ស្ថិតិរបស់រដ្ឋាភិបាលម៉ាឡេស៊ីបានបង្ហាញថា ពលរដ្ឋម៉ាឡេស៊ីម្នាក់ក្នុងចំណោម ៥ នាក់អាយុចាប់ពី ១៥ ឆ្នាំឡើងទៅជក់បារី ដែលក្នុងនោះប្រហែល ៤០% គឺជាបុរស។
ខុសពីរាល់ឆ្នាំក្នុងពិធីចូលឆ្នាំខ្មែរនៅទីក្រុង Lowell នៅឆ្នាំនេះ អ្នកចូលរួមអបអរពិធីចូលឆ្នាំខ្មែរដែលចាក់វ៉ាក់សាំងកូវីដ១៩ក្នុងពិធីនេះទទួលបានកាតអំណោយជាការលើកទឹកចិត្តដើម្បីបង្ការការរាតត្បាតនៃជំងឺនេះក្នុងទីក្រុងដែលមានជនជាតិខ្មែរប្រមាណ៣ម៉ឺន៥ពាន់នាក់។
អាជ្ញាធរទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះបានបើកយុទ្ធនាការធ្វើតេស្តរកអ្នកឆ្លងជំងឺកូវីដ១៩ ដល់ពលរដ្ឋរបស់ខ្លួនជិត២១លាននាក់ក្នុងទីក្រុងនេះ ខណៈដែលក្តីបារម្ភកំពុងកើនឡើងដែលថា រដ្ឋធានីរបស់ចិននេះអាចនឹងត្រូវបានបិទសកម្មភាពសង្គមដ៏តឹងរឹងដូចទីក្រុងសៀងហៃដែរ។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានសម្រេចឱ្យប្រជាពលរដ្ឋលែងពាក់ម៉ាស់នៅតាមទីសាធារណៈ ប៉ុន្តែលោកជំរុញឱ្យសាធារណជនទូទៅទៅចាក់វ៉ាក់សាំងដូសទី៣ឱ្យបានគ្រប់ៗគ្នា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឱ្យដឹងថា ក្រសួងរកឃើញមន្ទីរពេទ្យ និងមណ្ឌលសុខភាពមួយចំនួនមិនបានបម្រើសេវាដល់ប្រជាពលរដ្ឋឱ្យបានពេញលេញ ឬគ្រប់២៤ម៉ោងក្នុងមួយថ្ងៃទេ ហើយបានជំរុញឱ្យមន្ទីរសុខាភិបាលទាំងអស់តាមដានត្រួតពិនិត្យបញ្ហានេះ ដើម្បីធានាការផ្តល់សេវាសុខាភិបាល២៤ម៉ោងដល់ប្រជាពលរដ្ឋ។
ច្បាប់នេះនឹងផ្តល់នូវជំនឿចិត្តដល់ប្រទេសដៃគូពាណិជ្ជកម្ម និងផ្តល់កម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារនាំចេញកសិផលកម្ពុជាជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក ជាពិសេសបន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ក្រុមសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលកម្ពុជាត្រូវតែកែប្រែនិងបើកលម្ហសិទ្ធិសេរីភាពពលរដ្ឋ និងនយោបាយឱ្យល្អប្រសើរជាមុនសិន ដើម្បីទាញយកការទុកចិត្តពីបណ្តាប្រទេសលោកសេរី និងបង្កើតទំនាក់ទំនងការបរទេស និងផលប្រយោជន៍ផ្សេងទៀត។
ប្រមុខរដ្ឋាភិបាលបានឲ្យដឹងថា លោកសង្កេតឃើញប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មេង មិនសូវពាក់ម៉ាស់ឡើយ។
ខណៈពិធីបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់ ប្រជាពលរដ្ឋត្រូវបានក្រើនរំឭកឱ្យបន្តការប្រុងប្រយ័ត្ន និងត្រូវយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការពារខ្លួន និងត្រូវប្រកាន់ខ្ជាប់វិធានការសុខាភិបាល ដើម្បីកុំឱ្យមានការឆ្លងទ្រង់ទ្រាយធំកើតឡើង។
បទបញ្ជារបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងនេះ បានប្រកាសឲ្យបុគ្គលិករបស់ខ្លួនអាចចាកចេញដោយស្ម័គ្រចិត្តពីស្ថានកុងស៊ុលអាមេរិកនៅក្នុងទីក្រុងសៀងហៃ។
ជាង ៧ ឆ្នាំក្រោយការផ្ទុះហេតុការណ៍នោះ ប្រជាពលរដ្ឋដែលកំពុងផ្ទុកមេរោគអេដស៍លើកឡើងថា ពួកគេបានធូរស្បើយពីការរើសអើង ប៉ុន្តែត្រូវប្រឈមបញ្ហាជីវភាពដោយសារតែជំងឺ។
ព័ត៌មានផ្សេងទៀត