះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។នេះបើតាមសម្តីរបស់ក្រុមមន្ត្រីនៅថ្ងៃសុក្រនេះ បន្ទាប់ពីការបិទព្រំដែនរបស់ខ្លួនអស់ពេលជិត២ឆ្នាំដើម្បី ទប់ទល់នឹងវីរុសកូរូណា។
ដោយជួបជុំគ្នានៅទីលាន National Mall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយបន្ទាប់មក បានដើរទៅកាន់វិមានរំឭកគុណប្រធានាធិបតី Lincoln អ្នកតវ៉ាប្រឆាំង បានលើកបដាដោយមានពាក្យស្លោកថា «សេចក្តីស្រឡាញ់ មិនមែនជាការដាក់បញ្ជានោះឡើយ» ហើយ«ការបង្ខិតបង្ខំ មិនមែនជាជម្រើសទេ»។
មនុស្សជាង១,២លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារការឆ្លងមេរោគបាក់តេរីដែលស៊ាំនឹងថ្នាំអង់ទីប៊ីយោទិក ដែលធ្វើឱ្យវាស៊ាំនឹងថ្នាំច្រើនប្រភេទ ហើយបង្កឱ្យមនុស្សស្លាប់ច្រើនជាងមេរោគអេដស៍/ជំងឺអេដស៍ ឬគ្រុនចាញ់ទៅទៀត។ មនុស្សស្លាប់ចំនួន៤,៩៥លាននាក់ទៀត ជាប់ទាក់ទងនឹងបាក់តេរីស៊ាំនឹងថ្នាំច្រើនប្រភេទនេះ។
អាជ្ញាធរហុងកុងបានបញ្ជាកាលពីថ្ងៃអង្គារថា ឲ្យសម្លាប់សត្វ Hamsters ចំនួន២ពាន់ក្បាលមកពីហាងលក់សត្វចិញ្ចឹមក្នុងផ្ទះនិងកន្លែងផ្សេងៗទៀតរាប់សិបកន្លែង ក្រោយពីគេបានរកឃើញថា សត្វ Hamsters ចំនួន១១ក្បាល ត្រូវគេធ្វើតេស្តឃើញថាមានជំងឺកូវីដ១៩។
បន្ទាប់ពីមានការរកឃើញករណីឆ្លងនៃវីរុសអូមីក្រុងនៅរដ្ឋធានីប៉េកាំងកាលពីចុងសប្តាហ៍អាជ្ញាធរ ក៏បានរឹតបន្តឹងបទបញ្ញត្តិសម្រាប់ពួកអ្នកមកពីទីកន្លែងផ្សេងៗនៅក្នុងប្រទេសចិន។
អ៊ីស្រាអែលជាប្រទេសមុនគេដែលចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន ហើយនឹងចាក់ដូសជំរុញ។
ព័ត៌មានផ្សេងទៀត