អ្នកជំនាញនៅប្រទេសកម្ពុជាបានស្វាគមន៍ ការសម្រេចថ្មីៗនេះរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្អាកការស្ថាបនាទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គរហូតដល់ឆ្នាំ២០៣០ ប៉ុន្តែបានអំពាវនាវឲ្យរដ្ឋាភិបាលផ្តោតលើថាមពលអាចកកើតវិញបាន។
ការរីករាលដាលនៃវីរុសកូរ៉ូណាជំរុញឲ្យប្រទេសចិនហាមឃាត់ការធ្វើជំនួញសត្វព្រៃដែលគ្មានការគ្រប់គ្រង និងការទទួលទានសាច់សត្វព្រៃ។
កន្លងទៅកម្ពុជាបានសិក្សាលទ្ធភាពនៃការស្ថាបនាទំនប់វារីអគ្គិសនីនៅលើតួនិងដៃទន្លេមេគង្គ ក្នុងនោះមានទំនប់ដ៏ធំបំផុតក្នុងខេត្តក្រចេះ។ មន្រ្តីនៃក្រសួងរ៉ែ និងថាមពលបានអះអាងថា កម្ពុជាមិនមានផែនការស្ថាបនាទំនប់វារីអគ្គិសនីលើតួទន្លេមេគង្គនោះទេ។
ព្រះរាជអាជ្ញាតុលាការខេត្តក្រចេះ បានដោះលែងសកម្មជនសិទ្ធិមនុស្សនិងបរិស្ថាន ៤នាក់រួមទាំងលោក អ៊ូច ឡេង ឲ្យនៅក្រៅឃុំ កាលពីថ្ងៃច័ន្ទទី១៦ ខែមីនា ឆ្នាំ២០២០ ដោយមិនបានចោទប្រកាន់ពីអ្វីមួយនោះទេ។ សកម្មជនទាំងបួននៅស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ការឃាត់ខ្លួនសកម្មជនទាំងបួនរូបជាការរំលោភសិទ្ធិមនុស្ស និងគំរាមកំហែងដល់សកម្មជនផ្សេងទៀត។
អ្នកជំនាញខាងបរិស្ថានរបស់អង្គការនេះ ស្នើឲ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងការរុញច្រានកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា បង្កើនការចំណាយថែមទៀតទៅលើការដោះស្រាយការប្រែប្រួលអាកាសធាតុនេះ។
ប្រតិភូមកពីប្រទេសអេហ្ស៊ីប អេត្យូពី និងស៊ូដង់ បន្តចរចាអំពីបញ្ហាប្រើប្រាស់ទឹកពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនី Grand Ethiopian Renaissance Dam នៅក្នុងប្រទេសអេត្យូពី ដែលកំពុងសាងសង់នៅក្នុងទន្លនីល។
ទីក្រុង Venice គឺជាទីក្រុងអ៊ីតាលីមួយដែលមានភាពល្បីល្បាញនៅក្នុងពិភពលោក។ ទីក្រុងនេះកំពុងប្រឈមមុខនឹងផលប៉ះពាល់នៃការឡើងកម្តៅផែនដី ដោយទឹកសមុទ្រជោរជន់ខ្ពស់និងការឡើងកម្រិតទឹកសមុទ្រកាន់តែញឹកញាប់នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
អាជ្ញាធរនៅក្នុងប្រទេសអូស្ត្រាលីនិយាយថា ភ្លៀងធ្លាក់ខ្លាំងអាចជួយពន្លត់ភ្លើងឆេះព្រៃទាំងអស់នៅក្នុងរដ្ឋ New South Wales។ តំបន់មួយចំនួននៅភាគខាងកើតនៃប្រទេសអូស្ត្រាលីមានភ្លៀងធ្លាក់ជោគជាំដែលមិនធ្លាប់មានក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ។
ព័ត៌មានផ្សេងទៀត