ប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំបង្អស់២របស់ពិភពលោកគឺ សហរដ្ឋអាមេរិក និងចិន បានសន្យាធ្វើការជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំងការឡើងកម្តៅផែនដីនៅពេលដែលសន្និសីទកំពូលស្តីពីអាកាសធាតុដ៏សំខាន់មួយ កំពុងធ្វើឡើងនៅជិតទីក្រុងប៉ារីស។
ប្រទេសចិននិងស.រ.អា.ជាប្រទេសធំៗពីរដែលធ្វើឱ្យបរិយាកាសកខ្វក់ជាងគេក្នុងពិភពលោកបានធ្វើការប្តេជ្ញាជាថ្មីកាលពីថ្ងៃច័ន្ទដល់ការអនុម័តការត្រួតត្រាលើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងសន្និសីទកំពូលអ.ស.ប.ស្តីពីអាកាសធាតុនៅក្នុងក្រុង ប៉ារីស។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានប្រាប់មេដឹកនាំពិភពលោកដែលបានជួបជុំគ្នានៅថ្ងៃច័ន្ទនេះនៅក្នុងទីក្រុងប៉ារីសថា សន្និសីទកំពូលស្តីពីអាកាសធាតុដ៏សំខាន់របស់ពួកគេ ត្រូវតែកត់សម្គាល់ថាជាចំណុចរបត់ក្នុងការសម្រេចចិត្តមួយហើយ ពួកគេ មានអានុភាពដើម្បីការពារសុខមាលភាពហើយនឹងភាពជោគជ័យរបស់មនុស្សរាប់សិបជំនាន់។
កាលពីថ្ងៃអាទិត្យក្រុមអ្នកតវ៉ារាប់សែននាក់បានចូលរួមក្នុងបាតុកម្មទូទាំងពិភពលោកអំពាវនាវឱ្យមានការអនុម័តការត្រួតត្រាបរិស្ថានជាសាកលនៅពេលដែលមេដឹកនាំពិភពលោកធ្វើដំណើរទៅកាន់ក្រុង ប៉ារីស ដើម្បីចូលរួមក្នុងការបើកការប្រជុំសន្និសីទកំពូលអ.ស.ប.ស្តីពីធាតុអាកាសនៅថ្ងៃច័ន្ទនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការដាច់ចរន្តអគ្គិសនីនេះមិនជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្មណាមួយនោះទេ តែវាបណ្តាលមកពីបញ្ហាបច្ចេកទេសនៃការបញ្ជូនអគ្គិសនីពីប្រទេសវៀតណាម។
តំបន់ខ្ពង់រាបទីបេដែលគេស្គាល់ថា ដំបូលរបស់ពិភពលោក មានទំហំប៉ុនតំបន់អឺរ៉ុបភាគខាងលិចហើយធ្វើការផ្គត់ផ្គង់ទឹកដល់មនុស្សជិត២ពាន់លាននាក់នៅក្នុងទ្វីបអាស៊ី។
ប្រជាជនកម្ពុជាជាង៨០ភាគរយពឹងផ្អែកលើវិស័យកសិកម្ម។ ដូច្នេះការផ្លាស់ប្តូរអាកាសធាតុ ទោះជាទឹកជំនន់ ឬការរាំងស្ងួតក្តី សុទ្ធតែធ្វើឱ្យប្រជាជនប្រទេសនេះងាយរងគ្រោះជាទីបំផុត។
ប្រមុខរដ្ឋពីប្រទេសជិត៨០នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសនៅថ្ងៃទី៣០ វិច្ឆិកាខាងមុខនេះដើម្បីចូលរួមក្នុងកិច្ចប្រជុំក្នុងរយៈពេល២សប្តាហ៍ ដើម្បីតាក់តែងកិច្ចព្រមព្រៀងពិភពលោកថ្មីមួយ សម្រាប់កាត់បន្ថយការបញ្ចេញឧស្ម័នដែលនាំឲ្យមានការផ្លាស់ប្តូរអាកាសធាតុ។
សហរដ្ឋអាមេរិកកំពុងតែនាំមុខគេក្នុងគម្រោងយុទ្ធសាស្ត្រទប់ស្កាត់ការប្រែប្រួលអាកាសធាតុក្នុងសកលលោក។ តួនាទីនាំមុខនេះអាចនឹងបន្តពង្រឹងឥទ្ធិពលរបស់អាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងខាងយោធា និងខាងការទូត។
យ៉ាងហោចណាស់សាកសពចំនួន១០០ត្រូវបានគេរកឃើញ ហើយក្រុមជួយសង្គ្រោះនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាកំពុងតែស្វែងរកមនុស្សបន្ថែមទៀតពីក្នុងគំនរបាក់បែកនៅថ្ងៃច័ន្ទនេះ ពីរថ្ងៃបន្ទាប់ពីមានការបាក់ដីយ៉ាងច្រើននៅក្បែរកន្លែងជីករ៉ែគុជមួយ។
មន្ត្រីជាន់ខ្ពស់បារាំងនិងអ.ស.ប. មានគំនិតសុទិដ្ឋិនិយមអំពីឱកាសក្នុងការសម្រេចបានកិច្ចព្រមព្រៀងដ៏មានមហិច្ឆតាមួយស្តីអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលនឹងធ្វើឡើងនៅខែក្រោយនេះ។
រៀងរាល់ឆ្នាំ ជាពិសេសក្រោយពីការបូមខ្សាច់លប់បឹងកក់នោះ រាជធានីភ្នំពេញប្រឈមមុខនឹងការលិចលង់ដោយទឹកភ្លៀង និងទឹកទន្លេ ដែលមានការប្រែប្រួលខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ។
ព័ត៌មានផ្សេងទៀត