សកម្មជនបរិស្ថាននៃចលនាមាតាធម្មតាបានអះអាងថា ការបូមខ្សាច់មានការថមថយនៅកន្លែង ដែលពួកគេធ្វើប្រតិបត្តិការដោយសហការជាមួយនឹងពលរដ្ឋមូលដ្ឋាន។ ក៏ប៉ុន្តែនៅកន្លែងផ្សេងទៀតក្នុងខេត្តកោះកុងគឺការបូមខ្សាច់នៅតែកើតមានច្រើនដដែល។ ស្របពេលជាមួយគ្នានេះ ពលរដ្ឋមានការព្រួយបារម្ភច្រើនជាងមុន ដោយសារការចាប់ខ្លួនក្រុមសកម្មជននៃចលនាមាតាធម្មជាតិចំនួនបីនាក់កន្លងមកហើយផលប៉ះពាល់លើជីវភាពរបស់ពួកគាត់ និងបរិស្ថានកាន់តែធ្ងន់ធ្ងរឡើង។ សូមលោកអ្នកស្តាប់បទសម្ភាសរវាងលោក ម៉ែន គឹមសេង នៃ VOA ជាមួយនឹងលោក ថុន រដ្ឋា ដែលជាសកម្មជននៃចលនាមាតាធម្មជាតិ។
ទោះបីជាស្ថានភាពរាំងស្ងួតនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះបាននាំឲ្យមានការព្រួយបារម្ភចំពោះទិន្នផលស្រូវ និងដំណាំកសិកម្មផ្សេងៗទៀតក៏ដោយ ក៏អ្នកផលិតអំបិលនៅខេត្តកំពត និងខេត្តកែបបានទទួលផលយ៉ាងច្រើនដោយសាតែមានភ្លៀងធ្លាក់តិចតួច។
ភ្លើងឆេះព្រៃក្នុងល្បឿនដ៏លឿនកាលពីព្រឹកថ្ងៃសៅរ៍នៅភាគខាងត្បូងរដ្ឋ California បានគំរាមកំហែងដល់លំនៅដ្ឋានប្រជាជនយ៉ាងច្រើន ហើយប្រជាជននៅក្នុងតំបន់នោះត្រូវបានជម្លៀសចេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅសកម្មជនបរិស្ថានដែលជំទាស់នឹងការសាងសង់ទំនប់វារីអគ្គិសនីថាជាក្រុមបរិស្ថានជ្រុលនិយមដែលមិនព្រមទទួលយកការអភិវឌ្ឍថ្មីៗសម្រាប់ជាប្រយោជន៍មនុស្សរាប់លាននាក់។
រដ្ឋាភិបាលនៃប្រទេសកាមេរូន (Cameroon) បានស្នើកសិករមិនឲ្យធ្វើការដាំដុះនៅក្នុងរដូវដាំដុះខាងមុខនេះ រហូតដល់ពេលរដ្ឋាភិបាលអាចធានាដល់ពួកគេថា នឹងមានភ្លៀងធ្លាក់គ្រប់គ្រាន់។
មានការប៉ាន់ប្រមាណថា ពិភពលោកកំពុងបាត់បង់ដើមឈើរាប់ពាន់លានដើមក្នុងមួយឆ្នាំដោយសារកសិកម្ម នគរូបនីយកម្ម ភ្លើងឆេះព្រៃ និងជំងឺផ្សេងៗ។
រដ្ឋាភិបាលថៃ និងក្រុមអ្នកផលិតធំៗជាងគេនៅក្នុងឧស្សាហកម្មនេសាទថៃកំពុងពុះពារយ៉ាងលំបាក ដើម្បីស្តារមុខមាត់នៃឧស្សាហកម្មនេះឲ្យមានភាពប្រសើរឡើង។
សារ៉ាយសមុទ្រក្នុងបរិមាណដ៏ច្រើនត្រូវបានទឹកសមុទ្របោកបក់មកនៅលើឆ្នេររបស់ប្រទេសសៀរ៉ាឡែអូន (Sierra Leone) និងប្រទេសដទៃទៀតនៃទ្វីបអាហ្វ្រិកភាគខាងលិច ព្រមទាំងតំបន់ការីប៊ីន (Caribbean) ផងដែរ។
ស្ថានីយ៍ត្រួតពិនិត្យគុណភាពខ្យល់នៅទីក្រុងប៉េកាំងប្រទេសចិន និងទីក្រុងញូដេលីប្រទេសឥណ្ឌា បានបង្ហាញលទ្ធផលនៃការបំពុលបរិយាកាស ដែលមានកម្រិតហួសពីកម្រិតគ្រោះថ្នាក់អតិបរមា។
សាលារាជធានី កំពុងស្វែងរកទីតាំងចាក់សំរាមថ្មីពីរកន្លែងទៀត នៅក្នុងខណ្ឌចំនួនពីរ ដោយសារតែទីតាំងចាក់សំរាមចាស់ក្នុងខណ្ឌដង្កោ មិនអាចស្តុកសំរាមច្រើនថែមទៀត។ នេះបើយោងទៅតាមការបញ្ជាក់ពីអភិបាលរាជធានីភ្នំពេញ និងអ្នកនាំពាក្យនៃសាលារាជធានី។
អាជ្ញាធរចិននិយាយថា ឥឡូវនេះមានមនុស្សចំនួន៩១នាក់កំពុងបាត់ខ្លួនបន្ទាប់ពីមានការបាក់ដីដ៏ធំមួយ ដែលបានកប់សួនឧស្សាហកម្មមួយនៅទីក្រុង Shenzhen ក្នុងខេត្ត Guangdong កាលពីថ្ងៃអាទិត្យ។
នេះគឺជាកម្រងរូបភាពនៅក្នុងសហគមន៍នេសាទ២នៃខេត្តសៀមរាប ដែលស្ថិតនៅក្បែរបឹងទន្លេសាប។ បឹងទន្លេសាបជាជង្រុកត្រីដ៏ធំជាងគេសម្រាប់ប្រទេសកម្ពុជា ដែលប្រជានេសាទពឹងផ្អែកលើបឹងដ៏ធំនេះ ដើម្បីប្រកបរបរនេសាទត្រីចញ្ចឹមជីវិតពួកគេ។ ប៉ុន្តែការប្រែប្រួលអាកាសធាតុបានធ្វើឲ្យប្រជានេសាទបាត់បង់ផលិតកម្មរបស់ពួកគេ ហើយជីវភាពរបស់ពួកគេធ្លាក់ចុះ។
ព័ត៌មានផ្សេងទៀត