សហគមន៍សាសនាដាំដើមឈើដើម្បីជួយសម្អាតខ្យល់និងថែរក្សាច្រាំងទន្លេដ៏ធំបំផុតនៅអាមេរិក
មានការប៉ាន់ប្រមាណថា ពិភពលោកកំពុងបាត់បង់ដើមឈើរាប់ពាន់លានដើមក្នុងមួយឆ្នាំដោយសារកសិកម្ម នគរូបនីយកម្ម ភ្លើងឆេះព្រៃ និងជំងឺផ្សេងៗ។ បច្ចុប្បន្ននេះ សហគមន៍សាសនាមួយចំនួនកំពុងជួយកែប្រែនិន្នាការនេះ។ នៅរដ្ឋ Maryland សមាជិកនៃវិហារជ្វីស និងវិហារគ្រិស្ត បានចូលរួមដាំដើមឈើចំនួន១ម៉ឺនដើម។ អ្នកស្រី Rosanne Skirble នៃ VOA រាយការណ៍ពីរដ្ឋធានី Washington ថា ការប្តេជ្ញាក្នុងការដាំដើមឈើនេះកំពុងជួយសម្អាតខ្យល់ និងថែរក្សាច្រាំងទន្លេដ៏ធំជាងគេបំផុតនៅក្នុងប្រទេស។ នាង ហុង ចិន្តា ប្រែសម្រួលសេចក្ដីរាយការណ៍នេះ៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន