ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​​ និង​ប្រធានាធិបតី​ស.រ.អា ប្តេជ្ញាចិត្ត​ជាថ្មី​ដើម្បីកាត់បន្ថយការ​បញ្ចេញ​ឧស្ម័ន​កខ្វក់


លោក​ប្រធានាធិបតី​​ អូបាម៉ា នៅ​ខាង​ឆ្វេង​ដៃ និង លោក​ប្រធានាធិបតី​ចិន ស៊ី ជីងពីង នៅសន្និសីទកំពូល​ស្តី​ពី​បម្រែ​បម្រួល​អាកាសធាតុ​របស់អ.ស.ប. នៅ Bourget ខាង​ក្រៅ​ទីក្រុង​ប៉ារីស ថ្ងៃច័ន្ទ ទី៣០ វិច្ឆិកា ឆ្នាំ២០១៥​ (AP Photo/Evan Vucci)
លោក​ប្រធានាធិបតី​​ អូបាម៉ា នៅ​ខាង​ឆ្វេង​ដៃ និង លោក​ប្រធានាធិបតី​ចិន ស៊ី ជីងពីង នៅសន្និសីទកំពូល​ស្តី​ពី​បម្រែ​បម្រួល​អាកាសធាតុ​របស់អ.ស.ប. នៅ Bourget ខាង​ក្រៅ​ទីក្រុង​ប៉ារីស ថ្ងៃច័ន្ទ ទី៣០ វិច្ឆិកា ឆ្នាំ២០១៥​ (AP Photo/Evan Vucci)

ប្រទេស​ចិន​និង​ស.រ.អា.​ជា​ប្រទេសធំៗ​ពីរ​ដែល​ធ្វើឱ្យ​បរិយាកាស​កខ្វក់ជាង​គេ​ក្នុង​ពិភពលោក​បាន​ធ្វើការ​ប្តេជ្ញា​ជាថ្មី​កាល​ពី​ថ្ងៃ​ច័ន្ទ​ដល់​ការ​អនុម័ត​ការ​ត្រួតត្រា​លើ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ក្នុងសន្និសីទកំពូល​អ.ស​.ប.ស្តី​ពី​អាកាសធាតុ​នៅ​ក្នុង​ក្រុង​ ប៉ារីស។​

លោកប្រធានាធិបតី​ស.រ.អា.​បារ៉ាក់អូបាម៉ា​ និង​លោកប្រធានាធិបតី​ចិន ស៊ី ជីងពីង បាន​ជួប​គ្នា​នៅ​ខាង​ក្រៅ​ការ​ប្រជុំ​សន្និសីទ​នេះ​ក្នុង​ថ្ងៃ​ទី​មួយ​ដោយ​អស់​លោក​បានពិភាក្សា​គ្នា​អំពី​បញ្ហា​សាកល​និង​បញ្ហា​តំបន់មួយ​ចំនួនដោយ​មាន​រួម​បញ្ចូល​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​នៃ​ពួក​រដ្ឋ​ ឥស្លាម សន្តិសុខ​ខាង​បច្ចេកវិទ្យារវាង​ប្រទេស​ទាំង​ពីរនិង​ដំណោះ​ស្រាយ​ដោយ​សន្តិវិធីលើជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ លោក​ប្រធានាធិបតី​ទាំងពីរ​នាក់នេះ​បាន​បញ្ជាក់​ជា​ថ្មីអំពី​ការ​ប្តេជ្ញា​ត្រួតត្រា​ភាព​កខ្វក់​ក្នុង​បរិស្ថាន​ដែលអស់​លោក​បាន​សន្យា​កាល​ពី​ឆ្នាំទៅ​មិញ​ដោយ​បាននិយាយ​ថា​សន្និសីទ​កំពូល​នេះ​«ផ្តល់ឱកាស​សំខាន់មួយ​ដើម្បី​ពង្រឹង​សកម្មភាព​សម្រាប់ដោះស្រាយ​ឧបសគ្គ​នៃការ​ប្រែប្រួល​អាកាសធាតុ។​» ការ​ប្តេជ្ញា​របស់​ប្រទេស​ចិន​មានឡើង​នៅ​ពេល​រដ្ឋធានី​ប៉េកាំង​ត្រូវ​បាន​កត់​ត្រា​ទុកថា​មាន​ខ្យល់កខ្វក់​បំផុត​នៅ​ឆ្នាំនេះ​ដែល​បានបង្ខំឲ្យ​រោងចក្រ​ដែល​នាំ​ឱ្យ​មាន​ខ្យល់កខ្វក់​កាត់​បន្ថយ​ផលិតកម្មរបស់​ពួក​គេ។

លោកអូបាម៉ា​បាន​មាន​ប្រសាសន៍​ថា «ក្នុង​ឋានៈជា​ប្រទេសពីរដែលមានសេដ្ឋកិច្ចធំជាង​គេនៅ​ក្នុងពិភពលោកនិង​ជា​ប្រទេស​បញ្ចេញ​សារធាតុ​កាបោន​ច្រើន​ជាងគេ​ យើង​ទាំង​ពីរសម្រេចចិត្តថា​វាជា​ការ​ទទួល​ខុសត្រូវ​របស់​យើង​ក្នុងការ​ធ្វើសកម្មភាពដោះស្រាយ​បញ្ហានេះ»៕

XS
SM
MD
LG