កម្ពុជាកាលពីព្រឹកថ្ងៃអង្គារ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទស៊ីណូវ៉ាក់(Sinovac)របស់ចិនចំនួន១លាន៥សែនដូសនៃគម្រោងជំនួយសរុបចំនួន២០លានដូស ដែលនឹងត្រូវផ្តល់មកកម្ពុជានាពេលខាងមុខ។
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធានគ្លីនិករ៉ាក់បានថ្លែងថា ជំងឺមហារីកមាត់ស្បូនជាប់ចំណាត់ថ្នាក់ទី៤ក្នុងចំណោមជំងឺមហារីកដែលកើតលើស្រ្តីនៅទូទាំងពិភពលោក ហើយសឹងតែគ្រប់ករណីនៃជំងឺមហារីកមាត់ស្បូនមានទំនាក់ទំនងទៅនឹងមេរោគ HPV ដែលឆ្លងតាមការរួមភេទ។
រដ្ឋាភិបាលសម្រេចលុបចោលការតម្រូវឱ្យធ្វើតេស្តតាមម៉ាស៊ីនធំ PCR សម្រាប់អ្នកដំណើរមកពីបរទេសរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា និងការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១៧ ខែមីនានេះ។
ក្រសួងការបរទេសអាមេរិកបានដាក់ទីក្រុងហុងកុងនៅក្នុងបញ្ជីនៃបណ្តាប្រទេសនៃការព្រមានខ្ពស់មិនឲ្យធ្វើដំណើរទៅកាន់ទីនោះ ដោយសារតែការអនុវត្តវិធានការតឹងតែងពាក់ព័ន្ធនឹងជំងឺកូវីដ១៩ដែលរួមមានការប្រថុយប្រថានដែលឪពុកម្តាយនិងកូនត្រូវគេបំបែកមិនឲ្យនៅជាមួយគ្នា»។
ថ្លែងនៅពីមុខសភា លោក Johnson បាននិយាយថា ប្រទេសជាតិ នឹងនៅតែលើកទឹកចិត្តអ្នកដែលធ្វើតេស្តវិជ្ជមាន ឬមានរោគសញ្ញាឲ្យស្ថិតនៅផ្ទះ យ៉ាងហោចណាស់រហូតដល់ថ្ងៃទី១ ខែមេសា ដែលនៅពេលនោះរដ្ឋាភិបាល នឹងគ្រាន់តែលើកទឹកចិត្តពលរដ្ឋដែលធ្វើតេស្តវិជ្ជមាន ឬមានរោគសញ្ញា«ឲ្យមានការទទួលខុសត្រូវដោយខ្លួនឯង»។
ប្រទេសកម្ពុជាកំពុងមានការឆ្លងវីរុសបំប្លែងថ្មីប្រភេទអូមីក្រុងដែលអាចបង្កជំងឺកូវីដ១៩ ហើយនៅក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាកន្លងមកនេះ មានមនុស្ស៧នាក់បានស្លាប់ដោយសារជំងឺរលាកផ្លូវដង្ហើមនេះ។
អ្នកជំនាញសុខាភិបាលថា ជំងឺកូវីដ១៩ បង្កដោយវីរុសបំប្លែងថ្មីអូមីក្រុងឆ្លងលឿន អ្នកជំងឺមានអាការៈស្រាល តែទាមទារឲ្យពលរដ្ឋគោរពតាមវិធានសុខាភិបាល និងការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានដឹកនាំការឆ្លើយតបជាផ្លូវការដោយលោកបាននិយាយតាងនាមឲ្យប្រទេសជាតិ នៅពេលដែលលោកជូនពរសពសារធុការដល់ព្រះមហាក្សត្រីយានីឲ្យបានជាសះស្បើយ និងមានព្រះសុខភាពល្អឡើងវិញនៅពេលឆាប់ៗនេះ។
រដ្ឋាភិបាលកម្ពុជា បានសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារដែលមានអាយុពី៣ឆ្នាំដល់ក្រោម៥ឆ្នាំចាប់ពីថ្ងៃទី២៣ខែកុម្ភ:ខាងមុខនេះ ដោយលើកឡើងពីការបារម្ភចំពោះការឆ្លងរាលដាលកើនឡើងយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មី អូមីក្រុង ក្នុងប្រទេស។
ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលបង្ហាញថា ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសកម្ពុជាមានជាង៤០០នាក់ ដែលជាប្រភេទអូមីក្រុងទាំងអស់ សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ព័ត៌មានផ្សេងទៀត