ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​ចិន ​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពេល​បើក​ការ​ចរចា​ពី​​អាកាស​ធាតុ


ប្រធានាធិបតី​ Barack Obama ថ្លែងសុន្ទរកថា​អំឡុង COP21 សន្និសីទកំពូល​ស្តី​ពី​បម្រែ​បម្រួល​អាកាសធាតុ​របស់អ.ស.ប ឯ Bourget ខាង​ក្រៅ​ទីក្រុង​ប៉ារីស ថ្ងៃច័ន្ទ ទី៣០ វិច្ឆិកា ឆ្នាំ២០១៥
ប្រធានាធិបតី​ Barack Obama ថ្លែងសុន្ទរកថា​អំឡុង COP21 សន្និសីទកំពូល​ស្តី​ពី​បម្រែ​បម្រួល​អាកាសធាតុ​របស់អ.ស.ប ឯ Bourget ខាង​ក្រៅ​ទីក្រុង​ប៉ារីស ថ្ងៃច័ន្ទ ទី៣០ វិច្ឆិកា ឆ្នាំ២០១៥

ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ធំ​បង្អស់​២​របស់​ពិភពលោក​គឺ ​សហរដ្ឋ​អាមេរិក ​និង​ចិន ​បាន​សន្យា​​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឡើង​កម្តៅ​ផែនដី​​នៅពេល​ដែល​សន្និសីទ​កំពូល​ស្តី​ពី​អាកាស​ធាតុ​ដ៏​សំខាន់​មួយ ​កំពុង​​ធ្វើ​ឡើង​នៅ​ជិត​ទីក្រុង​ប៉ារីស។​

ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ធំ​បង្អស់​២​របស់​ពិភពលោក​គឺ ​សហរដ្ឋ​អាមេរិក ​និង​ចិន ​បាន​សន្យាធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឡើង​កម្តៅ​ផែនដីនៅពេល​ដែល​សន្និសីទ​កំពូល​ស្តី​ពី​អាកាស​ធាតុ​ដ៏​សំខាន់​មួយ ​កំពុងធ្វើ​ឡើង​នៅ​ជិត​ទីក្រុង​ប៉ារីស។​ ប្រទេស​ជាង​១៥០ ​កំពុង​ចាប់​ផ្តើម​ចរចា​ដែល​មាន​រយៈ​ពេល​២សប្តាហ៍​ដោយ​មាន​សន្តិសុខ​តឹង​តែង​បំផុត។

នៅ​ក្នុង​សុន្ទរកថា​កាល​ពី​ថ្ងៃ​ច័ន្ទ ​មេដឹកនាំប្រទេស​មានទ្រព្យសម្បត្តិ​បំផុតហើយនឹង​មេដឹកនាំ​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក ​បានដាក់​ចេញ​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ដ៏​មាន​សារៈ​សំខាន់​និង​ធំ​បំផុត​មួយ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ​ហើយ​នឹង​ផល​វិបាក​នៃ​ការ​បរាជ័យ​គ្មាន​កិច្ច​ព្រម​ព្រៀង​នោះ។

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​បាន​ពិភាក្សា​ដោយ​បាន​ឃើញ​ពី​ផល​ប៉ះពាល់​នៃ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទៅ​កាន់​រដ្ឋ​អាឡាស្កា។

«ការ​ឃើញ​ជាមុននៅពេល​អនាគត។ ការមើលឃើញ​ជោគ​វាសនាកូនចៅ​របស់​យើង ​ប្រសិន​បើ ​អាកាសធាតុ ​បន្ត​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​ជាង​ការ​ខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ដោះ​ស្រាយ​វា។​ទឹកលិចលង់​ប្រទេស​នានា ​ទី​ក្រុង​ត្រូវ​បាន​គេ​បោះ​បង់​ចោល ​វាលស្រែ​លែង​ដាំដុះ​បាន​តទៅ​ទៀត។ការ​ឆាឆៅ​ខាង​នយោបាយ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ជម្លោះ​ថ្មី។ ហើយ ​ទឹក​ជំនន់​កាន់​តែ​ខ្លាំង​ឡើង ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្វះស្វែង​រក​ប្រទេស​ផ្សេង​ទៀត​សម្រាប់​ជ្រក​ពួន‍»។

