អ្នកស្រី ផល្លា បាននិយាយថា ចាប់តាំងពីការបូមខ្សាច់បានកើតមានឡើង សិស្សជាច្រើនបានឈប់រៀន ដើម្បីជួយគ្រួសាររបស់ពួកគេ ដោយសារពីមួយថ្ងៃទៅមួយថ្ងៃជីវភាពអ្នកភូមិកាន់តែយ៉ាប់យ៉ឺនឡើងៗ ក្នុងការប្រកបរបរជាអ្នកនេសាទដើម្បីចិញ្ចឹមជីវិត។ អ្នកភូមិកោះស្រឡៅមួយចំនួន បានបង្ខំចិត្តចាកចេញពីភូមិដើម្បីទៅធ្វើការនៅឯប្រទេសថៃ ឬក៏ទីក្រុងភ្នំពេញ។
ការបាក់ទំនប់ទឹកដ៏មហន្តរាយមួយនៅភាគខាងត្បូងប្រទេសឡាវ បានផ្លាស់ទីលំនៅមនុស្សរាប់ពាន់នាក់ និងសម្លាប់មនុស្សជាច្រើននាក់ ហើយចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើង។ គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរខ្លាំងនេះ បានជំរុញឲ្យរដ្ឋាភិបាលឡាវបញ្ឈប់ការអនុម័តគម្រោងទំនប់វារីអគ្គិសនីថ្មី រហូតដល់មានការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ នូវគម្រោងដែលមានស្រាប់។ លោក David Boyle នៃ VOA រាយការណ៍ពី ខេត្ត Attapeu។ លោក ចាប ចិត្រា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖
សហព័ន្ធអន្តរជាតិនៃកាកបាទក្រហមនិយាយថា ការឡើងកម្តៅនៅពេលបច្ចុប្បន្នក្នុងប្រទេសកូរ៉េខាងជើងធ្វើឱ្យមានការគំរាមកំហែងធ្ងន់ធ្ងរមួយដល់ពួកប្រជារាស្ត្រដែលងាយរងគ្រោះនិងដល់ការផ្គត់ផ្គង់ម្ហូបអាហាររបស់ប្រទេសនេះផងដែរ។
ក្រោយទំនប់វារីអគ្គិសនីមួយក្នុងប្រទេសឡាវ បានបាក់កាលពីសប្ដាហ៍មុន ដោយបណ្ដាលឲ្យមនុស្សជិត៣០នាក់បាត់បង់ជីវិតនិងប៉ះពាល់ដល់ពលរដ្ឋខ្មែរមួយចំនួនរស់នៅខេត្តស្ទឹងត្រែងផងនោះ នៅសប្ដាហ៍នេះ អង្គការSave the Mekong បានចេញសេចក្ដីថ្លែងការណ៍មួយទាមទារឲ្យអ្នកពាក់ព័ន្ធនឹងទំនប់ទឹកនោះទទួលខុសត្រូវរាល់ការបាត់បង់ និងការខូចខាតទាំងនៅប្រទេសឡាវនិងកម្ពុជា ព្រមទាំងអំពាវនាវឱ្យ ផ្អាកការសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គជាបន្ទាន់។
មនុស្សរាប់ពាន់នាក់គ្មានទីកន្លែងរស់នៅដោយសារការបញ្ចេញទឹករាប់លានម៉ែត្រគូបចូលក្នុងទន្លេ។ មនុស្សយ៉ាងហោចណាស់ក៏២៦នាក់ដែរបានបញ្ជាក់ថា ស្លាប់នៅក្នុងការបាក់ទំនប់ ហើយមនុស្សជាង១រយនាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។
បន្ទាប់ពីទំនប់វារីអគ្គិសនីមួយក្នុងប្រទេសឡាវដែលមានចម្ងាយប្រមាណជា៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវបានបាក់និងហូរចូលមកក្នុងទន្លេសេកុង បណ្តាលឲ្យស្រុកមួយចំនួនក្នុងខេត្តស្ទឹងត្រែងរងការលិចលង់ នៅរសៀលថ្ងៃព្រហស្បតិ៍។ ក្នុងនោះឃុំចំនួន៤នៃស្រុកសៀមប៉ាងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ។
លោក Zeb Hogan បានចំណាយពេលជាមួយកញ្ញាទុំ ម្លិះនៃ VOA ខ្មែរដើម្បីពិភាក្សាអំពីសារសំខាន់នៃទន្លេមេគង្គ ត្រីយក្សក្នុងទន្លេដែលមានដូចជាត្រីរាជ ត្រីគល់រាំង ដែលជាត្រីតំណាងឲ្យប្រទេសកម្ពុជា។
ក្រុមសកម្មជនទាំងបីនាក់ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ បើកឱកាសឲ្យថ្លែងពីដំណើររឿង ប៉ុន្តែពួកគេមិនបានធ្វើការបកស្រាយពីដំណើររឿងទប់ស្កាត់ការបូមខ្សាច់នោះទេ ដោយបានផ្តល់ពេលវេលាដល់ស្មាក្តីរបស់ពួកគេ រ៉ាយរ៉ាប់ប្រាប់ក្រុមប្រឹក្សាជំនុំជម្រះអំពីរឿងហេតុទាំងអម្បាលម៉ាន ដែលបានធ្វើឲ្យពួកគេជាប់ឃុំរយៈពេល១០ខែនិង១៥ថ្ងៃ។
ក្រុមសកម្មជនការពារបរិស្ថានបីនាក់ដែលមានភាពសកម្មក្នុងការទប់ស្កាត់ប្រតិបតិ្តការបូមខ្សាច់ក្នុងខេត្តកោះកុងបន្តមិនសុខចិត្តនឹងការកាត់ទោសរបស់សាលាដំបូងខេត្តកោះកុង ដែលបានធ្វើឲ្យសកម្មភាពជួយសង្គមរបស់ពួកគេ ក្លាយជារឿងឧក្រិដ្ឋ ឈានដល់ការចាប់ឃុំខ្លួន។ ពួកគេបានប្តឹងទៅតុលាការកំពូល ដើម្បីស្នើសុំឲ្យស្ថាប័នតុលាការជាន់ខ្ពស់បំផុតនេះទម្លាក់ចោលការកាត់ទោសរបស់សាលាដំបូងខេត្តកោះកុង។
នៅមុនការបោះឆ្នោតជាតិខិតមកដល់នៅកម្ពុជានាចុងខែកក្កដាខាងមុខនេះ ក្រុមមន្ត្រីចិនបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ដោយសន្យាផ្តល់ថវិកាដើម្បីបម្រើដល់វិស័យការពារជាតិកម្ពុជានិងការប្រកាសចែករំលែកបទពិសោធន៍ជំនាញរបស់ខ្លួនដើម្បីភាពរីកចម្រើនរបស់កម្ពុជា។
ឈើម្រះព្រៅកម្ពុជាបានគង់វង្សរាប់រយឆ្នាំមកហើយ នៅប្រទេសកម្ពុជា ប៉ុន្តែនៅទីបំផុតដោយសារឈើនេះមានតម្លៃខ្ពស់បានធ្វើឲ្យវានេះលំបាកទប់ទល់នឹងជនល្មើសកាប់យកទៅលក់សូម្បីតែនៅក្នុងតំបន់ព្រៃអភិរក្ស។
ព័ត៌មានផ្សេងទៀត