សាលារៀនត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ហើយអាជ្ញាធរបានប្រឈមជាមួយក្រុមអ្នកតវ៉ាដែលមានការខឹងសម្បានៅពេលដែលពួកគេបានតម្រង់ជួរដើម្បីទទួលយកការផ្គត់ផ្គង់ទឹកបន្តិចបន្តួចពីឡានដឹកទឹក។
វិបត្តិទឹកនៅក្នុងទីក្រុង Cape Townនៃប្រទេសអាហ្វ្រិកខាងត្បូងកំពុងទាក់ទាញឲ្យមានការយកចិត្តទុកដាក់ពីអន្តរជាតិ ក៏ប៉ុន្តែ ផ្នែកភាគច្រើននៃតំបន់អាហ្វ្រិកខាងត្បូងកំពុងជួបប្រទះការរាំងស្ងួតកាន់តែខ្លាំងឡើង។
មនុស្សយ៉ាងហោចណាស់២២នាក់ត្រូវបានសម្លាប់ ហើយអ្នកផ្សេងទៀតនៅកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលមកពីព្យុះស៊ីក្លូននៅអាហ្វ្រិក។
គុណភាពខ្យល់មានស្ថានភាពអាក្រក់និងកាន់តែអាក្រក់ឡើង ហើយជាតិពុលនៅក្នុងខ្យល់ទាំងអស់បង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន មិនថាត្រូវចំណាយប្រាក់ដើម្បីទិញប្រេងឥន្ធនៈល្អជាងនេះ ឬផលប៉ះពាល់លើសុខភាពរបស់ពលរដ្ឋវៀតណាមដែលរងគ្រោះដោយសារជាតិពុលទាំងនេះទេ។
ក្រសួងបរិស្ថានកម្ពុជា មិនបានផ្តន្ទាទោសបុរសនិងស្រ្តី២នាក់ដែលជាប្តីប្រពន្ធ ចំពោះការបង្ហោះវីដេអូបង្ហាញការសម្លាប់និងបរិភោគសត្វព្រៃលើបណ្តាញសង្គមទេ ក្រោយពីអ្នកទាំងពីរបានសារភាព និងសុំទោសរួចមក។ ក៏ប៉ុន្តែ អ្នកការពារធនធានធម្មជាតិនៅកម្ពុជា រិះគន់ថាក្រសួងខ្វះសមត្ថភាពក្នុងការអនុវត្តច្បាប់។
ក្រុមសកម្មជនធនធានធម្មជាតិជាង១០នាក់ បានប្រមូលផ្តុំគ្នាក្នុងអគារមួយដើម្បីធ្វើពិធីសាសនារំឭកដល់លោកឈុត វុទ្ធី អ្នកការពារព្រៃឈើកម្ពុជាដែលគេបាញ់សម្លាប់ក្នុងខេត្តកោះកុង។ ក្រុមសកម្មជនបញ្ជាក់ថា កម្តៅនយោបាយនាពេលបច្ចុប្បន្ន បូករួមនឹងការរឹតបន្តឹងសិទ្ធិជួបប្រជុំ មិនអនុញ្ញាតឲ្យពួកគេធ្វើពិធីរំឭកនេះ ក្នុងបរិយាកាសគគ្រឹកគគ្រេងនោះឡើយ។
ថ្លែងក្នុងការប្រារព្ធទិវាភពផែនដីកាលពីព្រឹកថ្ងៃអង្គារ លោក វីលៀម ហៃថ៍ (William Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលើកឡើងថា ប្រទេសកម្ពុជាមានពន្លឺ ថ្ងៃ ច្រើនដែលជាសក្ដានុពលក្នុងការទាញយកថាមពលព្រះអាទិត្យមកប្រើប្រាស់។
អង្គការអភិរក្សធនធានធម្មជាតិអន្តរជាតិមួយដែលតាំងទីនៅប្រទេសកម្ពុជា បានធ្វើសេចក្ដីប្រកាសមួយនៅដើមសប្ដាហ៍នេះថា ចំនួនសត្វផ្សោតដែលជាថនិកសត្វជិតផុតពូជនៅក្នុងទន្លេមេគង្គកម្ពុជា ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មានការកើនឡើងជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំចុងក្រោយ តែមានការស្នើឱ្យពិនិត្យពិច័យឱ្យបានល្អិតល្អន់អំពីការសាងសង់ទំនប់វារីអគ្គិសនីដែលអាចនឹងប៉ះពាល់ដល់សុខុមាលភាពប្រភេទសត្វកម្រមួយនេះ។
អ្នកជំនាញក្នុងវិស័យកសិកម្មយល់ថា ការធ្វើទំនើបកម្មក្នុងវិស័យកសិកម្មនៅមិនទាន់លឿននៅឡើយទេ ដោយសារតែបញ្ហាក្បាលដីសម្រាប់ធ្វើកសិកម្មនៅមានទំហំតូច និងកម្សោយវិនិយោគលើការកសាងប្រព័ន្ធធារាសាស្ត្រ។
ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែមេសា នៅក្នុងខេត្តសៀមរាប ដែលជាកិច្ចប្រជុំអនុម័តផែនការ៤ឆ្នាំ ខណៈដែលមានការព្រួយបារម្ភលើទំនប់វារីអគ្គិសនីដែលកំពុងត្រូវបានសាងសង់លើតួទន្លេមេគង្គ។
យោងតាមការស្រាវជ្រាវថ្មីៗ ការបង្ក្រាបដ៏តឹងរ៉ឹងរបស់ប្រទេសឥណ្ឌូណេស៊ី លើទូកនេសាទបរទេសខុសច្បាប់ ទទួលបានផលវិជ្ជមាន។ ការសិក្សាស្រាវជ្រាវនេះនិយាយថា ការបណ្តេញទូកនេសាទលួចចូលក្នុងដែនសមុទ្រ បានកាត់បន្ថយសម្ពាធលើការនេសាទដែលយកពន្ធហួសហេតុ ហើយវាមិនប៉ះពាល់ដល់វិស័យនេសាទក្នុងស្រុកមួយនេះទេ។ ទង្វើនេះអាចដឹកនាំប្រទេសដទៃទៀតឲ្យយកគំរូតាម ដើម្បីធ្វើឲ្យវិស័យនេសាទរបស់ពួកគេមានចីរភាព។
ផែនការមួយដើម្បីជួយសង្គ្រោះប្រព័ន្ធទឹកទន្លេមួយក្នុងចំណោមប្រព័ន្ធទឹកទន្លេដ៏សំខាន់បំផុតនៅក្នុងប្រទេសអូស្ត្រាលីកំពុងជិតដួលរលំ បន្ទាប់ពីមានការខ្វែងគំនិតគ្នាពីរបៀបក្នុងការគ្រប់គ្រងធនធានទឹកដ៏កម្រមួយនេះ។
ព័ត៌មានផ្សេងទៀត