លោក​ប្រធានាធិបតី ​អូបាម៉ា ​បាន​ថ្លែងនៅ​ពី​មុខ​ប្រធានា​ធិបតី​ ស៊ី ​ជីង​ពីង។ ក្នុង​អំឡុង​ពេល​នៃការ​ចរចា​នៅ​ពេល​ព្រឹក​នោះ ​មេដឹកនាំ​ទាំង​២ ​បាន​ព្រម​ព្រៀង​ធ្វើការសហការ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​សេដ្ឋកិច្ច​សាកលលោក​បាន​បញ្ចេញ​សារធាតុ​កាបោន​តិច។

ប្រទេស​ជាង​១៨០ ​បាន​បញ្ជូន​ផែនការ​ពី​ចំណាត់ការ​អាកាស​ធាតុ​មុន​ពេល​នៃ​ការ​ចរចា​នៅទីក្រុង Le Bourget ​ជិត​ទីក្រុង​ប៉ារីស។

ទោះជាយ៉ាង​ណាក៏ដោយ ​ការ​សន្យា​របស់​មេដឹកនាំ​ទាំង​នោះ ​មិនរួម​មាន​ការកម្រិតឲ្យ​បានគ្រប់គ្រាន់​ដើម្បី​ទប់​ការឡើង​កម្តៅ​ផែនដី​២អង្សា​C​ថែម​ទៀត​លើសពី​កម្រិត​មុន​ឧស្សាហកម្ម​នៅ​ចុង​សតវត្សរ៍​នេះ។ ពួក​អ្នក​វិទ្យាសាស្រ្ត ​បាន​ព្រមាន​ថា ​ផែនដី ​នឹងធ្លាក់​ចូល​ក្នុង​ទឹកដី​មួយ​ប្រកប​ដោយ​មហន្តរាយ។

លោក បាន គីមួន ​អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ ​បាន​ជំរុញ​ឲ្យ​ប្រទេស​នានា​បង្ហាញ​នូវការ​សម្រប​សម្រួល​ហើយ​នឹង​ភាព​ដែល​អាច​បត់​បែន​បាន​ដើម្បីធ្វើ​កិច្ច​ព្រម​ព្រៀង​អាកាសធាតុ​ដ៏​ធំ​មួយ។

«ពេល​វេលា​ដើម្បី​អនុវត្ត​នយោបាយ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ​បាន​ចប់​ហើយ។ ចូរ​យើង​ស្ថាបនា​របប​អាកាស​ធាតុ​ដ៏​ស្ថិតស្ថេរ​មួយ​ជាមួយ​នឹង​ច្បាប់​ផ្លូវ​ថ្នល់ដ៏​ច្បាស់​លាស់ដែល​ប្រទេស​ទាំងអស់ ​អាចព្រម​ព្រៀង​គ្នា​ដើម្បី​អនុវត្ត​តាម។ ទីក្រុង​ប៉ារីស ​ត្រូវតែ​កត់​សម្គាល់​ថា ​ជា​ចំណុច​របត់​មួយ‍»។

​ចំណុចបញ្ហា​នៅ​តែ​មាន ​រួមមាន​ការ​ផ្តល់​ហិរញ្ញវត្ថុ​ហើយ​នឹង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ស្អាត​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ដើម្បី​អនុវត្ត​ការ​ផ្លាស់​ប្តូរអាកាសធាតុ​នេះ។

​ប៉ូលិស​និង​យោ​ធា​រាប់​ពាន់​នាក់ ​បានចេញ​ប្រតិបត្តិការ​ដើម្បី​ធានា​ឲ្យ​មាន​សន្តិសុខ។ កាល​ពី​ថ្ងៃ​អាទិត្យ ​ប៉ូលិស ​បាន​ចាប់​ខ្លួនបាតុករ​រាប់​សិបនាក់​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ដែល​បាន​រំលោភ​ស្ថានភាព​ក្នុង​គ្រា​អាសន្ន​របស់​បារាំង​ដើម្បី​ចូលរួម​បាតុកម្ម​ទូទាំង​ពិភព​លោក​ពី​ចំណាត់​ការ​អាកាស​ធាតុ​នេះ៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG